កូនៗ​របស់​សម្តេច ហ៊ុន សែន ប្រតិកម្ម​តប​ទៅនឹង​របាយការណ៍ Global Witness និពន្ធដោយ : ថ្មីៗ       July-07-2016, 4:42 pm         1184

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កូនៗ​របស់​សម្តេច ហ៊ុន សែន ប្រតិកម្ម​តប​ទៅនឹង​របាយការណ៍ Global Witnessលោក ហ៊ុន ម៉ា​ណែ​ត លោក ហ៊ុន ម៉ានិត និង​លោកស្រី ហ៊ុន ម៉ា​ណា បាន​បញ្ចេញ​ប្រតិកម្ម​ជា​បន្តបន្ទាប់​តប​ទៅនឹង​របាយការណ៍ «» របស់​អង្គការ Global Witness ដែល​ផ្សព្វផ្សាយ​ឯកសារ​នានា​ទាក់ទង​នឹង​សាជីវកម្ម​គ្រួសារ​របស់ខ្លួន​។ របាយការណ៍​បាន​លើកឡើងថា គ្រួសារ​បុរស​ខ្លាំង បាន​ក្តោប​ក្តាប់​ក្រុមហ៊ុន​ក្នុងស្រុក​ជាង​១០០ និង​បាន​ភាគលាភ​ពី​ក្រុមហ៊ុន Brand ល្បីៗ ។

​កូនប្រុស​ច្បង​របស់​សម្តេច ហ៊ុន សែន គឺ លោក ហ៊ុន ម៉ា​ណែ​ត តាមរយៈ​សំណេរ​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បាន​ចំអក​ថា ពេល​ជិត​បោះឆ្នោត​ជា​ពេលវេលា​ដែល​អង្គការ Global Witness បង្កើត​រឿង​ប្លែកៗ និង​ប្រធានបទ​ប្លែកៗ​ដើម្បី​ចោទប្រកាន់ និង​វាយប្រហារ​លើ​រដ្ឋាភិបាល ជាពិសេស​ឪពុក​របស់ខ្លួន​។​

​លោក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​បន្ថែមថា​៖ «​លើក​នេះ​ក៏​មិនមាន​អ្វី​ថ្មី​ដែរ​..​គ្រាន់តែ​ខុស​ត្រង់​ថា តាមរយៈ​ការផ្សាយរ​អត្ថបទ​តែមួយ​ជួន​គ្នា (​បង្ហាញ​ពី​ការសហការ​គ្នា​ដ៏​ល្អ​ក្នុង​រឿងនេះ​) រវាង Phnom Penh Post និង Cambodia Daily លើក​នេះ គឺ​មិន​ត្រឹម​វ៉ៃ​តែ​ឪពុក​របស់ខ្ញុំ​នោះទេ គឺ​គេ​បាន​បង្កើត​រឿង​វ៉ៃ​ទាំង​គ្រួសារ​តែម្តង ពោលគឺ​មិន​ឲ្យ​រួចខ្លួន​ម្នាក់​ណា​ឡើយ ។ ចាំមើល​ចេញ​រឿង​អ្វី​ទៀត​?»​។​

លោកស្រី ហ៊ុន ម៉ា​ណា ដែលជា​អគ្គនាយិកា​វិទ្យុ​-​ទូរទស្សន៍​បាយ័ន បាន​សម្តែង​ការ​អរគុណ Global Witness ដែល​បាន​ចំណាយពេល​ស្រាវជ្រាវ​ពី​ក្រុមគ្រួសារ​របស់ខ្លួន​។ ដូចជា​ការលើកឡើងរ​បស់បង​ប្រុស​ខ្លួន​ផងដែរ លោកស្រី ហ៊ុន ម៉ា​ណា បាន​វាយតម្លៃថា រឿង​បែបនេះ តែងតែ​កើតឡើង​នៅពេល​ជិត​បោះឆ្នោត​។​

​លោកស្រី​បាន​រិះគន់ និង​ចំអក​ថា​៖ «​ពួក​អ្នក​តែងតែ​ធ្វើ​រឿង​បែបនេះ​ក្នុង​គោលដៅ​បំផ្លាញ​ឪពុក​របស់​នាង​ខ្ញុំ តែ​នាង​ខ្ញុំ​និង​គ្រួសារ​គួរតែ​អរគុណ​ដល់​អស់លោក លោកស្រី​ដែល​បាន​ជួយ​ដល់​ឳ​ពុក​របស់​នាង​ខ្ញុំ​ឲ្យ​ឈ្នះឆ្នោត​គ្រប់​អាណត្តិ​ព្រោះតែ​ការ​ភូតភរ ការប្រមាថ​របស់លោក​អ្នកធ្វើ​ឲ្យ​អ្នកបោះឆ្នោត​កាន់តែ​មានការ​ទុកចិត្ត និង បោះឆ្នោត​ជូន​ឪពុក​ខ្ញុំ​ថែមទៀត​»​។​

​ដូចគ្នា​ផងដែរ លោក ហ៊ុន ម៉ានិត ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​កងយោធពល​ខេមរភូមិន្ទ បានចាត់ទុក​របាយការណ៍ Global Witness ថា ជាការ​វាយប្រហារ​លើ​គ្រួសារ​ត្រកូល ហ៊ុន ។ លោក​បានលើកឡើង​យ៉ាងខ្លី​ថា​៖ «​ដូច​សព្វដង ព័ត៌មាន​នេះ​ពោរពេញ​ទៅដោយ​កំហុស និង​ព័ត៌មាន​មិន​ពិត ក្នុង​គោលបំណង​តែមួយគត់​គឺ​បង្អាប់​និង​បង្ខូច​កិត្តិយស​គ្រួសារ​ត្រកូល​ហ៊ុន​.»​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នោះឡើយ​រហូតមកដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​៧ ខែកក្កដា នេះ ដោយ​សម្តេច​គ្រាន់តែ​ចុះផ្សាយ​រូបភាព​នានា​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​ភ្ជាប់​ជាមួយនឹង​ការលើកឡើង​របស់​កូនៗ ។ សម្តេច​បានសរសេរថា​៖ «​ថ្ងៃនេះ​កូនប្រុស​កូនស្រី​របស់ខ្ញុំ​បាន​បញ្ចេញ​សមត្ថភាព​របស់​ពួកគេ​លើ​ប​ញ្តា​ញ​សង្គម​Facebook ដែល​ខ្ញុំ​សូម​យក​ខ្លឹមសារ​នេះ​ផ្សាយ​បន្ត​តាម​page​របស់ខ្ញុំ​៕