ស៊ុ​ក សុភា រីករាយ​ពេល​ភរិយា​មាន​ផ្ទៃពោះ​កូន​ទី​បួន !

6 Videos


បើគិតមកដល់ពេលនេះមានរយៈពេលប្រមាណជាបួនឆ្នាំហើយដែលលោក ស៊ុក សុភា បានរៀបការ និង ចាកចេញទៅរស់នៅប្រទេសអូស្ត្រាលីជាមួយភរិយាដ៏ស្រស់ស្អាត គឺអ្នកនាង សារីនណា នោះ តែអ្វីដែលកត់សំគាល់នោះ គឺថ្មីៗនេះ ស៊ុក សុភា បានអះអាងថា លោកមានសមាជិកម្នាក់ទៀតហើយ នោះគឺជាកូនទីបួនរបស់លោក ។

P9

ស៊ុ​ក សុភា រីករាយ​ពេល​ភរិយា​មាន​ផ្ទៃពោះ​កូន​ទី​បួន !
ស៊ុ​ក សុភា រីករាយ​ពេល​ភរិយា​មាន​ផ្ទៃពោះ​កូន​ទី​បួន !

ក្រោយពីបានសម្រេចចិត្តរស់នៅជាមួយគ្នា លោក ស៊ុក សុភា និង ភរិយាបានសម្រេចចិត្តយកកូនជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ អ្នកទាំងពីរមានកូនចំនួនបួននាក់ ដែលកូនទី ៤ ទើបពពោះ ។

ស៊ុ​ក សុភា រីករាយ​ពេល​ភរិយា​មាន​ផ្ទៃពោះ​កូន​ទី​បួន !

កូនរបស់អតីតតារាសម្តែងរូបនេះ សុទ្ធតែមានមុខមាត់ស្រស់ស្អាតគួរឱ្យស្រឡាញ់ កាត់ទៅរកឪពុកម្តាយរបស់ពួកគេទាំងអស់ ។ ថ្មីៗនេះ ស៊ុក សុភា បានបង្ហោះសារដែលមានអត្ថ្ន័យថា «ពីថ្ងៃនេះតទៅ យើងខ្ញុំទាំងពីរមានសមាជិកម្នាក់ទៀតហើយ» ។ ក្នុងនោះលោកមិនបានបញ្ជាក់ថា ភរិយារបស់លោកពពោះប៉ុន្មានខែ និង ជាកូនស្រី ឬ ប្រុសនោះទេ ។ ជាមួយ និង ការអបអរសាទរពីសំណាក់មិត្តភក្តិក្នុងហ្វេសប៊ុកម្នាក់ៗសុទ្ធតែនិយាយថា លោក ស៊ុក សុភា មានកូនសុទ្ធតែស្អាតៗ អ៊ីចឹងគួរតែយកអោយបានច្រើនទៅ ។

ស៊ុ​ក សុភា រីករាយ​ពេល​ភរិយា​មាន​ផ្ទៃពោះ​កូន​ទី​បួន !

មិត្តភក្តិរួមអាជីពដែលជិតស្និតជាមួយនិងលោក ស៊ុក សុភា សុទ្ធតែនិយាយស្ទើរគ្រប់គ្នាថា សព្វ ថ្ងៃស៊ុក សុភាកំពុងរស់នៅយ៉ាងមានក្តីសុខ ជាមួយភរិយា និង កូនប្រុសស្រីរបស់លោកនៅប្រទេសអូស្ត្រាលី ។

ស៊ុ​ក សុភា រីករាយ​ពេល​ភរិយា​មាន​ផ្ទៃពោះ​កូន​ទី​បួន !

ជារៀងរាល់ថ្ងៃនេះ លោកតែងតែបំពេញភារកិច្ចក្នុងមានជាស្វាមី និង ឪពុកដ៏ល្អម្នាក់ ។ ពេលខ្លះគេបានឃើញលោកធ្វើម្ហូប និង មើលថែទាំកូនៗផងដែរ ។ ក្នុងនោះក៏មានការសរសើរថា អ្នកនាង សារីនណា ភរិយារបស់លោក ស៊ុក សុភា ពិតជាមានសម្រស់ស្អាត ទោះបីជាអ្នកនាងមានកូនច្រើនក៏ដោយ ។ សព្វថ្ងៃលោក ស៊ុក សុភា មានកូនចំនួន ៦ នាក់ក្នុងបន្ទុក ដែលកូនបងគេពីរនាក់ជាកូនរបស់ភរិយាជាមួយប្តីមុន ៕

                                                                                         ចេនី