អ្នក​យក​ព័ត៌មាន​​​ទូរទស្សន៍​អប្សរា​ម្នាក់​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​នគរបាល​២​រូប

អ្នក​យក​ព័ត៌មាន​​​ទូរទស្សន៍​អប្សរា​ម្នាក់​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​នគរបាល​២​រូប



មណ្ឌលគិរី ​៖ ​លោក​ឌឹ​ម សឿន អ្នក​យក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​អប្សរា ANN​ប្រចាំ​ខេត្ត​មណ្ឌលគិរី​ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ​ខែ​កក្កដា ​ឆ្នាំ​២០១៦ ​បាន​ដាក់ពាក្យ​បណ្ដឹង​នៅ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​ ប្ដឹង​ទៅលើ​ឈ្មោះ សួស វ៉ូ​រ៉ា​ជា​មន្ត្រី​នគរបាល​ស្រុក​កែវ​សីមា និង​ឈ្មោះ​សួស អង្គារ​ មន្ត្រី​នគរបាល​វរៈ​ព្រំដែន​ (ទាំង​២​នាក់​នេះ ​ជា​បងប្អូន​នឹង​គ្នា​) ពី​បទ​គំរាមកំហែង ​និង​ផុស​ហ្វេ​សប៊ុ​ក​ជា​សាធារណៈ។

កាលពី​ថ្ងៃ​ទី​៣ ​ខែ​កក្កដា ​ឆ្នាំ​២០១៦​​ ​មាន​ករណី​គំរាមកំហែង​មួយ​បាន​កើតឡើង ​បន្ទាប់ពី​ឈ្មោះ ឌឹ​ម សឿន ​បាន​ថត​​​ឈើ​ប្រណីត ខុសច្បាប់​ជាច្រើន​ម៉ែត្រ​របស់​ឈ្មោះ​សួស វ៉ូ​រ៉ា ហៅ​យ៉ាំង ជា​មន្ត្រី​ប៉ូលិស នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា និង​ជា​មេ​ឈ្មួញ​ឈើ​ធំ​មួយ​រូប​ផង​ដែរ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៧៦​ ចំណុច​គីឡូម៉ែត្រ​១៣៥ ភូមិ​ស្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ​គ្មាន​អ្នកណា​ហ៊ាន​ប៉ះ​នោះ​ឡើយ។

ជាមួយ​ខ្លឹមសារ​បណ្ដឹង​របស់​លោក ឌឹ​ម សឿន បាន​ទាមទារ​ជំងឺ​ចិត្ត​ចំនួន​៤០​លាន​រៀល​ផង​ដែរ។

សូម​ជម្រាប​ថា ​កាលពី​ថ្ងៃ​កើតហេតុ​នោះ​មន្ត្រី​នគរបាល​២​រូប​ជា​បង​ប្អូន​នឹង​គ្នា​នោះ ​បន្ទាប់ពី​អ្នកយកព័ត៌មាន​ថតរូប​បាន ពួកគេ​បាន​មក​ក្របួច​កអាវ​គំរាម​ដក​យក​ម៉ាស៊ីន​ថត​លុប​រូបភាព​ឯកសារ​ជា​ច្រើន​ចោល​ទាំងអស់ មិនតែប៉ុណ្ណោះ​ពួកគេ​បាន​ថតរូប​ឈ្មោះ ឌឹ​ម សឿន បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណៈ​​​ ដែល​សរសេរ​ជា​ខ្លឹមសារ​មិនល្អ​មក​លើ​ឈ្មោះ​ឌឹ​ម សឿន​ទៀត​ផង៕
អ្នក​យក​ព័ត៌មាន​​​ទូរទស្សន៍​អប្សរា​ម្នាក់​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​នគរបាល​២​រូប

អ្នក​យក​ព័ត៌មាន​​​ទូរទស្សន៍​អប្សរា​ម្នាក់​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​នគរបាល​២​រូប