សូរាចូលខ្លួនបង្កើតទំនាស់ ទាញកាំបិត ប័ុងតោកាប់គូជម្លោះដាច់ម្រាមដៃអស់៤, ជនបង្កត្រូវនគរបាលចាប់វាយខ្នោះ

(ភ្នំពេញ)៖ កម្លាំនគរបាលខណ្ឌសែនសុន ចាប់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីកាប់បុរសម្នាក់នឹងកាំបិតប៉័ងតោ បណ្ដាលឱ្យដាច់ម្រាមដៃអស់៤ ដោយសារតែកើតទំនាស់ ក្រោយពេលស្រវឹងស្រា។

ហេតុការណ៍អំពើហិង្សានេះ កើតឡើងនៅយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅមុខផ្ទះជួល ក្នុងភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុន។

លោក ម៉ក់ ហុង បានឱ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានឈ្មោះ សំនៀង ស្រស់ អាយុ២២ឆ្នាំ មុខរបរជាងពិដានបន្ទាប់ពីកើតហេតុសមត្ថកិច្ចរបស់លោក ដកហូតបានកាំបិតប័ុងតោមួយ។ 

រីឯជនរងគ្រោះឈ្មោះ មាន វាសនា អាយុ២៤ឆ្នាំ រងរបួសដាច់ម្រាមដៃអស់៤ម្រាម។បច្ចប្បន្នជនសង្ស័យ ត្រូវបញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

មន្ត្រីនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត បានប្រាប់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សៀម នុត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរអ្នករត់រថយន្តតាក់ស៊ី រស់នៅភូមិ១ឧសភា សង្កាត់កំកណ្តាល ក្រុងកំពត និងខេត្តកំពត រីឯជនរងគ្រោះ ឈ្មោះ កាន ស៊ីម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី រស់នៅភូមិ២ ឃុំស្មាច់មានជ័យ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

មន្ត្រីនគរបាលដដែលបន្តថា មុនកើតហេតុ រវាងជនសង្ស័យ និងជនរងគ្រោះ បានឈ្លោះជជែកពាក្យសំដី ដាក់គ្នា នៅចំណតរថយន្ត កន្លែងកើតហេតុខាងលើ រហូតធ្វើឲ្យជនសង្ស័យទាញកាំបិតចេញ ពីក្នុងរថយន្តរបស់ខ្លួន ចោលគប់ទៅលើជនរងគ្រោះ បណ្តាលឲ្យត្រូវចំកាទីងក្បាល ដាច់ចេញឈាមស្រោចលើខ្លួនជោគ។

ក្រោយពេលធ្វើសកម្មភាពរួច ជនល្មើស បានបើករថយន្តចេញរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ស្រាវជ្រាវស្ទាក់ចាប់បាន កាលពីម៉ោង១១ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ នៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអម្ពិល ក្រុងនិងខេត្តកំពត។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បាននិងកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនឡើងតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត