វ៉ាន់ នីឡា ចេញទៅច្រៀង​និង​ដើរកម្សន្ត​នៅអូស្ត្រា​លីរយៈ​ពេល៥​សប្តាហ៍​ ក្រោ​យផ្ទុះ​រឿង​អា​ស្រូវ

(ភ្នំពេញ)៖ ខណៈដែលរឿងរ៉ាវអាស្រូវនៃការបែកធ្លាយរូបអាក្រាតកាយរបស់តារាចម្រៀងស្រីកញ្ញា វ៉ាន់ នីឡា ហាក់កំពុងមានភាពស្ងប់ស្ងាត់បន្តិចហើយនោះថ្មីៗនេះត្រូវបានប្រធានសមាគមន៍ខ្មែរនៅអូស្ត្រាលីបានចេញមុខធានាស្រីស្រស់ នីឡា ចេញយកទៅសម្តែងនឹងច្រៀងនៅទីនោះពេល៥សប្តាហ៍ដោយមានវត្តមានតារាប្រុស-ស្រីរបស់ខ្មែរ៤ដួងទៀតចេញទៅជាមួយផងដែរ។

ថ្លែងប្រាប់អ្នកសាព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកញ្ញា វ៉ាន់ នីឡា បាននិយាយថា «នេះជាលើកទីមួយរបស់ខ្ញុំ ដែលបានចេញទៅច្រៀងនៅលើទឹកដីប្រទេសអូស្ត្រាលីជាលើកទី១ ហើយការចេញទៅនេះគឺមានគ្នាចំនួន៥នាក់មាន៖នាងខ្ញុំ, កញ្ញា អេមមី, លោក អាន គុន្ធកូឡា, លោក អេឡិច ចិន្ត្រា និងកញ្ញា ធីតា»។

កញ្ញា វ៉ាន់ នីឡា បានបញ្ហាញក្តីរំពឹងថា ក្រោយពេលនាងធ្វើដំណើរទៅដល់ទីនោះនឹងទទួលបានការគាំទ្រស្វាគមន៍ពីសំណាក់បងប្អូនខ្មែររស់នៅទីនោះ។ ម្យ៉ាងទៀតក៏មានអាណិកជនខ្មែររស់នៅទីនោះជាច្រើនបានទន្ទឹងរង់ចាំវត្តមានរបស់នាងក្នុងការចេញទៅច្រៀងនៅទីនោះផងដែរ។ ចំពោះបទចម្រៀងដែលកញ្ញា វ៉ាន់ នីឡា ត្រៀមសម្រាប់ច្រៀងនៅលើទឹកដីប្រទេសអូស្ត្រាលីភាគច្រើនជាបទប្រពៃណីជាតិ។

ដោយឡែកងាកមករឿងក្តីរបស់កញ្ញា វ៉ាន់ នីឡា ជុំវិញការទម្លាយរូបអាក្រាតពីសំណាក់ជនអនាមិកវិញ ត្រូវបាននាងបញ្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការងារនេះហើយរឿងនេះក៏បានដំណើរការបានខ្លះៗផងដែរតែមិនទាន់សម្រេចបាន១០០ភាគរយទេ។ ដូច្នេះសាមីខ្លួនកញ្ញា វ៉ាន់ នីឡា សង្ឃឹមថារឿងក្តីនេះនឹងទទួលបានលទ្ធផលនឹងយុត្តិធម៌ឆាប់ៗនេះដោយហេតុថា ទាំងនាង ប៉ូលិស្តិ៍ នឹងមេធាវីកំពុងធ្វើកិច្ចការនេះយ៉ាងសរស្រាក់ស្រាំចំពោះរឿងនេះហើយក៏មានការកោះហៅចំនួន២លើករួចមកហើយដែរ។

សូមបញ្ជាក់ថាតារាចម្រៀងកញ្ញាវ៉ាន់ នីឡា នឹងតារាប្រុស-ស្រី៤រូបផ្សេងទៀតបានចេញដំណើរពីប្រទេសកម្ពុជាកាលពីវេលាម៉ោង៦៖០០នាទី ល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ ឆ្ពោះទៅកាន់ប្រទេសអូស្រ្តាលីតបតាមការអញ្ជើញរបស់សមាគមន៍ខ្មែររស់នៅទីនោះដើម្បីច្រៀង-សម្តែងចែកជូនបងប្អូនខ្មែរនៅទីនោះបានរាំលេងកំសាន្តសប្បាយ៕ 

ប្រភព ៖
khmertalking

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កញ្ញា វ៉ាន់ នីឡា ក៏ធ្លាប់បានចេញមុខទទួលស្គាល់កំហុស ដែលខ្លួនបានធ្វើផងដែរ តែអ្វីដែលនាងចង់បានពេលនេះ គឺកម្លាំងចិត្ត។

នេះជាលើកទី២សម្រាប់តារាចម្រៀង របស់ផលិតកម្មភ្លេងរីខត កញ្ញា វ៉ាន់ នីឡា បានឡើងបង្ហាញវត្តមាន នៅលើ Page Facebook របស់សម្តេចតេជោ ហ៊ុន សែន ខណៈរឿងអាស្រូវ នៃការបែកធ្លាយរូបអាក្រាតកាយ នៅតែមិនទាន់មានតម្រុយ ស្វែងរកចាប់ជនអនាមិកឃើញ នៅឡើយនោះ។

បន្ទាប់ពីមានការលើកទឹកចិត្ត និងជួយជ្រោមជ្រែង យ៉ាងខ្លាំងពីសំណាក់ អ្នកគាំទ្រ ក៏ដូចជាសិល្បៈដូចគ្នា បានធ្វើឲ្យតារាចម្រៀង កញ្ញា វ៉ាន់ នីឡា ដែលកំពុងតែជួបប្រទះ នូវរឿងរ៉ាវអាស្រូវ បែកធ្លាយរូបភាពស្រាត មានកម្លាំងចិត្ត និងអារម្មណ៍ធូរស្រាលរឹងប៉ឹងឡើងវិញ ដើម្បីជំនះតស៊ូ នៅក្នុងសមរភូមិសិល្បៈជាបន្តទៀត។ ជាមួយនឹងភាពស្រស់ស្រាយ ឡើងវិញនេះ តារាចម្រៀង វ៉ាន់ នីឡា ក៏បានផ្ដល់កិច្ចសម្ភាសន៍ ជាមួយនឹងអ្នកនាង ចន ច័ន្ទលក្ខិណា ផ្សាយផ្ទាល់ក្នុង Page Facebook សម្ដេចតេជោ ហ៊ុន សែន រៀបរាប់ខ្លះៗ ពីប្រវត្តិមុននឹងនាងក្លាយជា តារាចម្រៀងល្បី រហូតមកដល់សព្វថ្ងៃនេះ។

តារាចម្រៀងកញ្ញា វ៉ាន់ នីឡា បាននិយាយនៅក្នុងឱកាសនោះថា «ក្រោយពីមានការលើកទឹកចិត្តជាច្រើន ពីសំណាក់ទស្សនិកជន បានធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្តៅក្នុងចិត្ត ដើម្បីបន្តការតស៊ូទៅមុខ ហើយកំហុសខ្ញុំទទួលស្គាល់ តែអ្វីដែលសំខាន់ដែលចង់បានបំផុតនោះ គឺការលើកទឹកចិត្ត ពីមជ្ឈដ្ឋានមហាជន!»។

វ៉ាន់ នីឡា បានប្រាប់ថា មុននឹងនាងក្លាយជាតារាចម្រៀង មានទ្រនំជ្រកត្រឹមត្រូវ ពីដំបូងនាងក៏ធ្លាប់ជាតារាចម្រៀង ច្រៀងតាមរោងការ និងតាមកម្មវិធីផ្សេងៗផងដែរ ដោយសារតែការពេញចិត្ត និងចូលចិត្តអាជីពជាតារាចម្រៀង។ រហូតមកដល់ពេលធំដឹងក្ដី នាងក៏បានសុំបងប្រុស គឺលោក សុខ ជំនោរ ដើម្បីបានចូលច្រៀងក្នុងផលិតកម្ម ប៉ុន្តែបងប្រុសប្រាប់ថា នាងនៅក្មេងកុំទាន់ចង់ច្រៀងអី ធ្វើឲ្យរូបនាងចេះតែទទូចព្យាយាម ម្ដងហើយម្ដងទៀត ទម្រាំបងប្រុសដាច់ចិត្តជ្រើសយកនាង ឲ្យចូលច្រៀង។

ចង់ដឹងថា តើតារាចម្រៀង វ៉ាន់ នីឡា មានប្រវត្តិតស៊ូយ៉ាងណា មុននឹងបានចូលប្រឡូកក្នុងសិល្បៈ សមតាមបំណងរបស់នាង សូមទស្សនាកិច្ចសម្ភាសន៍ទាំងស្រុង ដូចខាងក្រោម៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload