ទងសុក​ទារក ចាំបាច់​ត្រូវ​ថែទាំ​ជាពិសេស​ឬ​?

ទងសុក​ទារក ចាំបាច់​ត្រូវ​ថែទាំ​ជាពិសេស​ឬ​?


ទងសុក​ទារក ចាំបាច់​ត្រូវ​ថែទាំ​ជាពិសេស​ឬ​?

​វា​ត្រូវ​តែ បាន​ថែរក្សា​អោយ​ស្អាត និង ស្ងួត​ល្អ​។ អ្នក​ត្រូវ​ស្លៀកខោ​ទឹកនោម​អោយ​ទារក អោយ​ស្ថិត​នៅក្រោម​ទង សុក​នេះ ដូច្នេះ​វា​នឹង​អាច​ត្រូវ​ខ្យល់​បាន និង មិន​ត្រូវ​បាន​សើម​ជាមួយ​ទឹកនោម​នោះទេ​។ នៅពេល​ដែល​ទងសុក នេះ​បាន​ជ្រុះ​ចេញ អ្នក​អាច​នឹង​ឃើញ​នូវ​ស្នាម​ឈាម​បន្តិចបន្តួច ប្រឡាក់​នៅលើ​ខោ​ទឹកនោម ដែល​នេះ​គឺជា​ស្ថាន ភាព​ធម្មតា​នោះ​ទេ​។ ជៀសវាង​ការដាក់​ទារក​អ្នក អោយ​ងូតទឹក​ក្នុង​ចានដែក រហូតដល់​ពេល​ដែល​ទ​ង​សុក​របស់ ពួកគេ​បាន​ជ្រុះ​ចេញ​សិន​។​

នៅក្នុង​រដូវក្តៅ អ្នក​ត្រូវ​ស្លៀកពាក់​អោយ​ទារក ដោយ​គ្រាន់តែ​ប្រើ​ខោ​ទឹកនោម និង អាវ​ស្តើង​រលុងៗ ដើម្បីអោយ ខ្យល់​ចេញចូល​បានល្អ និង ជួយ​ជម្រុញ​អោយ​មុខរបួស​ឆាប់​សះ​។ ជៀសវាង​ការ​ស្លៀក​សំលៀកបំពាក់ អោយ​ទារក នូវ​ប្រភេទ​អាវ​ដែល​វែង​ជាប់​នឹង​ខ្លួន រហូត​ដល់​ពួកគេ​បាន​ជ្រុះ​ទងសុក​ចេញ​សិន​។ ហើយ​អ្នក​រឹតតែ​មិន​ត្រូវ ធ្វើការ បង្ខំ​ទាញ​ទងសុក​នោះទេ បើទោះបីជា​វា​មើលទៅ ហាក់ដូចជា​ជិត​នឹង​ជ្រុះ​ចេញ​ក៏​ដោយ​។​

ពេលខ្លះ បន្ទាប់​ពី​ទងសុក​នេះ​បាន​ជ្រុះ​ចេញ វា​អាច​នៅ​បន្សល់​នូវ​សាច់​ពកៗ ដែល​អាច​នឹង​បាត់​ទៅ​វិញ​ដោយ ខ្លួន​វា ឬ ក៏​អាច​នឹង​ត្រូវ​ការព្យាបាល ដោយ​គ្រូពេទ្យ​។ ស្ថានភាព​នេះ គឺ​មិន​សូវ​មាន​សភាព​ធ្ងន់ធ្ងរ និង នាំអោយ​មាន​ការព្រួយបារម្ភ​អ្វី​នោះទេ ដូច្នេះ ប្រសិនបើ​វា​តម្រូវ​អោយ​មាន​ការព្យាបាល នោះ​វា​ទារក​អ្នកនឹង មិន​មាន​ការឈឺចាប់ នោះទេ​។    

ដើម្បី​ធ្វើការ ការពារ​ការ​ចំលងរោគ វេជ្ជបណ្ឌិត ឬ ឆ្មប​នឹង​ធ្វើការ​ជូត​សម្ងួត​ទង​សុកនោះ ជាមួយនឹង ទឺក​សំលាប់ មេរោគ​នៅ​ពេល​ដែល​ពួកគេ ធ្វើ​ការចង និង កាត់​វា​។ ហើយ​ចំពោះ​ការថែទាំ​នៅផ្ទះ​នា​ពេល​ក្រោយមក​ទៀត នោះ អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​នឹង​ធ្វើ​ការណែនាំ​អ្នក នូវ​វិធី​នៃ​ការសំអាត​វា ជាមួយនឹង​ដុំ​សំឡី​អាល់កុល ឬ ស្បៃ​ដោយ ជ្រលក់​ផ្សើម​ទឹក​អាល់កុល​បន្តិច អោយ​បាន​ម្តង ឬ ពីរ​ដង​ក្នុង​មួយថ្ងៃ​។​វា​នៅ តែ​មាន​ការ​ចោទសួរ​ថា តើ​រវាង​ការ​ជូត​សំអាត​ដោយ​ប្រើ​អាល់​កុល និង ទុក​អោយ​វា​ស្ងួត​ដោយ​ខ្លួន​វា តើ​វិធី​ណាមួយ ដែល​ល្អ​ជាង​?

​ប្រសិនបើ​អ្នក មិន​មាន​ភាព​ច្បាស់លាស់​ថា​តើ​អ្នក​គួរ​ជ្រើសរើស​វិធី​មួយ​ណា នោះ​អ្នក​អាច​ធ្វើ​ការពិភាក្សា​ជាមួយនឹង គ្រូពេទ្យ​របស់​ទារក​អ្នក ។​

តើ​អ្វីខ្លះ​ជា​សញ្ញា​នៃ​ការបង្ក​រោគ ?
ធ្វើ​ការពិភាក្សា​ជាមួយនឹង អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​របស់​អ្នក ប្រសិនបើ​៖

  • ​ទារក​អ្នកមាន​គ្រុ​នក្តៅ ឬ មាន​សភាព​មើលទៅ​ដូចជា​មិន​សូវ​ស្រួលខ្លួន​។​
  • ​ផ្ចិត និង តំបន់​នៅ​ជុំវិញ​នោះ​មាន​សភាព​ហើមប៉ោង និង ក្រហម​។​
  • ​មាន​ខ្ទុះ​ចេញ​ពី​ផ្នែក​ខាងក្រោម​នៃ​មុខរបួស ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។