​វិធី​ងាយៗ ដើម្បី​បណ្តេញ​ជាតិពុល ចេញពី​រាងកាយ​

​វិធី​ងាយៗ ដើម្បី​បណ្តេញ​ជាតិពុល ចេញពី​រាងកាយ​


​វិធី​ងាយៗ ដើម្បី​បណ្តេញ​ជាតិពុល ចេញពី​រាងកាយ​

​ហាត់ប្រាណ​
​ការ​ហាត់ប្រាណ ជា​វិធី​បណ្តេញ​ជាតិពុល ចេញពី​រាងកាយ​យ៉ាង​អស្ចារ្យ ដូច្នេះ មនុស្ស​គ្រប់គ្នា​គួរតែ​ហាត់ប្រាណ​ជាប្រចាំ ដើម្បី​ជួយ​ឲ្យ​រាងកាយ​មាំមួន និង​ស្រស់ថ្លា​។​

​ងូតទឹក​ក្តៅ​ឧណ្ហៗ​
​ការ​ងូតទឹក​បែបនេះ នឹង​ធ្វើឲ្យ​អ្នក មាន​អារម្មណ៍ល្អ​។ ចូរ​បង្ហូរទឹក​ចេញពី​ផ្កាឈូក ដាក់​លើ​ខ្នង​ឲ្យបាន​បីបួន​នាទី ដើម្បី​ម៉ាស្សា និង​ដាស់​អារម្មណ៍​អ្នក ឲ្យបាន​ស្រស់​ស្រាយ ជាពិសេស ពេល​ព្រឹក​ព្រលឹម​។ ហើយ​ការ​ងូតទឹក​បែបនេះ នៅពេល​យប់ ក៏​ជួយ​ឲ្យ​អ្នក គេង​លក់​ស្រួល​ផងដែរ​។​

​កម្ចាត់​ស្ត្រេ​ស​
​ស្ត្រេ​ស ធ្វើឲ្យ​អ្នក​តប់ប្រមល់ និង​កើនឡើង​ជាតិពុល ដោយ​មិន​ដឹង​ខ្លួន​។​

​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​
​ការ​ញ៉ាំ​ទឹកបាន​ច្រើន អាច​ជួយ​កាត់បន្ថយ និង​បណ្តេញ​ជាតិពុល ចេញពី​រាងកាយ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។