​មុន​កូន​អាយុ ១៥ ឆ្នាំ គួរ​បង្រៀន​កូន ឲ្យ​ចេះ​ធ្វើ​អ្វីខ្លះ​?

​មុន​កូន​អាយុ ១៥ ឆ្នាំ គួរ​បង្រៀន​កូន ឲ្យ​ចេះ​ធ្វើ​អ្វីខ្លះ​?


​មុន​កូន​អាយុ ១៥ ឆ្នាំ គួរ​បង្រៀន​កូន ឲ្យ​ចេះ​ធ្វើ​អ្វីខ្លះ​?

១. រឿង​លុយកាក់​
​អ្នក​ត្រូវ​បង្រៀន​កូន​ឲ្យ​ចេះ និង​ដឹង​អំពី​អត្ថប្រយោជន៍ និង​ការលំបាក​ក្នុង​រកលុយ ដើម្បីឲ្យ​គេ​ចេះ​សន្សំសំចៃ និង​ដឹង​ពី​វិធី​រកលុយ តាំងពី​នៅ​តូច​។​

២. កិច្ច​ការងារ​ផ្ទះ​
​មិន​ថា​កូនប្រុស ឬ​កូនស្រី​ទេ អ្នក​ត្រូវ​បង្រៀន​គេ ឲ្យ​ចេះ​ធ្វើ​ការងារ​ផ្ទះ ដូចជា បោស​ផ្ទះ ជូត​តុទូ និង​ធ្វើ​ម្ហូប​ជាដើម​។ ការធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​កូន​អ្នក មាន​ភាព​ឯករាជ្យ និង​ចេះ​ជួយ​ខ្លួនឯង ពេល​អ្នក​មិន​នៅក្បែរ​គេ ហើយ​មនុស្ស​គ្រប់គ្នា ក៏​ចូល​ចិត្ត​កូន​របស់​អ្នក​ដែរ​។​

៣. ចេះ​ការពារ​ខ្លួនឯង​
​ការនិយាយ​ជា​មួយ​កូន អំពី​វិធី​ការពារ​ខ្លួន គឺ​ទាក់ទង​នឹង​អ្វី​ដែល​ប្លែក និង​ល្បិច​ងាយៗ ដើម្បី​ដោះស្រាយ​បញ្ហា​នានា ប្រកបដោយ​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​។​

៤. ការ​រួមភេទ​ប្រកបដោយ​សុវត្ថិភាព​
​សម្រាប់​ពលរដ្ឋ​ខ្មែរ ប្រហែលជា​ពិបាក​ណាស់ ក្នុងការ​និយាយ​រឿង​នេះ ប៉ុន្តែ អ្នក​គួរតែ​ព្យាយាម​អប់រំ​កូន អំពី​បញ្ហា​ផ្លូវភេទ​ឲ្យបាន​ច្រើន ដើម្បី​កុំឲ្យ​គេ​ឆាប់​ប្រឡូក ឬ​ធ្វើ​វា​ដោយ​មិន​មាន​សុវត្ថិភាព​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។