កាត់​បន្ថយ​ការ​អង្គុយ​ ជួយ​បង្កើន​អាយុ​

 

កាត់​បន្ថយ​ការ​អង្គុយ​ ជួយ​បង្កើន​អាយុ​

តាមការស្រាវជ្រាវថ្មីមួយរបស់សហរដ្ឋអាមេរិក ដែលចុះផ្សាយក្នុងព្រឹត្តិបត្រ BMJ Open បានឲ្យដឹងថា ប្រជាជនអាមេរិក វ័យចំណាស់ អាចបង្កើនអាយុរស់នៅមធ្យមរបស់ខ្លួន បាន២ឆ្នាំ ដោយការអង្គុយតិចជាង៣ម៉ោងក្នុង១ថ្ងៃការបន្ថយការមើលទូរទស្សន៍ ក្រោម២ម៉ោងអាចបន្ថែមអាយុ១,៤ឆ្នាំ។ ការសិក្សាថ្មីបានរកឃើញថា មនុស្សវ័យចំណាស់អាមេរិកបានចំណាយពេល៧,៧ម៉ោងក្នុង១ថ្ងៃ សម្រាប់ការអង្គុយ។ ការស្រាវជ្រាវនេះ ផ្អែកលើការប្រៀបធៀបស្ថិតិសុខភាពប្រជាជន និងរបៀបក្នុងការរស់នៅប្រចាំថ្ងៃ ជាមួយទិន្នន័យអំពីភាពអសកម្មរបស់មនុស្ស។

លោកភីធើរ ខាត់ស្មាហ្ស៊ីក (Peter Katzmaryk) នៃមជ្ឈមណ្ឌលស្រាវជ្រាវជីវវេជ្ជសាស្ត្រ ផេននីងតុន (Pennington Biomedical Research Center) បានប្រាប់ឲ្យដឹងថា “ មានវិធីសាស្ត្រជាច្រើន ក្នុងការកាត់បន្ថយការអង្គុយ ដូចជា ការឈរឲ្យបានច្រើននៅកន្លែងធ្វើការ ការប្រើតុឈរ ដើរទៅជួបពិភាក្សាមិត្តរួមការងារ ដើរចុះទៅជាន់ក្រោម អាចជួយសម្រួលដល់ឥរិយាបថរបស់អ្នក ប្រសើរជាងការផ្ញើសារតាមអ៊ីមែលជាដើម។ ការសិក្សានេះ បានភ្ជាប់រយៈពេលអង្គុយ ឬមើលទូរទស្សន៍ច្រើនម៉ោង ជាមួយជម្ងឺទឹកនោមផ្អែម និងការស្លាប់ដោយសារជំងឺបេះដូង ឬដាច់សរសៃឈាម ក្នុងខួរក្បាល។ រីឯលទ្ធផលនៃការសិក្សានេះ បង្ហាញថា រយៈពេលអង្គុយ និងមើលទូរទស្សន៍ច្រើន អាចមានឥទ្ធិពលកាត់បន្ថយអាយុរស់នៅមធ្យម របស់ប្រជាជនអាមេរិក៕

ប្រភព៖ iknow

  • កាត់​បន្ថយ​ការ​អង្គុយ​ ជួយ​បង្កើន​អាយុ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/08  Category:សុខភាព
Tags: