ឈុំ​ផូ អៀនខ្មាស​ពេល​ស្វាមី​ធ្វើបែបនេះ (​មាន​វីដេអូ​)

6 Videos


ជាលោក នុត វិសៈរុត មហាជនសង្កេតឃើញថា ទាំងពីរនាក់ហាក់មិនសូវបង្ហាញភាពផ្អែមល្ហែមដូចកាលពីនៅឋានៈត្រឹមជាគូសង្សារ ហើយសូម្បីតែរៀបការមិនទាន់បានមួយខែផង អ្នកនាង ឈុំផូ អារ៉ាយ៉ា (Chompoo Araya) បានចាកឆ្ងាយពីស្វាមី ទាំងមិនបានទៅក្រេបទឹកឃ្មុំនៅក្រៅប្រទេសដូចជាគូស្វាមីភរិយាឯទៀត។

P9

ឈុំ​ផូ អៀនខ្មាស​ពេល​ស្វាមី​ធ្វើបែបនេះ (​មាន​វីដេអូ​)
ឈុំ​ផូ អៀនខ្មាស​ពេល​ស្វាមី​ធ្វើបែបនេះ (​មាន​វីដេអូ​)

ដោយមូលហេតុ គឺអ្នកនាងត្រូវទៅបំពេញការងារនៅក្រៅប្រទេសដោយមិនអាចខានបាន គឺទៅចូលរួមកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់លំដាប់ពិភពលោកនៅប្រទេសបារាំង ដោយធ្វើជាអ្នកតំណាងផលិតផលម៉ាកគ្រឿងសម្អាង។

ឈុំ​ផូ អៀនខ្មាស​ពេល​ស្វាមី​ធ្វើបែបនេះ (​មាន​វីដេអូ​)

សម្រាប់លើកនេះ អ្នកនាង ឈុំផូ នៅតែត្រូវបន្តការងារនៅប្រទេសបារាំង តែអ្វីដែលពិសេសនោះ គឺស្វាមីរបស់អ្នកនាង មិនបណ្តោយឱ្យភរិយាទៅកណ្តែងកណ្តោចតែម្នាក់ឯងដូចមុនឡើយ ព្រោះលោក នុត វិសៈរុត បានប្រញាប់កក់ជើងយន្តហោះរួចជាស្រេចដើម្បីកំដរ និង លើកទឹកចិត្តដល់ភរិយាឱ្យមានកម្លាំងជម្នះជាមួយការងារ។

ឈុំ​ផូ អៀនខ្មាស​ពេល​ស្វាមី​ធ្វើបែបនេះ (​មាន​វីដេអូ​)

ឆ្លៀតក្នុងឱកាសនោះដែរ លោក នុត វិសៈរុត បានផ្តល់ភាពភ្ញាក់ផ្អើលរហូតធ្វើឱ្យអ្នកនាង ឈុំផូ មានអារម្មណ៍អៀនខ្មាសយ៉ាងខ្លាំង ដល់ថ្នាក់យកដៃបាំងមុខនៅចំពោះមុខគេឯង។ តាមពិតទៅ វាក៏មិនមែនជារឿងដែលគួរឱ្យខ្មាសអៀនឡើយ តែជារឿងដែលគួរឱ្យរំភើបចិត្តទើបត្រូវ ព្រោះលោក នុត វិសៈរុត បានកក់ហាងដ៏ល្បីនៅទីក្រុងបារីស ដើម្បីរៀបចំនំខួបកំណើតដ៏ធំសម្រាប់ភរិយា ព្រមជាមួយបរិយាកាសអាចគយគន់សម្រស់ជុំវិញទួរអែហ្វេស។ សម្រាប់លើកនេះដែរ សូមធានាថាបរិយាកាសក្រេបទឹកឃ្មុំក៏ប្រៀបមិនដូចឡើយ។ សូមទស្សនាវីដេអូខាងក្រោម៕ ខេរី (ប្រភព៖ អឹមថៃ)

ឈុំ​ផូ អៀនខ្មាស​ពេល​ស្វាមី​ធ្វើបែបនេះ (​មាន​វីដេអូ​)
ឈុំ​ផូ អៀនខ្មាស​ពេល​ស្វាមី​ធ្វើបែបនេះ (​មាន​វីដេអូ​)

🌟🌟🌟🌟🌠

A video posted by Araya Alberta Hargate (@chomismaterialgirl) on