គួរធ្វើដូចម្តេច ពេលងងុយគេងខ្លាំងនៅកន្លែងធ្វើការ?

6 Videos


មនុស្សភាគច្រើនតែងតែមានអារម្មណ៍អស់កម្លាំងនិងត្រូវការដំណេកជាពិសេសការគេងថ្ងៃបន្តិចបន្តួច ក្រោយពេលធ្វើការច្រើនម៉ោងនៅពីមុខកំព្យូទ័រ ។ ភាគច្រើនគេតែងស៊ូទ្រាំនិងបញ្ហាងងុយគេងក្នុងអំឡុងម៉ោងធ្វើការ ហើយតែងរកដំណោះស្រាយផ្សេងៗ ដូចជាការពិសារកាហ្វេនិងទឹកតែ ដើម្បីបំបាត់អាការៈងងុយគេង។ ពិតហើយភេសជ្ជៈទាំងនេះអាចជួយកាត់បន្ថយអាការៈងងុយគេងបានខ្លះៗ មែន ប៉ុន្តែវាមិនល្អសម្រាប់សុខភាពអ្នកនោះទេ ។

P9

គួរធ្វើដូចម្តេច ពេលងងុយគេងខ្លាំងនៅកន្លែងធ្វើការ?

ខាងក្រោមនេះជាវិធីសាស្រ្តខ្លះៗទាក់ទងនឹងរបបអាហារដែលអាចជួយដោះស្រាយបញ្ហានេះបាន ៖
១. ជៀសវាងពិសារអហារដែលមានសារធាតុកាបូនអ៊ីដ្រាត
អាហារដែលមានសារធាតុកាបូនអ៊ីដ្រាត និងប្រូតេអ៊ីនខ្ពស់ វាច្រើនធ្វើអោយពិបាកក្នុងការរំលាយអាហារ នៅពេលអាហារទាំងពីរប្រភេទនេះប៉ះជាមួយគ្នា ដូចជាដំឡូង អាហារមានជាតិម្សៅ និង នំផ្អែមជាដើម ។
២. ពិសារអាហារថ្ងៃត្រង់ក្នុងបរិមាណសមល្មម
របបអាហារថ្ងៃត្រង់ច្រើនតែតម្រូវអោយពិសារអោយបានច្រើន តែអ្នកត្រូវចេះជ្រើសរើសប្រភេទអាហារ អោយបានសមល្មមគឺកុំអោយឆ្អែតពេក ។ បើអាចអ្នកគួរពិសារអាហារដូចជាបន្លែអោយបានច្រើន ជាងសាច់ ។
៣. កាត់បន្ថយជាតិស្ករ
កុំពិសារអាហារឫនំដែលមានជាតិស្ករច្រើនពេក ព្រោះក្នុងអាហាទាំងនេះមានសារធាតុកាបូនអ៊ីដ្រាតច្រើន និងពិបាកដល់ការរំលាយអាហារ ។
៤. ធ្វើលំហាត់ប្រាណ
បើអាចអ្នកគួរធ្វើការហាត់ប្រាណតិចតួច ដើម្បីកាត់បន្ថយបញ្ហាងងុយគេងនៅពេលថ្ងៃ ។ ដូចជាអ្នកអាចប្រើជណ្តើរជើងជំនួសអោយជណើ្តរយន្ត និង ដើរចុះដើរឡើងបន្តិចនៅក្នុងការិយាល័យធ្វើការក៏បាន ៕ សុផល