ជ្រើសរើស​និស្សិត​ចូល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​គណិតវិទ្យា​

6 Videos


ថ្មីៗនេះសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានចេញសេចក្តីជូនដំណឹងមួយស្តីពីការប្រឡងជ្រើស រើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណិតវិទ្យាជំនាន់ទី ៧ នៅ ឆ្នាំសិក្សា ២០១៦-២០១៧ ដែលសម័យប្រឡងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១២ វិច្ឆិកា ២០១៦ ខាងមុខ ។

P9

ជ្រើសរើស​និស្សិត​ចូល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​គណិតវិទ្យា​

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថានិស្សិតប្រឡងជាប់បានចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណិតវិទ្យាជំនាន់ទី ៧ នឹងត្រូវសិក្សារាល់ចុងសប្តាហ៍ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ។3

ចំពោះលក្ខខណ្ឌនៃការចូលរួមប្រឡងបានគឺនិស្សិតត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែក គណិតវិទ្យានិងចេះភាសាអង់គ្លេសអាចប្រើការបាននិងត្រូវទៅដាក់ពាក្យប្រឡងឲ្យបានមុនថ្ងៃទី ៤ វិច្ឆិកា ២០១៦ ដោយកន្លែងទទួលពាក្យនៅដេប៉ាតឺម៉ង់គណិតវិទ្យាបន្ទប់លេខ៣១២អគារសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញមណ្ឌល ១ ។

វិញ្ញាសាប្រឡងមានគណិតវិទ្យានិងភាសាអង់គ្លេស។ដូច្នេះបើនិស្សិតដែលមានចំណាប់ អារម្មណ៍សូមប្រញាប់រួសរាន់ទាក់ទង និង ទៅដាក់ពាក្យចូលរួមប្រឡងចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៤ វិច្ឆិកា ២០១៦៕ ដេវីត

ជ្រើសរើស​និស្សិត​ចូល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​គណិតវិទ្យា​