ករុណា ពេជ្រ បាន​បើកឱកាស​ដល់​អ្នក​ដែលមាន​ស្នាដៃ​តាមរយៈ​ការនិពន្ធ​បទ​ថ្មី​

6 Videos


ជាមួយនឹងភាពល្បីល្បាញក្នុងវិស័យសិល្បៈលោក ករុណា ពេជ្រ គឺជាតារាចម្រៀងដែលមានប្រជាប្រិយភាព និង ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រិយមិត្តនោះ កាលពីថ្មីៗនេះលោកបានបង្ហោះសារមួយ អំពាវនាវដល់បងប្អូនទាំងឡាយណាដែលមានស្នាដៃ តាមរយៈការនិពន្ធបទចម្រៀងថ្មី ដោយមិនមានឱកាស បានបង្ហាញឲ្យមហាជនបានស្គាល់ ហើយមានបំណងចង់បង្ហាញស្នាដៃរបស់ខ្លួននោះ ពេលនេះលោក ករុណា ពេជ្រ និង រីករាយរួមសហការជាមួយបងប្អូន ហើយលោកនឹងទទួលយកស្នាដៃទាំងនោះមកច្រៀងផងដែរ ។

P9

ករុណា ពេជ្រ បាន​បើកឱកាស​ដល់​អ្នក​ដែលមាន​ស្នាដៃ​តាមរយៈ​ការនិពន្ធ​បទ​ថ្មី​

តាមរយៈសារមួយផ្ញើជូនប្រិយមិត្តក្នុងគណនីហ្វេសប៊ុករបស់លោកផ្ទាល់ លោក ករុណា ពេជ្រ បានរំលេច ពាក្យពេចន៍យ៉ាងវែងថា « ដើម្បីចូលរួមបង្កើតស្នាដៃថ្មី តាមរយៈបទចម្រៀងនិពន្ធថ្មី ខ្ញុំបាទ សូមផ្តល់ឱកាស ដល់បងៗ និង ប្អូនៗ ដែលស្រឡាញ់ផ្នែកនិពន្ធថ្មី បទចម្រៀងថ្មីៗ តែមិនទាន់បង្ហាញស្នាដៃ អាចទំនាក់ទំនង រូបខ្ញុំបាទតាម Facebook ខ្ញុំផ្ទាល់ឬ ផ្ញើបទចម្រៀងទាំងអស់នោះ មកក្នុង inbox ផងដែរ ជាពិសេសបទ ចម្រៀងដែលពាក់ព័ន្ធ និង ការប្រើឧបករណ៍ភ្លេងបុរាណខ្មែរ ទោះបទទាំងអស់មានទម្រង់ Rap បុរាណ សម័យ យ៉ាងណាក៏ដោយ ដើម្បីលើកស្ទួយឧបករណ៍ភ្លេងបុរាណខ្មែររបស់យើងទាំងអស់គ្នា សូមអរគុណ ហើយខ្ញុំបាទសប្បាយចិត្ត និង រួមការងារជាមួយអ្នកទាំងអស់គ្នា ពីខ្ញុំ ករុណា ពេជ្រ »

ករុណា ពេជ្រ បាន​បើកឱកាស​ដល់​អ្នក​ដែលមាន​ស្នាដៃ​តាមរយៈ​ការនិពន្ធ​បទ​ថ្មី​

នេះជាលើកទីមួយហើយដែលតារាចម្រៀងល្បីលោក ករុណា ពេជ្រ បានផ្តល់ឱកាសដល់បងប្អូនទាំងអស់គ្នា ដែលមានទេពកោសល្យផ្នែកនិពន្ធបទចម្រៀងថ្មី ឲ្យបានបង្ហាញស្នាដៃរបស់ខ្លួន ដើម្បីមឲ្យហាជនបានស្គាល់ ម្យ៉ាងទៀតគឺដើម្បីលើកស្ទួយវិស័យសិល្បៈបទចម្រៀងខ្មែរ ឲ្យមានការរីកចម្រើន ជៀសវាងការ ចម្លងបទភ្លេងពីបរទេសដែលធ្វើឲ្យមហាជនមានការរិះគន់យ៉ាងខ្លាំងនោះ ៕ ជួន នូវ

ករុណា ពេជ្រ បាន​បើកឱកាស​ដល់​អ្នក​ដែលមាន​ស្នាដៃ​តាមរយៈ​ការនិពន្ធ​បទ​ថ្មី​
ករុណា ពេជ្រ បាន​បើកឱកាស​ដល់​អ្នក​ដែលមាន​ស្នាដៃ​តាមរយៈ​ការនិពន្ធ​បទ​ថ្មី​