យាន​អវកាស Juno បាន​ចូល​ដល់​តារាវិថី​ភព Jupiter ដោយ​ជោគ​ជ័យ​

យាន​អវកាស​ឈ្មោះ Juno របស់​អង្គការ​ NASA បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ហោះ​ចូល​តារា​វិថី​នៃ​ភព Jupiter ឬ​ភព​ផ្កាយ​ព្រហស្បតិ៍​ ដែល​ជា​ភព​ធំជាង​គេ​បំផុត​នៅ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​របស់​យើង។