ស្ត្រី​ជនជាតិ​ទំពួន សម្រាលកូន​កណ្តាលផ្លូវ​ពេលធ្វើ​ដំណើរ​ទៅ​មន្ទីរពេទ្យ​

ស្ត្រីម្នាក់ឈឺពោះឆ្លងទន្លេនៅពាក់កណ្តាលផ្លូវនៅពេលកំពុងធ្វើដំណើរសំដៅទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី តែមិនទាន់ដល់មន្ទីរពេទ្យផង ក៏សំរាលកូននៅតាមផ្លូវតែម្តង ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចផ្លូវឡើងទូល ក្នុងភូមិថារងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរទៅមកនេះ ក៏បានផ្តល់ជាពត៌មានដល់មន្ទីរពេទ្យបង្អែកខេត្ត នៅពេលនោះវេជ្ជបណ្ឌិត ហ៊ីង ផានសគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តក៏បានបញ្ជូនបុគ្គលិកពេទ្យចុះទៅជួយសង្គ្រោះម្តាយ និង កូនដល់កន្លែងកើតហេតុបានទាន់ពេលវេលា ពោលគឺម្តាយ និង កូនពុំមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ។ បន្ទាប់មកក្រុមគ្រូពេទ្យក៏បានដឹកបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដោយសុវត្ថិភាព និង សម្រាកព្យាបាលបន្ទាប់ពីសំរាលកូនហើយនោះ ។

លោកវេជ្ជបណ្ឌិត ហ៊ីង ផានសគន្ធា បានឲ្យដឹងថា ស្ត្រីរូបនោះទើបតែឆ្លងទន្លេកូនលើកទី ១ ( កូនដំបូង ) ជាកូនស្រី ម្តាយមានឈ្មោះ ភា ផន អាយុ ២០ ឆ្នាំ ជនជាតិទំពួន និង ប្តីឈ្មោះ ណាត ឈិន អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអ៊ុន ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។

តាមប្រភពពីសាច់ញាតិរបស់ស្ត្រីរូបនោះបានឱ្យដឹងថា ប្តីប្រពន្ធពីរនាក់នេះមានជីវភាពក្រីក្រណាស់ បានទៅស៊ីឈ្នួលជៀរជ័រកៅស៊ូឱ្យគេនៅស្រុកអូរជុំ ។ មុនសម្រាលកូនប្រពន្ធមានអាការៈឈឺពោះ រួចបានបញ្ជូនមកមន្ទីរពេទ្យបង្អែក ប៉ុន្តែមកមិនទាន់ដល់ផងក៏សម្រាលកូនពាក់កណ្តាលផ្លូវតែម្តង ។

បច្ចុប្បន្នម្តាយ និង កូន មានសុខភាពល្អ ពុំមានអ្វីកើតឡើងនោះទេ ហើយពីរនាក់ប្តីប្រពន្ធ និង សាច់ញាតិបានលើកម្រាមដៃ ១០ ថ្លែងអំណរគុណបុគ្គលិកពេទ្យឆ្មបដែលបានចុះទៅជួយក្រុមគ្រួសារគាត់បានទាន់ពេលវេលា ៕

13599904_369408176516622_2997405964753043272_n

13592431_369408173183289_2167381204598433744_n

ប្រភពៈ pmhotnews


Related Posts