ងោក​មួយភាំង ផ្តាច់ជីវិត​២​នាក់​នៅ​ផ្លូវជាតិ​លេខ​៤

ខេត្តកំពង់ស្ពឺ ៖ សង្ស័យ​អ្នកបើកបរ​ងោក​មួយភាំង បណ្តាល​ឲ្យ​មនុស្ស​ប្រុស​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ និង​មនុស្ស​ប្រុស​ស្រី​៧​នាក់​ទៀត​ បាន​រង​របួសធ្ងន់​ស្រាល ខណៈ​ដែល​ជិះ​រថយន្ត​១​គ្រឿង​ បាន​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៥-៩៦ ស្ថិត​ក្នុងភូមិ​ចំការ​ចេក ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្ន​ម​ស្រួច ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​ភ្នំស្រួច​ បាន​និយាយ​ឲ្យ​ដឹង​ថា បុរស​ដែល​ស្លាប់​ទាំង​២​នាក់​មាន​ម្នាក់​ឈ្មោះ អ៊ី​ន អាយុ​៣៨​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ស៊ិ​ញ អាយុ​៣៤​ឆ្នាំ ទាំង​២​នាក់​នៅ​មិន​ទាន់​ដឹង​ទីលំនៅ​នៅឡើយ​ទេ ។ ចំណែក អ្នក​រង​របួសធ្ងន់​២​នាក់ ម្នាក់​ឈ្មោះ រ័​ត្ន សុ​ផា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ និង​ម្នាក់​ទៀត​ឈ្មោះ តី ភេទ​ស្រី អាយុ​២៤​ឆ្នាំ នៅ​មិនដឹង​ទីលំនៅ​នៅឡើយ​ទេ និង​៥​នាក់​ទៀត​រង​របួស​ស្រាល ។

នគរបាល​បន្ត​ថា អ្នក​រង​របួសស្រាល​៥​នាក់​ទៀត​ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ អ្នក​ទាំងអស់​គ្នា​ជិះ​រថយន្ត​១​គ្រឿង ម៉ាក នី​សាន់ NAVARA ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-0935 មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​ឡើយ​ព្រោះ​រត់គេច​ខ្លួន​បាត់​ស្រមោល បន្ទាប់​ពី​កើតហេតុ ។

នគរបាល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ខាងលើ​ជិះ​គ្នា​១០​នាក់ ដោយ​ធ្វើ​ដំណើរ​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​ កើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​ ក្រឡាប់​ធ្លាក់​ទៅ​ខាងឆ្វេង​ដៃ បណ្តាល​ស្លាប់​២​នាក់ របួសធ្ងន់​២​នាក់ ស្រាល​៥​នាក់ ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ជំនាញ​ដឹក​យក​សព​ មក​តម្កល់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចំណែក​អ្នក​រង​របួស​ដឹក​យក​ទៅ​សង្គ្រោះ រីឯ​រថយន្ត​ដឹក​យក​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕ 

ប្រភព ៖

កំណត់ហេតុខ្មែេរឡូត៖

គួររំលឹកដែរថា  ព្រមទាំង​៥​នាក់​ទៀត​រង​របួសស្រាល ក្នុង​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ ដោយ​អ្នកបើកបរ​ងងុយដេក​ងោក​រួច​ក៏​រេ​ចង្កូត​ទៅ​បុក​ជាប់​បង្កាន់ដៃស្ពាន​កៀប​ជាប់​រថយន្ត​ទៅ​មុខ​លែង​រួច ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៥០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ស្ពាន​ទី​១ ក្បែរ​វត្ត​ព្រែក​លៀប តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​អា ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។

ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​ជា​រថយន្តក្រុង​របស់​ក្រុមហ៊ុន ថោ​ង ស៊ី​ន ដឹក​អ្នកដំណើរ ពី​ខេត្តព្រះវិហារ​មក​ភ្នំពេញ មាន​ដឹក​មនុស្ស​សរុប​ទាំងអស់​១៤​នាក់ ដោយ​ចេញដំណើរ​ពី​ ខេត្តព្រះវិហារ​តាំងពី​ម៉ោង​៦​ល្ងាច​រហូត​មក លុះដល់​ចំណុច​ស្ពានថ្ម​ទី​១ ស្រាប់តែ​អ្នកបើកបរ​ងងុយដេក​ងោក​មួយភាំង​បណ្ដាល​រេ​ចង្កូត​ទៅ​បុក​ជាប់​បង្កាន់ដៃ​ស្ពានថ្ម​ធ្វើ​ឲ្យ​រថយន្ត​កៀប​ជាប់​បង្កាន់ដៃស្ពាន ធ្លាក់​អ្នកដំណើរ​ជា​ស្ត្រី​ម្នាក់​ដែល​អង្គុយ​នៅ​ខាង​មុខ​រង​របួសធ្ងន់ និង​៥​នាក់​ទៀត​រង​របួសស្រាល ចំណែក​អ្នក​បើករថយន្ត​កៀប​ជាប់​ក្នុង​រថយន្ត​បាក់ជើង​គាស់​តាំងពី​យប់​រហូត​ដល់​ម៉ោង​៧​ព្រឹក​ទើប​អាច​គាស់​យក​ចេញ​បាន ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​មិន​បាន​ក្រឡាប់​ ឬ​ ធ្លាក់​ចូល​ប្រឡាយ​ទេ គឺ​រេ​ចង្កូត​ទៅ​បុក​ជាប់​នឹង​បង្កាន់ដៃស្ពាន​ធ្វើ​ឲ្យ​រថយន្ត​ខ្ទេច​ផ្នែក​ខាង​មុខ និង​ដាច់​កង់​ជ្រុះ​កញ្ចក់ ចំណែក​បង្កាន់ដៃស្ពាន​បាក់​អស់​មួយ​ប្រលោះ ។

ក្រោយ​ពេល​កើតហេតុ​អ្នក​រង​របួសធ្ងន់​២​នាក់​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ចំណែក​អ្នក​រង​របួសស្រាល​៥​នាក់​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ។ ចំណែក​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ស្ទួ​ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ងោក​មួយភាំង ផ្តាច់ជីវិត​២​នាក់​នៅ​ផ្លូវជាតិ​លេខ​៤

ងោក​មួយភាំង ផ្តាច់ជីវិត​២​នាក់​នៅ​ផ្លូវជាតិ​លេខ​៤

ងោក​មួយភាំង ផ្តាច់ជីវិត​២​នាក់​នៅ​ផ្លូវជាតិ​លេខ​៤

ងោក​មួយភាំង ផ្តាច់ជីវិត​២​នាក់​នៅ​ផ្លូវជាតិ​លេខ​៤