រកឃើញ​ទីតាំង​ផលិត​មី និង​លត​មិន​ប្រក្រតី​នៅ​សៀមរាប​

6 Videos


នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប សហការជាមួយមន្ត្រីឧស្សាហកម្ម និងសិប្បកម្មខេត្ត បានធ្វើការចុះបង្ក្រាបទីតាំងផលិតសសៃមី និងលតគ្មានការអនុញ្ញាតច្បាប់ និងគ្មានអនាម័យមួយកន្លែង នៅក្នុងក្រុងសៀមរាប រួចនាំម្ចាស់ទីតាំងមកធ្វើការផាកពិន័យឱ្យធ្វើកិច្ចសន្យា ព្រមទាំងបិទទីតាំងជាបណ្តោះអសន្ន ។

P9

រកឃើញ​ទីតាំង​ផលិត​មី និង​លត​មិន​ប្រក្រតី​នៅ​សៀមរាប​

សកម្មភាពចុះបង្ក្រាបនេះ ធ្វើឡើង កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ លោកវរសេនីយឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានឲ្យដឹងថា មុនឈានដល់ធ្វើការបិទទីតាំងផលិតសរសៃមីលឿង និងលតគ្មានច្បាប់និងគ្មានអនាម័យនេះ គឺបន្ទាប់ពីមានព័ត៌មានសម្ងាត់ ទើបលោកបានបញ្ជាឱ្យកម្លាំងជំនាញចុះ សហការជាមួយមន្ត្រីឧស្សាហកម្ម និងសិប្បកម្មខេត្ត ។ បន្ទាប់ពីបានចុះត្រួតពិនិត្យ និងធ្វើការឆែកឆេរទីតាំងផលិតសរសៃមី និងលតរួចមកបានបញ្ជាក់ឱ្យឃើញថា ទីតាំងនោះ ពិតជាគ្មានការអនុញ្ញាតច្បាប់ ព្រមទាំងគ្មានអនាម័យពិតប្រាកដមែន ។

រកឃើញ​ទីតាំង​ផលិត​មី និង​លត​មិន​ប្រក្រតី​នៅ​សៀមរាប​

ម្ចាស់ទីតាំងខាងលើមានម្ចាស់ឈ្មោះ ភាវ ករុណា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ការផលិតសសៃមីលឿង និងលតឆាខាងលើ ពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលអាចបង្កឱ្យអ្នកដែលជាវយកទៅទទួលទានមានបញ្ហាដល់សុខុមាលភាព ឬមានបញ្ហាផ្សេងៗទៀត ។ ដូច្នេះ ទើបកម្លាំងសមត្ថកិច្ចនគរបាលយើង បានធ្វើការសហការជាមួយ និងកម្លាំងមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តបង្ក្រាប និងសម្រេចបិទទីតាំងនេះ ជាបណ្ដោះអាសន្នទៅតាមច្បាប់ (ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម) ។

រកឃើញ​ទីតាំង​ផលិត​មី និង​លត​មិន​ប្រក្រតី​នៅ​សៀមរាប​

បច្ចុប្បន្ន ជនសង្ស័យត្រូវបានប្រគល់ជូនកម្លាំងមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តយកទៅធ្វើការសាកសួរស្រាវជ្រាវ និងអនុវត្តទៅតាមនីតិវិធីច្បាប់បន្ត ៕   សុថាត់