អតីត​បារ៉ែត​ការពារ​ប្រជុំ​ជន​ក្នុង​ក្រុង​សិរីសោភ័ណ​ក្នុង​សម័យ​សង្គ្រាម​ក្លាយ​ជា​ផ្លូវ​កំពុង​ចាក់​បេតុង

អតីត​បារ៉ែត​ការពារ​ប្រជុំ​ជន​ក្នុង​ក្រុង​សិរីសោភ័ណ​ក្នុង​សម័យ​សង្គ្រាម​ក្លាយ​ជា​ផ្លូវ​កំពុង​ចាក់​បេតុង



បន្ទាយមានជ័យ ៖ ផ្តើម​ចាក់​បេតុង​លើ​ផ្លូវ​អតីត​ជា​បារ៉ែត​ដែល​គេ​សាង​ឡើង​ដើម្បី​ការ​ពារ​ភូមិសាស្ត្រ​ទី​ប្រជុំ​​ជន​សិរីសោភ័ណ​ក្នុង​សម័យ​សង្គ្រាម​ស្ថិតនៅ​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូ​អំបិល ក្រុង​សិរីសោភ័ណ​ត្រូវ​បាន​លោក លី សារី​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ និង ​ក្រុមការងារ​ចុះ​ជួយ​ក្រុង​សិរីសោភ័ណ​បាន​ផ្តួច​ផ្តើម​ចាក់​បេតុង​កាលពី​ល្ងាច​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ២០១៦។

លោក លី សារី​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ និង ​ជា​អ្នក​ផ្ដួចផ្ដើម​កសាង​ផ្លូវ​នេះ​បាន​ឲ្យ​ដឹង​នៅ​ពេល​លោក​ចុះ​ពិនិត្យ​ការ​ចាក់​បេតុង​នេះ​ថា ​ដោយមាន​ការ​ចំណាយ​ទន់​ដោយ​លោក ហួត គង់ និង​ក្រុមការងារ​ចុះ​ជួយ​ក្រុង​សិរីសោភ័ណ​ទើប​សម្រេច​ចាក់​បេតុង​ដែល​មាន​បណ្ដោយ​២០៥​ម៉ែត្រ ទទឹង​១០​ម៉ែត្រ កម្ពស់​១​តឹក លើ​ផ្ទៃ​បាត​ដែល​បាន​ពង្រាប ស្របតាម​បទដ្ឋាន​បច្ចេកទេស​របស់​ជំនាញ​ជា​ការ​កសាង​ជំហាន​ដំបូង។

ផ្លូវ​១​ខ្សែ​នេះ​ត​ភ្ជាប់​ពី​ភូមិ​គាប ភូមិ​រោង​ម៉ាស៊ីន ភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ​៥​អាច​សម្រួល​មធ្យោបាយ​ធ្វើដំណើរ ជូន​បងប្អូន​ដឹក​កសិផល លក់ដូរ​និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​សិស្សានុសិស្ស​ធ្វើដំណើរ​ទៅ​សាលារៀន។

លោក​បន្ត​ថា ដោយបាន​ការអនុញ្ញាត​ពី លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ទើប​ជំហាន​ដំបូង​ប្រែក្លាយ​អតីត​ផ្លូវ​ប៉ា​រែ​ត ដែល​ជា​កំផែង​ការពារ​ទី​ប្រជុំជន​សិរី​សោ​ភណ្ឌ​ក្នុង​សម័យ​សង្គ្រាម ឲ្យ​ធ្វើ​ដំណើរ​ស្រួល​។ ព្រោះ​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រែក្លាយ​ប្រទេសជាតិ​ពី​សង្គ្រាម​តាម​នយោបាយ​ឈ្នះ​ឈ្នះ​ធ្វើ​ឲ្យ​ប្រទេស​មាន​សន្តិភាព​ និង​ ពេញ​ដោយ​ការអភិវឌ្ឍន៍​រីកចម្រើន​គ្រប់​វិស័យ​ដូចនេះ​ជា​មួយ​នឹង​កំណើន​ពលរដ្ឋ​ផ្លូវ​ជា​កត្តា​សំខាន់​ដែល​មិន​អាច​អត់​បាន​។​

ប្រជាពលរដ្ឋ​សង្ឃឹម​និង​ជឿជាក់​ថា ​នឹង​ទទួល​បាន​ផ្លូវ​បេតុង ផ្លូវ​កៅស៊ូ​ជាច្រើន​ទៀត​សម្រាប់​ជូន​ពលរដ្ឋ​ប្រើប្រាស់​ក្នុង​ក្រុង។

ក្រៅពី​ពិនិត្យ​ការ​ចាក់​បេតុង​ក្នុង​ល្ងាច​ថ្ងៃ​ដែល​លោក​លី សារី អញ្ជើញ​ចូលរួម​សំណេះសំណាល​ជាមួយ​បងប្អូន​ខ្មែរឥស្លាម នៅ​វិហារ​ម៉ា​ផ្ជិ​ត​ដា​រូ​សាឡា​ម​ និង ​ចូលរួម​ពិសា​អាហារ​ក្រោយពេល​ស្រាយ​របួស​របស់​បងប្អូន​ឥស្លាម​ព្រមទាំង​ដាំ​ដើមឈើ​ជាច្រើន​ដើម​សងខាង​ផ្លូវ​ថ្មី ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​ទៀត​មាន​ប្រវែង​១០០០​ម៉ែត្រ នៅ​ភូមិ​១ សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​៕

អតីត​បារ៉ែត​ការពារ​ប្រជុំ​ជន​ក្នុង​ក្រុង​សិរីសោភ័ណ​ក្នុង​សម័យ​សង្គ្រាម​ក្លាយ​ជា​ផ្លូវ​កំពុង​ចាក់​បេតុង អតីត​បារ៉ែត​ការពារ​ប្រជុំ​ជន​ក្នុង​ក្រុង​សិរីសោភ័ណ​ក្នុង​សម័យ​សង្គ្រាម​ក្លាយ​ជា​ផ្លូវ​កំពុង​ចាក់​បេតុង អតីត​បារ៉ែត​ការពារ​ប្រជុំ​ជន​ក្នុង​ក្រុង​សិរីសោភ័ណ​ក្នុង​សម័យ​សង្គ្រាម​ក្លាយ​ជា​ផ្លូវ​កំពុង​ចាក់​បេតុង អតីត​បារ៉ែត​ការពារ​ប្រជុំ​ជន​ក្នុង​ក្រុង​សិរីសោភ័ណ​ក្នុង​សម័យ​សង្គ្រាម​ក្លាយ​ជា​ផ្លូវ​កំពុង​ចាក់​បេតុង