កម្មករ​ជាង​១០០​លាន​នាក់​នៅ​កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម ថៃ ប្រឈម​បាត់បង់​ការងារ​ និពន្ធដោយ : ថ្មីៗ       July-07-2016, 9:59 pm         3304

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កម្មករ​ជាង​១០០​លាន​នាក់​នៅ​កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម ថៃ ប្រឈម​បាត់បង់​ការងារ​ប្រធានការិយាល័យសម្រាប់សកម្មភាពនិយោជិតនៃអង្គការពលកម្មអន្តរជាតិ លោកស្រី Deborah France-Massin​កម្មករ​ជាង​ពាក់កណ្តាល​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​ប្រាំ​ប្រទេស កំពុងតែ​ប្រឈម​ហានិភ័យ​ខ្ពស់​ក្នុងការ​បាត់បង់​ការងា​រ​ដោយសារ​ការចូល​មក​ជំនួស​នៃ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​នៅក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​ខាងមុខ​។ នេះ​បើ​យោងតាម​ការសិក្សា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ដែល​បាន​ស្រាវជ្រាវ​នៅក្នុង​រោងចក្រ​កាត់ដេរ​ដែលមាន​លក្ខណៈ​ទន់ខ្សោយ​ខ្លាំង​។​

​ការសិក្សា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ដែល​ហៅ​កាត់​ថា​ILO បាន​បង្ហាញថា​កម្មករ​ប្រមាណ​១៣៧​លាន​នាក់ ឬ​ស្មើ​៥៦​ភាគរយ​នៃ​កម្លាំង​ពលកម្ម​របស់​កម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និង​ថៃ នឹង​ប្រឈម​ជាមួយនឹង​ហានិភ័យ​ខ្ពស់​នៃ​ការបាត់បង់​ការងារ ហើយ​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ កម្មករ​ទាំងនោះ គួរតែ​ត្រូវបាន​ហ្វឹកហ្វឺន​ក្នុងការ​ធ្វើការ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​ជាមួយនឹង​ម៉ាស៊ីន​ឌីជីថល​។

​ប្រធានការិយាល័យ​សម្រាប់​សកម្មភាព​និយោជិត​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ លោកស្រី Deborah France-Massin បាន​បញ្ជាក់ថា ប្រទេស​ដែលមាន​ការប្រកួតប្រជែង​លើ​ប្រាក់​ឈ្នួល​កម្មករ​ទាប​គួរ​មានការ​កែប្រែ​ឡើ់ងវិញ​។ លោកស្រី អះអាងថា លក្ខខណ្ឌ​អនុគ្រោះ​ដែល​ទាក់ទង​នឹង​តម្លៃ​ទាប​លែង​សូវ​មានន័យ​ទៀតហើយ​។ នេះ​យោងតាម​សារព័ត៌មាន  Strait Times ។​

​សូម​ជម្រាប​ផងដែរ​ថា តំបន់​អាស៊ីអាគ្នេយ៍ គឹជា​តំបន់​មួយ​ដែលមាន​ប្រជាជន​ប្រមាណ​ជាង​៦៣០​លាន​នាក់ និង​ជា​ប្រភព​មួយ​ដ៏​ធំ​សម្រាប់​វិស័យ​រោងចក្រ ដែល​រាប់បញ្ចូល​ទាំង​វាយ​ន​ភណ្ឌ និង​យានយន្ត​ជាដើម​។ ជាមួយគ្នានេះ ក្នុងចំណោម​ប្រជាជន​ប្រមាណ​៩​លាន​ដែល​កំពុងតែធ្វើការ​លើ​វិស័យ​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​សម្ភារ​សម្រាប់​ពាក់​នៅលើ​ជើង មាន​៦៤​នៃ​កម្មករ​ឥណ្ឌូនេស៊ី ៨៦ ភាគរយ​នៅ​វៀតណាម និង​៨៨​ភាគរយ​នៅ​កម្ពុជា កំពុង​ប្រឈម​ហានិភ័យ​បាត់បង់​ការងារ​ខ្ពស់​ដោយសារ​ម៉ាស៊ីន​ស្វ័យប្រវត្តិ ៕