ពេល​ជិះ​ឡាន មុន​បើក​ម៉ាស៊ីនត្រជាក់ ត្រូវ​បើក​បង្អួច​សិន ប្រយ័ត្ន​គ្រោះថ្នាក់​

ពេល​ជិះ​ឡាន មុន​បើក​ម៉ាស៊ីនត្រជាក់ ត្រូវ​បើក​បង្អួច​សិន ប្រយ័ត្ន​គ្រោះថ្នាក់​


ពេល​ជិះ​ឡាន មុន​បើក​ម៉ាស៊ីនត្រជាក់ ត្រូវ​បើក​បង្អួច​សិន ប្រយ័ត្ន​គ្រោះថ្នាក់​

​សម្ភារៈ និង​គ្រឿង​ក្នុង​របស់​ឡាន ងាយ​នឹង​ស្រូប​កម្តៅ​ណាស់ ពេល​អ្នក​ទុក​ឡាន​ចោល ហាលថ្ងៃ​ច្រើន​ម៉ោង ជាពិសេស អំឡុង​រដូវក្តៅ ហើយ​វា​ពិតជា​មាន​គ្រោះថ្នាក់​ខ្លាំងណាស់ ពេល​អ្នក​ឡើង​ជិះ​វា​ភ្លាម ជាពិសេស ចំពោះ​កុមារ និង​ទារក​តូច​។​

​កម្តៅ​ក្នុង​ឡាន អាច​ធ្វើឲ្យ​ហើរ​ជាតិពុល ឬ​សារធាតុ​គីមី​ជាច្រើន ហើយ​រសាត់​ពេញ​ផ្ទៃ​ក្នុង​ឡាន ដែល​ជា​ហេតុ​បង្ក​គ្រោះថ្នាក់​ខ្លាំង ចំពោះ​សុខភាព​ដោយ​មិន​ដឹង​ខ្លួន​។​

​ដើម្បី​ធ្វើឲ្យ​វា​ឆាប់​ចុះ​ត្រជាក់ និង​កម្ចាត់​ខ្យល់​កខ្វក់​បែបនេះ អ្នក​ត្រូវ​បើក​បង្អួច​ពីរ​បី​នាទី​សិន មុន​នឹង​អ្នក​ចូល​ជិះ និង​ចាប់ផ្តើម​បើក​ម៉ាស៊ីនត្រជាក់​។ ក្រៅពីនេះ វា​ក៏​ជួយ​ឲ្យមាន​ខ្យល់​ត្រជាក់​ថ្មី ចូលមក​ជំនួស​ផងដែរ​។​

​ប្រសិនបើ​វា​នៅ​តែ​ក្តៅ​ខ្លាំង អ្នក​មិន​គួរ​ដាក់​កូន​តូច ឲ្យ​ឆាប់​ចូល​ក្នុង​ឡាន​ពេក​នោះ​ទេ ហើយ​អ្នក​អាច​ទ្រនាប់ ឬ​កន្សែង​គ្រប​ពីលើ​ពូក​ឡាន ដើម្បី​កុំ​ឲ្យ​កូន​របស់​អ្នក មាន​អារម្មណ៍​ថា​ក្តៅ​ខ្លាំងពេក​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។