ចៀ​វៃ និង មិត្ត​ប្រុស ប្រកាស​រៀបការ ក្រោយ​មានឈ្មោះ​ត្រឹមតែ​ជា​មិត្តភក្តិ​ជាង ១០ ឆ្នាំ​

6 Videos

កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០១៦តារាសម្តែងស្រីដ៏ល្បីឈ្មោះ Ruby Lin ឬ គ្រប់គ្នាស្គាល់ថា ព្រះនាងចៀវៃ បានប្រកាសក្នុងស្ទីឌីយ៉ូថា នាងនឹងភ្ជាប់ចំណងអាពាហ៍ពិពាហ៍ជាមួយនឹងមិត្តប្រុស Wallace Huo ក្នុងខែនេះហើយ ។

P9

ចៀ​វៃ និង មិត្ត​ប្រុស ប្រកាស​រៀបការ ក្រោយ​មានឈ្មោះ​ត្រឹមតែ​ជា​មិត្តភក្តិ​ជាង ១០ ឆ្នាំ​

មិនត្រឹមតែប្រកាសក្នុងស្ទីឌីយ៉ូ នាងក៏បានសរសេរលើគណនីសង្គមផ្ទាល់ខ្លួនដែរថា វាជាការពិត ដែលនាង និង លោក Wallace នឹងរៀបការជាមួយគ្នា និង បានអរគុណអ្នកគាំទ្រទាំងឡាយសម្រាប់ ការបារម្ភ ។ សម្រាប់លោក Wallace វិញ លោកក៏បានទទួលស្គាល់រឿងនេះដែរថា លោកបានទទួលសារជាច្រើនពីមិត្តភក្តិលើរឿងនេះ ហើយលោកសូមបញ្ជាក់ថា វាគឺជាការពិត ។ ការប្រកាសរៀបការដ៏ភ្ញាក់ផ្អើលនេះ បានធ្វើឲ្យមានពាក្យចចាមអារ៉ាមកើតឡើងថា ប្រហែលជានាង ចៀវៃ មានផ្ទៃពោះទាំងមិនបានព្រៀងទុក តែយ៉ាងណាក្តី គេពុំមានឃើញថាការបញ្ជាក់ឲ្យច្បាស់ លើរឿងនេះពីតារាសម្តែងល្បីឈ្មោះទាំងពីររូបទេ ។

ចៀ​វៃ និង មិត្ត​ប្រុស ប្រកាស​រៀបការ ក្រោយ​មានឈ្មោះ​ត្រឹមតែ​ជា​មិត្តភក្តិ​ជាង ១០ ឆ្នាំ​

គួរបញ្ជាក់ដែរថា ថ្វីត្បិតនាង ចៀវៃ និង លោក Wallace បានស្គាល់គ្នាអស់ពេលជាង ១០ ឆ្នាំ តែពួកគេទើបនឹងបង្កើតស្នេហាជាមួយគ្នាបានត្រឹមតែ ៦ ខែប៉ុណ្ណោះ ដោយទំនាក់ទំនងស្នេហានេះ បានប្រកាសឡើងដោយនាង ចៀវៃ កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៦ ៕ ថាវរិទ្ធ (ប្រភព ៖ ជេនស្តារ)