ពេជ្រ សោភា ធ្វើតាម​ពាក្យសន្យា​

6 Videos


មុនពេលចេញទៅព្យាបាលជំងឺតារាចម្រៀងពេជ្រសោភាបានបង្ហោះសារមួយផ្តាំផ្ញើដល់អ្នកគាំទ្រនាងដោយបង្ហាញពីអារម្មណ៏និងទឹកចិត្តនាងផ្ទាល់ពិសេសពីស្ថានភាពសុខភាពនាងធ្វើឲ្យមានការ ចាប់អារម្មណ៍ច្រើនពីសំណាក់មហាជនក្នុងនោះនាងក៏បានសន្យាថានឹងទៅច្រៀងនៅប្រទេសកូរ៉េជា មួយដេវីតពេលនេះនាងបានធ្វើតាមការសន្យាហើយ ។

P9

ពេជ្រ សោភា ធ្វើតាម​ពាក្យសន្យា​
ពេជ្រ សោភា ធ្វើតាម​ពាក្យសន្យា​

មានព័ត៌មានថាថ្ងៃនេះតារាចម្រៀង អ្នកនាង ពេជ្រ សោភា កំពុងតែត្រៀមខ្លួនចេញទៅ ប្រទេស កូរ៉េហើយដើម្បីទៅច្រៀងតាមការសន្យារបស់នាងពីមុនថ្វីបើជំងឺនាងមិនទាន់ជាសះស្បើយក្តីនិងត្រូវប្រើថ្នាំព្យាបាលជាប្រចាំក៏នាងសុខចិត្តវេចស្ពាយយកថ្នាំព្យាបាលទៅតាមជាប់ខ្លួនផងដែរ ។

ពេជ្រ សោភា ធ្វើតាម​ពាក្យសន្យា​

នាងត្រូវទៅច្រៀងនៅប្រទេសកូរ៉េរយៈពេល៥ថ្ងៃដោយនៅទីនោះគេជឿថាពិតជាមានអ្នកគាំទ្រច្រើនព្រោះគេក៏រង់ចាំការទៅច្រៀងរបស់នាងនៅទីនោះយូរហើយ ។

ពេជ្រ សោភា ធ្វើតាម​ពាក្យសន្យា​

គួររំលឹកថាមុនទៅព្យាបាលខ្លួននាងបានបង្ហាញខ្លួនក្នុងឃ្លីបវីដេអូរយៈពេល ១១ នាទី ៣២ វិនាទី ក្នុងសភាពស្លេកស្លាំងដោយកាលនោះបាននិយាយផ្តាំផ្ញើដល់អ្នកគាំទ្ររូបនាងព្រមទាំងនិយាយលេងសើចបែបកំប្លែងភ្ជាប់ជាមួយការរៀបរាប់ពីសុខភាពរបស់នាងនិងពីការងារដែលនាងត្រូវធ្វើបន្តនាថ្ងៃខាងមុខពេលដែលនាងជាសះស្បើយពីជំងឺដែលនាងចាត់ទុកថាដ៏អាក្រក់មួយនោះ ។

ពេជ្រ សោភា ធ្វើតាម​ពាក្យសន្យា​

ដោយសារពេលនេះនាងឈឺត្រូវការពេលវេលាដើម្បីព្យាបាលខ្លួនសិនបើទទួលបានលទ្ធផលល្អនាងនឹងបន្តសិល្បៈទៀត។ផ្ទុយទៅវិញបើមិនជោគជ័យនាងពិតជាសោកស្តាយខ្លាំងណាស់ ។

ពេជ្រ សោភា ធ្វើតាម​ពាក្យសន្យា​

នាងថែមទាំងបាននិយាយថា : នៅពេលដែលនាងធ្លាក់ខ្លួនឈឺទើបដឹងច្បាស់ថាមានអ្នក ស្រឡាញ់,ចូលចិត្ត,អាណិត…ដល់នាងច្រើនដូច្នេះពេលនាងជាសះស្បើយនាងនឹងវិលចូលសិល្បៈវិញហើយ នាងក៏បានច្រៀងបទ Status ខូចចិត្តដែរ ៕

                                                                              ដេវីត

ពេជ្រ សោភា ធ្វើតាម​ពាក្យសន្យា​