Live ពី​ប្រលាន​យន្ត​ហោះ មុន វ៉ាន់ នីឡា ចេញ​ទៅ​​អូស្ត្រាលី

វ៉ាន់ នីឡា ត្រៀម​នឹង​ឡើង​យន្តហោះ​ទៅ​ប្រទេស​អូស្ត្រាលី បន្តិច​ទៀត​នេះ តាម​ការ​ចង់​បាន​របស់​បង​ប្អូន​នៅ​អូស្ត្រាលី ដើម្បី​បេសកកម្ម​បម្រើ​អារម្មណ៍​បង​ប្អូន​ខ្មែរ​នៅ​ទី​នោះ។ មុន​ចូល​ក្នុង​បន្ទប់ Check in នាង បាន​ផ្ដល់​បទ​សម្ភាសន៍​ផ្សាយ​ជាមួយ Sabay ​ថា នាង​រីករាយ​នឹង​ឆ្លើយ​នូវ​សំណួរ​របស់​បង​ប្អូន​ខ្មែរ​នៅ​ទី​នោះ បើ​ទោះ​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​រូប​អាក្រាត​កាយ​ថ្មី​ៗ​នេះ​ក៏​ដោយ។

 

Live ពី​ប្រលាន​យន្ត​ហោះ មុន វ៉ាន់ នីឡា ចេញ​ទៅ​​អូស្ត្រាលី

 

នាង​ថ្លែង​ថា “ខ្ញុំ​អត់​មាន​បារម្ភ​ទេ ព្រោះ​រឿង​ពិត​វា​អីចឹង​មែន ហើយ​បើ​គាត់​សួរ ក៏​សួរ​ក្នុង​ន័យ​បារម្ភ​ដែរ អីចឹង​ខ្ញុំ​នឹង​ប្រាប់​ទៅ​ពួក​គាត់​វិញ​ដែរ កុំ​បារម្ភ​អី។ ខ្ញុំ​ទៅ​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​ពួក​គាត់​សប្បាយ!”។ នីឡា បន្ត​ថា នាង​រីករាយ​នឹង​សំណួរ​ទាំង​ឡាយ​ពី​បង​ប្អូន​ទាំង​ឡាយ​នៅ​ប្រទេស​អូស្ត្រាលី ហើយ​នាង​នឹង​ឆ្លើយ​រាល់​សំណួរ​ដែល​នាង​អាច​ឆ្លើយ​បាន និង​មិន​ប៉ះពាល់​ដល់​នីតិវិធី​តុលាការ។

 

ប្រមាណ​ជា​ ១ខែ ហើយ​ដែល វ៉ាន់ នីឡា បាន​ជួប​ប្រទះ​រឿង​បែក​ធ្លាយ​រូប​អាក្រាត។ ករណី​នេះ ភាគី​ វ៉ាន់ នីឡា បាន​រត់​រក​ប្រព័ន្ធ​ច្បាប់​ឲ្យ​ជួយ​រក​យុត្តិធម៌​ប៉ះប៉ូវ​ការ​ខូច​ខាត​របស់​នាង។ តារា​ចម្រៀង​បញ្ជាក់​ថា បច្ចុប្បន្ន​តុលាការ​កំពុង​ដំណើរ​ហើយ។ ដូច្នេះ អ្វី​ដែល​នាង​ទាម​ទារ គឺ​យុត្តិធម៌​សម្រាប់​នាង ការ​ព្យាយាម​រក​ដំណោះ​ស្រាយ​ក្រៅ​ផ្លូវ​ការ​ណា​មួយ មិន​អាច​ទទួល​យក​បាន​ឡើយ។

 

វ៉ាន់ នីឡា និង​មិត្តភក្ដិ​ផ្សេង​ទៀត មាន​អាន គុណកូឡា អេឡិច ច័ន្ទត្រា​ អេមីជា​ដើម ចេញ​ទៅ​អូស្ត្រាលី​ថ្ងៃ​នេះ។ ពួក​គេ​ទាំង​អស់ មាន​បេសកកម្ម​ ៥​សប្ដាហ៍​ ​នៅ​ទី​នោះ មុន​ពេល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ៕

 

សូម​ស្ដាប់​បទ​សម្ភាសន៍​ទាំង​ស្រុង​ខាង​ក្រោម៖

 

 

អត្ថបទ៖ ទារិកា
វីដេអូ Live ៖ ខុត សីហា