លោក​លី​ សារី​ បាន​ចូលរួម​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ក្នុង​ករណី​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​ជិត​បញ្ចប់​ហើយ

លោក​លី​ សារី​ បាន​ចូលរួម​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ក្នុង​ករណី​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​ជិត​បញ្ចប់​ហើយ



បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ​ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​ នៅ​សាលា​ប្រជុំ​សាលាស្រុក​ថ្មពួក​លោក​លី ​សារី ​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​បាន​ចូលរួម​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ក្នុង​ករណី​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ ​កន្លង​មក​ហើយ​ដើម្បី​ឲ្យ​ឈាន​ដល់​ទី​បញ្ចប់​នៅពេល​ខាងមុខនេះ​តែម្តង​។

លោក​លី ​សារី ​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះ​ថា ឈ្មោះ ប៊ុត​ច្រឹង ចាន់​វៀន ជា​តំណាង​ឲ្យ​ប្រពល​រដ្ឋ​ចំនួន​៨៣​គ្រួសារ​បាន​ប្តឹង​ទៅលើ​ឈ្មោះ ជឹម​សុជាតិ កែវ​សុភ័ក្ត្រ ឆាយ​ដាង ខាន់​ខន បាន​រំលោភ​យក​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ក្តិ​ប​ថ្ម ឃុំ​គោគ​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​រឿង​នេះ​កើតឡើង​តាំងពី​ឆ្នាំ​១៩៩៦​មក​ម្ល៉េះ​។

លោក​លី ​សារី ​បាន​បញ្ជាក់​ទៀត​ថា ​ឆ្នាំ​១៩៨៦​ភូមិភាគ​៥​ បាន​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋ​៥៦០​ហិតា​ឲ្យ​សហគមន៍​ក្តិប​ថ្ម​តែ​១១៤​ហិតា​ជា​ដីព្រៃ ក្រុម​ឈ្មោះ​ប៊ុត​ច្រឹង​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​៨៣​គ្រួសារ​ជា​អ្នកលក់​ឲ្យ​លោក​ កែវ ​សុ​ភ័​ក្រ ​ស្រាប់តែ​ពេលនោះ​ឈ្មោះ​ប៊ុត ​ច្រឹង ​បាន​ធ្វើ​ការ​ប្តឹង​ទាមទារ​យក​វិញ​ ហើយ​ឈ្មោះ​ច្រឹង ​នោះ​បាន​យក​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ចំណុច​ចំ​កណ្តាល​ទៅ​ចែក​គ្នា​ម្នាក់​បាន​៤​ម៉ែត្រ​លក់​បាត់​ដី​អស់​៨​ហិចតា​។

លោក​លី ​សារី​ ក៏បាន​មានប្រសាសន៍​បន្ត​ទៀត​ថា លោក​សុំ​ឲ្យ​ឈ្មោះ​ច្រឹង ​នេះ​ឈប់​ដាក់​ពាក្យ​បណ្តឹង​តទៅទៀត​ ហើយ​កុំ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​មនុស្ស​ក្រៅ​ភូមិ​ មក​តវ៉ា​ចាប់​រំលោភ​យក​ដី​ព្រៃ​សម្បទាន​នេះ​បន្ត​ទៀត​។

លោក​លី ​សារី ​បាន​យល់ព្រម​តាម​ការ​ស្នើសុំ​ក្រុម​របស់​គូភាគី​ទាំងសងខាង​ឲ្យ​ក្រុមការងារ​ចុះ​វាស់វែង​បែងចែក​ដី​សម្បទាន​នេះ​ឲ្យ​ពួកគាត់​ដើម្បី​ធ្វើ​អត្តសញ្ញាណ​កម្ម​ដី​១១៤​ហិចតា​ឲ្យ​ប្រជាពលរដ្ឋ​៤​គ្រួសារ ​ហើយ​លោក​សុំ​សិទ្ធិ​ផ្តល់​ឲ្យ​អ្នក​ដែល​អាស្រ័យ​ផល​នៅ​ក្នុង​ដី​នោះ​។

លោក​លី​ សារី​ ក៏បាន​សុំ​ឲ្យ​តំណាង​ប្រជាពលរដ្ឋ​ទាំង​៨៣​គ្រួសារ​លើ​ស្មារតី​អង្គប្រជុំ​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​ និង ​ឲ្យ​ត្រៀមខ្លួន​ទទួល​ដី​ដែល​សមត្ថកិច្ច​ចុះ​អនុវត្តន៍​វាស់វែង​ឲ្យ​ទៅតាម​ច្បាប់។

លោក​ផ្លែ​ក​វ៉ា​រី ​អភិបាលស្រុក​ថ្មពួក​ បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​ថា ​ករណី​ដី​ជម្លោះ​នេះ​មាន​រយៈពេល​យូរ​ឆ្នាំ​ហើយ​ ចៅហ្វាយខេត្ត​ច្រើន​អាណត្តិ​មក​ហើយ​នៅតែ​ដោះស្រាយ​ដី​ទំនាស់​នេះ​មិន​ចេះចប់​សោះ​លោក​ផ្លែក​ វ៉ា​រី ​បាន​សុំ​ឲ្យ​បង្កើត​គណៈ​កម្ម​ការ​ថ្មី​មួយ​ដើម្បី​ចុះ​វាស់​ព្រំ​ម្តងទៀត​ជៀសវាង​ការ​រំលោភបំពាន​បន្ត​ទៀត​៕

លោក​លី​ សារី​ បាន​ចូលរួម​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ក្នុង​ករណី​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​ជិត​បញ្ចប់​ហើយ លោក​លី​ សារី​ បាន​ចូលរួម​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ក្នុង​ករណី​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​ជិត​បញ្ចប់​ហើយ លោក​លី​ សារី​ បាន​ចូលរួម​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ក្នុង​ករណី​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​ជិត​បញ្ចប់​ហើយ លោក​លី​ សារី​ បាន​ចូលរួម​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ក្នុង​ករណី​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​ជិត​បញ្ចប់​ហើយ