iOS 10 Beta ដាក់​ឲ្យ​ប្រើ​ជា​សាធារណៈ​ហើយ​ នេះ​វិធី​ដំឡើង

នៅ​ទីបំផុត​ Apple បាន​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 10 ប្រភេទ​ Beta (សាកល្បង) ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ ដោយ​អ្នក​ប្រើ​ប្រាស់​គ្រប់​រូប​អាច​ទាញ​យក​មក​ដំឡើង​បាន។

 

iOS 10 Beta ដាក់​ឲ្យ​ប្រើ​ជា​សាធារណៈ​ហើយ​ នេះ​វិធី​ដំឡើង

 

អនុវត្តន៍​តាម​វិធី​ខាង​ក្រោម​ដើម្បី​ដំឡើង៖

 

បញ្ជាក់៖ ប្រព័ន្ធ​ប្រតិប្តិការ​ iOS 10 អាច​ដំឡើង​បាន​តែ​នៅ​លើ​ iPhone 5, 5s, 5c, 6, 6s, 6 Plus, 6s Plus, SE, iPod touch ជំនាន់​ទី​ ៦, iPad Pro, iPad Air, iPad Air 2, iPad ជំនាន់​ទី​ ៤, iPad Mini 4, iPad Mini 3 និង iPad Mini 2

 

១. ត្រូវ​ប្រាកដ​ថា​ឧបករណ៍​អ្នក​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ​បង្អស់​ iOS 9.3.2

 

២. ត្រូវ​ចុះ​ឈ្មោះ​ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ Beta របស់​ Apple ដោយ​ចូល​ទៅ​កាន់​ beta.apple.com/sp/betaprogram ដើម្បី​ធ្វើ​ការ​ចុះ​ឈ្មោះ

 

៣. ក្រោយ​ចុះ​ឈ្មោះ​រួច​ចូល​ទៅ​កាន់​ beta.apple.com រួច​បញ្ចូល​លេខ​សម្ងាត់​ និង​ ឈ្មោះ​ Apple​ ID របស់​អ្នក​

 

iOS 10 Beta ដាក់​ឲ្យ​ប្រើ​ជា​សាធារណៈ​ហើយ​ នេះ​វិធី​ដំឡើង

 

៤. បន្ទាប់​មក​ទៀត​ចុច​លើ​ពាក្យ​ថា​ “Accept” ដើម្បី​យល់​ព្រម​

 

iOS 10 Beta ដាក់​ឲ្យ​ប្រើ​ជា​សាធារណៈ​ហើយ​ នេះ​វិធី​ដំឡើង

 

៥. ជា​បន្ត​ចូល​ទៅ​កាន់​វិបសាយ​ beta.apple.com/profile , បន្ទាប់​មក​ធ្វើ​ការ​ Sign In ម្ដង​ទៀត​ដោយ​ប្រើ​ Apple ID

 

៦. បន្ទាប់​មក​ចុច​លើ​​អក្សរ​ “Download profile”

 

iOS 10 Beta ដាក់​ឲ្យ​ប្រើ​ជា​សាធារណៈ​ហើយ​ នេះ​វិធី​ដំឡើង

 

៧. នៅ​ពេល​នោះ​នឹង​មាន​ផ្ទាំង​មួយ​លោត​ចេញ​មក​ដោយ​អ្នក​ត្រូវ​ចុច​លើ​ពាក្យ​ថា​ “Install”, ហើយ​លើ​ផ្ទាំង​បន្ទាប់​ចុច​លើ​ពាក្យ​ “Install” ម្ដង​ទៀត​ដែល​នៅ​ខាង​លើ​ខាង​ស្ដាំ​

 

iOS 10 Beta ដាក់​ឲ្យ​ប្រើ​ជា​សាធារណៈ​ហើយ​ នេះ​វិធី​ដំឡើង

 

៨. ក្រោយ​មក​​ត្រូវ​​ Restart ​ឧបករណ៍

 

iOS 10 Beta ដាក់​ឲ្យ​ប្រើ​ជា​សាធារណៈ​ហើយ​ នេះ​វិធី​ដំឡើង

 

៩. ពេល​ឧបករណ៍ Restart រួច​រាល់​ចូល​ទៅ​កាន់​ Settings → General → Softwate Update រួច​ចុច​លើ​ Download and Install

 

iOS 10 Beta ដាក់​ឲ្យ​ប្រើ​ជា​សាធារណៈ​ហើយ​ នេះ​វិធី​ដំឡើង

 

ចុច​អាន៖ ​​វិធី​​សាមញ្ញ​ៗ​ ៤ ជួយ​ឲ្យ​ iPhone ដើរ​លឿន​ដូច​ថ្មី​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ RedmondPie​​​​​​​​​​​​​