ត្រូវភ្លៀងទទឹកជោកតើអ្នកគួរធ្វើបែបណាដើម្បីសុខភាព?

ត្រូវភ្លៀងទទឹកជោកតើអ្នកគួរធ្វើបែបណាដើម្បីសុខភាព?

ធម្មតា រាល់រដូវវស្សាផ្ទៃមេឃតែងតែអួអាប់ខ្មៅងងឹតរន្ទះ ផ្គររងំជាសញ្ញាបញ្ជាក់ថាភ្លៀងនឹងហៀបធ្លាក់មកហើយ។ ហើយការធ្លាក់ភ្លៀងនេះមិនមែនជាផលល្អប៉ុន្មានទេ សម្រាប់សុខភាពមនុស្សទូទៅ ព្រោះទឹកភ្លៀងពោរពេញទៅដោយជាតិគីមីជាច្រើន ដែលធ្វើឲ្យសុខភាពចុះ ទ្រុតទ្រោម។ហេតុនេះដើម្បីបង្ការសុខភាពឲ្យបានល្អប្រសើរ យើងទាំងអស់គ្នាគួរឈ្វេងយល់សេចក្តីលម្អិតទាំងប្រាំចំណុចខាងក្រោម ដូចតទៅ៖

១. ជូតសម្អាតជើងឲ្យស្ងួត ព្រោះតែទឹកភ្លៀងធ្លាក់ជើងរបស់អ្នកងាយនឹងសើម ហេតុនេះអ្នកគប្បីសម្ងួតជើងឲ្យល្អ ជាពិសេសចំពោះអ្នកកើតជំងឺទឹកនោមផ្អែម ដើម្បីចៀសវាងការរអិលដួលដោយប្រការណាមួយដែលអ្នកនឹកស្មានមិនដល់។
២.ត្រូវងូតនិងញ៉ាំទឹកក្ដៅឧណ្ណៗការធ្វើបែបនេះអាចជួយរក្សាតុល្យភាពកម្ដៅក្នុងខ្លួនបានល្អ។
៣. អ្នកគួរជៀសវាងការអង្គុយឬដេកផ្ទាល់ទៅនឹងកម្រាលឥដ្ឋព្រោះដើម្បីការពារបញ្ហាសុខភាពផ្នែកជំងឺសន្លាក់ឆ្អឹង។
៤.បើអាចធ្វើបានគួរតែមានស្បែកជើងស្តើងពាក់នៅផ្ទះ។
៥.ត្រូវកាត់ក្រចកឲ្យបានញឹកញាប់ ព្រោះជាតិសំណើមក្នុងក្រចកអាចបង្កជាមេរោគបាន៕

ប្រភព៖ iknow

  • ត្រូវភ្លៀងទទឹកជោកតើអ្នកគួរធ្វើបែបណាដើម្បីសុខភាព?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:សុខភាព
Tags: