Griezmann រកបាន២គ្រាប់ដើម្បីជួយឲ្យបារាំង ឈានទៅជួបព័រទុយហ្គាល់ ក្នុងវគ្គផ្តាច់ព្រ័ត្រ មានវិដេអូរ៖

ខ្សែប្រយុទ្ធ Antoine Griezmann បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានផ្តួលក្រុមម្ចាស់ជើងឯកពិភពលោក អាល្លឺម៉ង់ ក្នុងលទ្ធផល ២-០ ដើម្បីឈានទៅជួបក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦។

Antoine-Griezmann-ft16

ក្រោយពីបានស៊ុតបាល់ប៉េណាល់ទីដ៏ចម្រូងចម្រាសសម្រាប់ការធ្វើឲ្យបាល់ប៉ះដៃរបស់ខ្សែបម្រើ Bastian Schweinsteiger ដើម្បីរកគ្រាប់បាល់បើកឆាកនៅជិតបញ្ចប់តង់ទី១ Griezmann បានបញ្ចប់ភាពស្រេចស្រពិលផ្សេងៗជាមួយនឹងគ្រាប់បាល់ទី២របស់គេក្នុងតង់ទី២។

ក្រោយពីការបញ្ចប់ការប្រកួតនេះដែលក្រុមអាល្លឺម៉ង់ មានភាគរយគ្រប់គ្រងបាល់បានច្រើន លោក Didier Deschamps គ្រូបង្វឹកនៃក្រុមជម្រើសជាតិបារាំង បានឲ្យដឹងថា៖ «យើងបានរងសម្ពាធ ប៉ុន្តែ យើងបានទម្លាក់ពួកគេចេញ»។ ការទទួលជ័យជម្នះក្នុងទីក្រុង Marseille មានន័យថា ក្រុមបារាំង ដែលមានរហស្សនាមថា Les Bleus នឹងត្រូវប៉ះជាមួយនឹងខ្សែប្រយុទ្ធ Cristiano Ronaldo និងក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យនេះ នាកីឡដ្ឋាន Stade de France។

បច្ចុប្បន្ន Griezmann គឺជាអ្នករកកបានគ្រាប់បាល់ច្រើនជាងគេក្នុងយុទ្ធនាការអឺរ៉ុប ជុំផ្តាច់ព្រ័ត្រនេះ ជាមួយនឹងការរកបាន៦គ្រាប់។ អ្នកចាំទី Manuel Neuer របស់អាល្លឺម៉ង់ បានឲ្យដឹងថា៖ «យើងមានការប្រកួត Euro ដ៏ល្អមួយ ប៉ុន្តែ បច្ចុប្បន្ន យើងធ្លាក់ចេញ និងជួបការខកចិត្ត។ វាមិនមែនជាលទ្ធផលដ៏ស័ក្តិសមឡើយ»៕

ប្រភពព័ត៌មាន៖ Channel News Asia

  • Griezmann រកបាន២គ្រាប់ដើម្បីជួយឲ្យបារាំង ឈានទៅជួបព័រទុយហ្គាល់ ក្នុងវគ្គផ្តាច់ព្រ័ត្រ មានវិដេអូរ៖已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/08  Category:កីឡា