ក្មេង​ទំនើង​២​ក្រុម​សរុប​២៤​នាក់​ប្រុង​បង្ក​សកម្មភាព វាយតប់​គ្នា ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន

ក្មេង​ទំនើង​២​ក្រុម​សរុប​២៤​នាក់​ប្រុង​បង្ក​សកម្មភាព វាយតប់​គ្នា ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន



ឧ​ត្ត​រ​មានជ័យ ៖ នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្សារ​ទួល​ស្វាយ​ មាន​ករណី​ឈ្លោះប្រកែក ដេញ​វាយ​តប់​គ្នា រវាង​ក្រុម​ក្មេង​ទំនើង​២​ក្រុម ដោយមួយ​ក្រុម​មកពី​អូរ​ស្មាច់ ជិះ​ម៉ូតូ​១១​គ្រឿង​មាន​គ្នា​១០​នាក់​ និង​មួយ​ក្រុម​មានគ្នា​៦​ទៅ​៧​ម៉ូតូ។

ក្រោយ​ហេតុ​ការណ៍​កើត​ឡើង​កម្លាំង​នគរបាល​វរសេនា​តូច​ការពារ​ព្រំដែន​គោក លេខ​៩០៥ ឃាត់​០២​នាក់​ និង ​បាន​ចាត់តាំង​កម្លាំង​គោលដៅ នៅ​អក្សរ​T​និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កូន​ក្រៀល​ឃាត់​បានជា​បន្តបន្ទាប់ សរុប​២៤​នាក់ ភាគច្រើន​មាន​អាយុ​១៥​ទៅ​១៩​ឆ្នាំ​។

លោក​វរសេនីយ៍ឯក ឡឹ​ក សុខា ស្នងការ​រង​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​ឃាត់ខ្លួន​ក្មេង​ទំនើង​ខាងលើ ដកហូត ដាវ​សាំ​រ៉ៃ ០២​ដើម ដែក​ទីប​០១​ប្រវែង​៨​សង់ទីម៉ែត្រ ដែក​ថ្នាំង​អំពៅ​១​ប្រវែង ៦សង់ទីម៉ែត្រ​ ទូរស័ព្ទ​ដៃ​២១​គ្រឿង​។ ករណី​ខាងលើ​នេះ ពុំ​មាន​បង្ក​ឲ្យ​របួស​ស្នាម​ភាគី​ណា​ម្នាក់​នោះ​ទេ។ នៅ​ពេល​បច្ចុប្បន្ន កំពុង​រៀបចំ​បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ៕