រូបភាព​ពី​«ចក្រភព​ជំនួញ នៃ​មហា​ផៅ​សន្ដាន​ត្រកូល ហ៊ុន»

តើក្រុមគ្រួសារផៅសន្ដាន របស់លោក ហ៊ុន សែន រកទទួលទាន នៅលើវិស័យអ្វីខ្លះ? ខាងក្រោមនេះ ជារូបភាព​មួយចំនួន ដែលអង្គការ គ្លបប៊ល វិតណេស (Global Witness) បានលើកយកមកបង្ហាញត្រួសៗ នៅក្នុង​របាយ​ការណ៍​របស់ខ្លួន ស្ដី​ពី​«ចក្រភព​​ជំនួញ»​ដ៏មហា​សាល នៃ​ត្រកូល​ញាតិ​ផៅ​សន្ដាន របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា។
រូបភាព​ពី​«ចក្រភព​ជំនួញ នៃ​មហា​ផៅ​សន្ដាន​ត្រកូល ហ៊ុន»

រូបភាពក្របខាងក្រៅ នៃរបាយការណ៍ «ការគ្រប់គ្រងដ៏អរិភាព (Hostile Takeover)» របស់អង្គការ គ្លបប៊ល វិតណេស។ (រូបថតផ្តិតពីអេក្រង់)

កូនៗ បងប្អូន (បង្កើត និងជីដូនមួយ) ក្មួយៗ ទាំងស្រីទាំងប្រុស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​រក​ស៊ី​មាន​បាន នៅពីលើ​ក្រុមហ៊ុន​-សហគ្រាសឯកជន ចំនួន១១៤ នៅលើផ្ទៃប្រទេស។ នេះបើតាម​របាយ​ការណ៍ ដ៏ពេញលេញមួយ មានចំណងជើងថា «ការគ្រប់គ្រងដ៏អរិភាព (Hostile Takeover)» របស់​អង្គការ គ្លបប៊ល វិតណេស (Global Witness) ដែលទើបបាន​ទម្លាយឲ្យដឹង នៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ ស្ដីពី​«ចក្រភព​ជំនួញ»​ដ៏អស្ចារ្យ នៃក្រុម​គ្រួសារ​ផៅសន្ដាន របស់លោក ហ៊ុន សែន។ ក្រុមអ្នកជំនាញ បានគណនាឃើញ ពី​ចំណូល​ទាក់ទងនឹងការធ្វើជំនួញទាំង​នោះ ថា​មាន​កម្រិត​ច្រើនជាង ៥០០លានដុល្លារ។

តើមហាផៅសន្ដានត្រកូល ហ៊ុន បានរកទទួលទាន ទៅលើវិស័យអ្វីខ្លះ? ខាងក្រោមនេះ ជារូបភាពមួយចំនួន នឹងពន្យល់ឲ្យដឹង ពីមុខរបរជំនួញទាំងនោះ ដោយមានពន្យល់ ជាភាសាអង់គ្លេស ពីខាងក្រោមផង៖

រូបភាព​ពី​«ចក្រភព​ជំនួញ នៃ​មហា​ផៅ​សន្ដាន​ត្រកូល ហ៊ុន»

រូបភាព​ពី​«ចក្រភព​ជំនួញ នៃ​មហា​ផៅ​សន្ដាន​ត្រកូល ហ៊ុន»

រូបភាព​ពី​«ចក្រភព​ជំនួញ នៃ​មហា​ផៅ​សន្ដាន​ត្រកូល ហ៊ុន»

រូបភាព​ពី​«ចក្រភព​ជំនួញ នៃ​មហា​ផៅ​សន្ដាន​ត្រកូល ហ៊ុន»

» ទស្សនារូបភាពផ្សេងទៀត របស់អង្គការ គ្លបប៊ល វិតណេស ស្ដីពី«ចក្រភពជំនួញ នៃមហាផៅ​សន្ដាន​ត្រកូល ហ៊ុន» សូមចុចនៅលើទំព័របន្ទាប់។