គ្រាន់​តែ​​មិន​ព្រម​ញ៉ាំ​អាហា​ពេល​ព្រឹក​ ​ម្ដាយ​​ចិត្ត​ខ្មៅ​​​​​​សម្លាប់​​កូន​ប្រុស​អាយុ ២ ឆ្នាំ​របស់​ខ្លួន​

Mohamad Nasser Abdul Gani

បើយោងតាមការចុះផ្សាយរបស់ បានឲ្យដឹងថា ក្មេងប្រុសអាយុ ២ ឆ្នាំម្នាក់ដែលមានឈ្មោះថា Mohamad Daniel Mohamad Nasser ត្រូវបានម្ដាយបង្កើតរបស់ខ្លួន រួមនឹងមិត្តប្រុសរបស់នាងសម្លាប់ព្រោះតែគេមិនព្រមញ៉ាំអាហារពេលព្រឹក។

ស្ត្រីដែលជាម្ដាយចិត្តខ្មៅម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះថា Zaidah ចំណែកឯមិត្តប្រុសរបស់នាងមានឈ្មោះថា Zaini Jamari ។ បន្ទាប់ពីការស្លាប់របស់ក្មេងប្រុសនោះពួកគេក៏ត្រូវបានចាប់ខ្លួន និងសួរចម្លើយ រហូតដល់ធ្លាយរឿង រំលោភបំពានផ្លូវភេទទៅលើក្មេងប្រុសម្នាក់នោះដោយបុរសជាមិត្តប្រុសរបស់ម្ដាយក្មេងរងគ្រោះ ដែលធ្វើឡើងមួយថ្ងៃមុនការសម្លាប់ដោយសារមិនព្រមញ៉ាំអាហារពេលព្រឹក។

ចំណែកឯឪពុករបស់ក្មេងប្រុសដ៏កម្សត់នេះដែលមានឈ្មោះថា Mohamad Nasser Abdul Gani បានប្រាប់អ្នកយកព័ត៌មានថា នៅសល់តែមួយខែទៀតប៉ុណ្ណោះ គឺជាថ្ងៃខួបកំណើតលើកទី៣ របស់កូនប្រុសគាត់ ។

គាត់បានបន្តថា “ក្រោយពីបែកគ្នាជានឹងប្រពន្ធគាត់ Daniel មិនទាន់កើតនោះទេ ហើយតាំងពីពេលនោះមកគាត់មិនដែលបានឃើញមុខកូនប្រុសសូម្បីតែម្ដង ដោយសារគាត់ត្រូវសំងំលាក់ខ្លួនពីករណីជាប់ពាក់ព័ន្ធ នឹងបទល្មើសគ្រឿងញៀនអស់រយៈពេល ១៨ ខែ”។

លោក Mohamad Nasser Abdul Gani
ស្រ្តីថតជាមួយលោក Mohamad Nasser Abdul Gani គឺជាម្ដាយរបស់ក្មេងរងគ្រោះ ឯបុរសពាក់អាវក្រហមជាមិត្តប្រុសរបស់នាង
សកម្មភាពបច្ចុះសពរបស់ក្មេងប្រុសដ៏កម្សត់

អ្វីដែលធ្វើឲ្យគ្រប់គ្នាមានអារម្មណ៍ក្ដុកក្ដួលបំផុតនោះគឺនៅពេលដែលគាត់និយាយថា ” ថ្ងៃដំបូងដែលខ្ញុំជួបនឹងកូនប្រុសរបស់ខ្ញុំវាគឺជាថ្ងៃបុណ្យសព្វរបស់គេ ” ៕

  • គ្រាន់​តែ​​មិន​ព្រម​ញ៉ាំ​អាហា​ពេល​ព្រឹក​ ​ម្ដាយ​​ចិត្ត​ខ្មៅ​​​​​​សម្លាប់​​កូន​ប្រុស​អាយុ ២ ឆ្នាំ​របស់​ខ្លួន​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/07/07  Category:ជីវិតនិងសង្គម
Tags: