កញ្ចាស់​បិសាច​តណ្ហា ប្រហារ​ព្រហ្មចារិនី​ក្មេង​ស្រី

ខេត្តព្រះវិហារ ៖ អធិការដ្ឋាន​នគរបាល​ស្រុក​គូលែន បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ សោម គិត អាយុ​៧៤​ឆ្នាំ រស់នៅ​ភូមិស្រ​យ៉ង់​ត្បូង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន មុខរបរ​ជា​កសិករ ពី​បទ​រំលោភ​សេព​សន្ធ​វៈ លើ​កុមារ​រី​រង​គ្រោះ​អាយុ​១០​ឆ្នាំ មានឈ្មោះ គំ សិលា រស់នៅ​ភូមិ​ឃុំ​ជាមួយ​ជនល្មើស ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ករណី​រំលោភ​សេព​សន្ធ​វៈ​ទៅ​លើ​កុមារី​រង​គ្រោះ​នេះ​គឺ​នៅ​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៦ ក្រោយ​ពី​អាណាព្យាបាល​កុមារី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង ទើប​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​។ បច្ចុប្បន្ន​ជនល្មើស​ដែល​ជា​កញ្ចាស់​បិសាច​តណ្ហា ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​គូ​លេ​ន ចាប់​បញ្ជូន​ខ្លួន​បន្ដ​ទៅ​កាន់​ស្នងការដ្ឋាន នគរបាល​ខេត្តព្រះវិហារ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕