Liverpool ទទួលយកសំណើដេញថ្លៃ១៥លានផោនពី Bournemouth សម្រាប់ Jordon Ibe

ក្លិប Liverpool បានទទួលយកសំណើដេញថ្លៃក្នុងទឹកប្រាក់១៥លានផោន (ស្មើនឹង១៩,៤លានដុល្លារអាមេរិក) ពីក្លិប Bournemouth សម្រាប់ Jordon Ibe និងបានផ្តល់ការអនុញ្ញាតឲ្សខ្សែបម្រើស្លាបរូបនេះធ្វើការពិភាក្សាជាមួយនឹងក្លិបដែលចង់បានរូបគេ។

Jordon-Ibe-ft16

Ibe វ័យ២០ឆ្នាំ បានចូលរួមនៅឯកីឡដ្ឋាន Anfield ចាប់តាំងពីផ្ទេរមកពីក្លិប Wycombe កាលពីឆ្នាំ២០១១ ប៉ុន្តែ បានធ្លាក់ទម្រង់លេងមួយកម្រិតកាលពីរដូវកាលមុន និងបានបាត់បង់តំណែងក្នុងជម្រើសដំបូងក្នុងការប្រកួតជាច្រើនរបស់លោក Jurgen Klopp។

ខណៈដែលត្រូវបានចាត់ទុកថាជាអ្នកជំនួសកន្លែងរបស់ Raheem Sterling ក្រោយពីបានធ្វើការបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតចុងក្រោយនៃរដូវកាលឆ្នាំ២០១២-២០១៣ Ibe បានជួបពេលវេលាដ៏ជោគជ័យក្រោមការដឹកនាំរបស់លោក Brendan Rodgers ក្រោយពីត្រូវបានកោះហៅពីការលេងជាកីឡាករកម្ចីនៅឯក្លិប Derby County និងអនុញ្ញាតឲ្យចូលលេងក្នុងក្របខ័ណ្ឌ Premier League។

បើទោះបីបានចាប់ផ្តើមយ៉ាងល្អនៅឯក្លិប Liverpool ដែលជាកន្លែងរូបគេបានធ្វើការបង្ហាញខ្លួន៥៨លើក Ibe បានក្លាយជាកីឡាករបម្រុងទៅវិញ ក្រោយពីការផ្លាស់ប្តូរផ្នែកចាត់ការទូទៅ៕

ប្រភពព័ត៌មាន៖ The Guardian