ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​៣​នាក់ រត់​គេច​ខ្លួន​ពេល​ឃើញ សមត្ថកិច្ច​ដាក់​គោលដៅ

ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​៣​នាក់ រត់​គេច​ខ្លួន​ពេល​ឃើញ សមត្ថកិច្ច​ដាក់​គោលដៅ



ត្បូងឃ្មុំ ៖ ជនសង្ស័យ​៣​នាក់ ដែល​សមត្ថកិច្ច​អះអាង​ថា ជា​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​នោះ បាន​រត់​គេច​ខ្លួន​ភ្លាមៗ ពេល​ឃើញ​សមត្ថកិច្ច​ដាក់ នៅ​តាម​គោលដៅ ដោយបាន​បន្សល់ទុក​អាវុធ AK-47 ២​ដើម និង​វត្ថុតាង​មួយចំនួន។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ស្រុក​អូ​រាំង​ឪ បាន​ធ្វើការ​ត្រួតពិនិត្យ​អាវុធជាតិ​ផ្ទុះ ក្នុង​មូលដ្ឋាន តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុង​ឃុំ​គង​ជ័យ ដូច​សព្វមួយដង ស្រាប់តែ​ពេលនោះ បាន​ប្រទះឃើញ​ជនសង្ស័យ​ទាំង​៣ ប្រុង​ធ្វើដំណើរ​ឆ្លងកាត់ ប៉ុន្តែ​ពួកគេ​នៅ​ពេល​ឃើញ​សមត្ថកិច្ច​យើង ក៏​រត់​គេចខ្លួន ដោយ​បន្សល់ទុក​កាំភ្លើង និង​វត្ថុ​តាង​មួយ​ចំនួន​តែម្តង។

លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បន្ត​ទៀត​ថា «​ពេល​ដែល​កម្លាំង​កំពុង​ត្រួតពិនិត្យ​ស្រាប់តែ​ប្រទះឃើញ រ៉ឺម៉ក​ម៉ូតូ​មួយ​គ្រឿង ជិះ​គ្នា​៣​នាក់ ខណៈ​ពេល​នោះ សមត្ថកិច្ច​មានការ​សង្ស័យ​ក៏បាន​ហៅ​ត្រួតពិនិត្យ ស្រាប់តែ​ជនសង្ស័យ​៣​នាក់​នោះ រត់គេច​ខ្លួន​ចោល​ម៉ូតូ​បាត់ស្រមោល។  ក្រោយមក​សមត្ថកិច្ច​បា​ន​ឆែកឆេរ រក​ឃើញ អាវុធ​AK47 ២​ដើម បង់​២ គ្រាប់​៣២​គ្រាប់ កន្ដ្រៃ​កាត់​ដែក​១ ដែល​ជនសង្ស័យ​បាន​ច្រក​ក្នុង​ការុង​»​។ ប​ច្ចុ​ប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ លើ​ករណី​មួយ​នេះ​៕

ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​៣​នាក់ រត់​គេច​ខ្លួន​ពេល​ឃើញ សមត្ថកិច្ច​ដាក់​គោលដៅ ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​៣​នាក់ រត់​គេច​ខ្លួន​ពេល​ឃើញ សមត្ថកិច្ច​ដាក់​គោលដៅ ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​៣​នាក់ រត់​គេច​ខ្លួន​ពេល​ឃើញ សមត្ថកិច្ច​ដាក់​គោលដៅ