ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​២០)

ភាគ​ទី២០
​​​​​​​​​​​​នាង​ហានសាវយុង​ឃើញ​ដូច្នោះ ក៏​នឹក​អស់​សង្ឃឹម​ នាង​គិត​ក្នុង​ចិត្ត​ថា​ អញ​និង​បង​៦​នាក់​ បាន​មក​រស់​នៅ​ស្រុក​ម៉ុងហ្គោលី​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​ហើយ ហើយ​បង​ចាងអាសិង​ ក៏​បាន​មក​ចោល​ឆ្អឹង​នៅ​ស្រុក​គេ​យ៉ាង​កម្សត់​ គឺ​ដើម្បី​ខំ​បង្ហាត់​កួកឆេង​ឱ្យ​បាន​ទៅ​ជា​មនុស្ស​មាន​ថ្វី​ដៃ​ខ្លាំង​ពូកែ​ជោគជ័យ​លើ​អស់​មនុស្ស​ តែ​ស្មាន​មិន​ដល់​ថា​សិស្ស​នេះ​ល្ងង់​អី​ដល់​ម្ល៉ឹង​សោះ។
កាល​បើ​គិត​ដល់​ត្រង់​នេះ​ហើយ ទឹក​ភ្នែក​នាង​ក៏​ហូរ​សស្រាក់​។ នាង​បោះ​ដាវ​ទៅ​ដី ខ្ទប់​មុខ​រត់​ចូល​ទៅ​ជំរំ​នាង​វិញ​។

 

កួកឆេង​ដេញ​តាម​ពី​ក្រោយ​តែ​ដេញ​តាម​មិន​ទាន់​ ក៏​នឹក​តូច​ចិត្ត​ដល់​ទេពកោសល្យ​ដ៏​អភ័ព្វ​របស់​គេ​ណាស់​ដែរ គេ​បាន​យល់​ជម្រៅ​ចិត្ត​​របស់​គ្រូ​ គឺ​ប្រាថ្នា​ចង់​ឱ្យ​​គេ​ចេះ​ឆាប់​ តែ​គេ​មិន​បាន​បំពេញ​បំណង​របស់​គ្រូ​ កួកឆេង​កំពុង​តែ​សញ្ជាប់​សញ្ជឹង​គិត​ពី​រឿង​នេះ​ ស្រាប់​តែ​ឮ​ព្រះ​សូរ​សៀង​ព្រះ​នាង​ហួជិង​ស្រែក​មក​ពី​ក្រោយ​មក​ថា៖
«បង​ឆេង​!​ មក​នេះ​ឆាប់​ឡើង​!»
កួកឆេង​ងាក​ទៅ​រក​ម្ចាស់​សំឡេង​ បាន​ឃើញ​ព្រះ​នាង​គង់​លើ​ព្រះទីន័ង​ពាជី​ មាន​ព្រះ​ភក្ត្រ​ញញឹម​ប៉ប្រិម​មក​រក​គេ​។

 

កួកឆេង​សួរ​ថា៖
«​មាន​រឿង​អី​ទៅ​ព្រះ​នាង​?»
ព្រះ​ហួជិង​មាន​បន្ទូល​ថា៖
«បង​មក​មើល​នេះ​នែ៎! មាន​សត្វ​ឥន្ទ្រី​ជា​ច្រើន​ កំពុង​តែ​ប្រចឹក​ខាំ​គ្នា​នុះ​ហ្ន៎!»
កួកឆេង​ថា៖
«ទូល​បង្គំ​ កំពុង​រវល់​ហាត់​វិជ្ជា​គុន​សិល្បៈ​ណា៎!»

 

ព្រះ​នាង​ហួជិង​មាន​បន្ទូល​ថា៖
«រៀន​មិន​ចេះ ត្រូវ​លោក​គ្រូ​ស្ដី​ឱ្យ​ទៀត​ហើយ​មែន​ទេ​?»
កួកឆេង​ងក់​ក្បាល​ទទួល​សារភាព​។ ព្រះ​នាង​ហួជិង​មាន​ព្រះ​បន្ទូល​ថា​៖
«សត្វ​ឥន្ទ្រី​វា​ប្រចឹក​គ្នា​សម្បើម​ណាស់​! ឆាប់​ឡើង​បង!»
​កួកឆេង​វ័យ​នៅ​ក្មេង គេ​នៅ​មាន​គំនិត​ព្រើល​ដូច​ជា​ក្មេង​ធម្មតា​ដែរ តែ​កាល​បើ​គេ​គិត​ឃើញ​នូវ​អាការៈ​របស់​អ្នក​គ្រូ​ហានសាវយុង​អម្បាញ់មិញ​នេះ​ភ្លាម​ គេ​ទូល​ទៅ​ព្រះ​នាង​ហួជិង​ថា​៖
«ទូល​បង្គំ​មិន​ទៅ​ទេ!»

 

ចុច​អាន​រឿង​ទាំង​ស្រុង

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​២០)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ