ការ​ហាត់ប្រាណ​អាចជួយ​បន្ទាប​កម្រិត​សម្ពាធ​ឈាម​របស់​អ្នក​

ការ​ហាត់ប្រាណ​អាចជួយ​បន្ទាប​កម្រិត​សម្ពាធ​ឈាម​របស់​អ្នក​


ការ​ហាត់ប្រាណ​អាចជួយ​បន្ទាប​កម្រិត​សម្ពាធ​ឈាម​របស់​អ្នក​

​ការធ្វើ​សកម្មភាព​រូប​រាងកាយ អោយបាន​ជា​ប្រចាំ យ៉ាងហោចណាស់ ពី ៣០ ទៅ ៦០​នាទី អោយបាន​ជា​ច្រើន ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ គឺ​អាច​ជួយ​បន្ទាប​សម្ពាធ​ឈាម​របស់​អ្នក បាន​ពី ៤ ទៅ ៩ mm Hg ។ ហើយ​វា​នឹង​មិន​ចំណាយ ពេល​យូរ ក្នុង​ការ​បាន​ដឹង​ពី​ភាពខុសប្លែក​នេះ នោះទេ​។ ប្រសិនបើ​អ្នក​មិន​ធ្លាប់មាន​ភាព​សកម្ម​ពីមុន​មក​ទេ នោះ​ការ បង្កើន​នូវ​កម្រិត​នៃ​ការ​ហាត់ប្រាណ​របស់​អ្នក គឺ​អាច​ជួយ​បន្ថយ​នូវ​សម្ពាធ​ឈាម​របស់​អ្នក​បាន នៅក្នុង​រយៈពេល តែ​ពីរ ឬ បី​សប្តាហ៍​ប៉ុណ្ណោះ​។​

ប្រសិនបើ​អ្នក​មាន​ជំងឺ​លើស​សម្ពាធ​ឈាម សម្ពាធ​ស៊ីស្តូលិក នឹង​ស្ថិត​នៅ​ចន្លោះ​ពី ១២០ ទៅ ១៣៩ ឬ សម្ពាធ ដ្យា​ស្តូលិ​ក នឹង​ស្ថិត​នៅ​ចន្លោះ​ពី ៨០ ទៅ ៨៩ ហើយ​ការធ្វើ​លំ​ហាត់ប្រាណ​គឺអាច ជួយ​អ្នក​អោយ​ជៀសវាង​បាន​ពី ការកើនឡើង​នៃ​សម្ពាធ​ឈាម​របស់​អ្នក​។ តែ​ប្រសិនបើ​អ្នក បាន​មាន​សម្ពាធ​ឈាម​លើស​រួចទៅហើយ នោះ​ការ​ធ្វើ សកម្មភាព​ជា​ទៀងទាត់​នេះ នឹង​អាច​ជួយ​រក្សា​សម្ពាធ​ឈាម​អ្នក អោយ​ស្ថិតនៅ​ក្នុង​កម្រិត​សុវត្ថិភាព​។​

ធ្វើ​ការពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ អំពី​ការបង្កើន​នូវ​កម្មវិធី​ហាត់ប្រាណ​។ វេជ្ជបណ្ឌិត នឹង​អាចជួយ​កំណត់អោយ អ្នក​បាន​ថា​តើ អ្នកនឹង​ត្រូវកា​រលំ​ហាត់ប្រាណ​ក្នុង​កម្រិត​សមស្រប​ណាមួយ​? ទោះ​ជា​សកម្មភាព​ជា​មធ្យ​ម ក្នុង​រយៈ ពេល ១០​នាទី ក្នុង​មួយ​ថ្ងៃ ដូចជា​៖​ការដើរ និង ការលើក​ដុំ​ទំងន់​ស្រាលៗ ក៏​វា​អាច​ជួយ​អ្នក​បាន​ផងដែរ​។​

ប៉ុន្តែ​អ្នក​ត្រូវ​ជៀសវាង នូវ​ការធ្វើ​សកម្មភាព​នៅ​តែ​នៅក្នុង ពេល​ចុង​សប្តាហ៍​។ ការព្យាយាម ដាក់​លំ​ហាត់ប្រាណ ទាំងអស់​របស់​អ្នក តែ​នៅក្នុង​ចុង​សប្តាហ៍ ដើម្បីអោយ​អ្នក​បាន​សម្រាក​នៅក្នុង​ថ្ងៃ​ធម្មតា​នោះ គឺ​មិនមែន​ជា​វិធី សាស្ត្រ​ល្អ​នោះទេ​។ ការបង្ខំ​នូវ​កម្រិត​នៃ​សកម្មភាព ក្នុង​រយៈពេល​ភ្លាមៗ​ដូចនេះ គឺ​ពិតជា​មាន​ភាពគ្រោះថ្នាក់​ចំពោះ​សុខភាព​របស់​អ្នក​៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។