ចង់បាន​ប្រពន្ធ​​ខ្លាំង​ពេក បញ្ចប់ជីវិត​ខ្លួនឯង

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ព្រោះតែ​ចង់បាន​ប្រពន្ធ​ខ្លាំង​ពេក បាន​តឿន​ម្ដាយ​ឱ្យ​រកប្រពន្ធ​ឲ្យ​ជា​ញឹកញាប់ តែ​ម្តាយ​ប្រាប់​ថា​ឲ្យ​ប្រឹង​ធ្វើការ​សិន​ទៅ ចាំ​ម្តាយ​រក​ឲ្យ តែ​ម្ដាយ​មិន​ទាន់​បាន​រក​ឲ្យ​ផង​ស្រាប់តែ​បុរស​រូប​នោះ​គិត​ខ្លីបញ្ចប់ជីវិត​ខ្លួនឯង​ដោយ​ចងក​សម្លាប់​ខ្លួន​ស្លាប់​បាត់ ។​ សព​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​ម៉ោង៧ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​លើ​ដើម​ស្វាយ​ក្រោយ​ផ្ទះ ស្ថិត​ក្នុងភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្ដាល ។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ងិ​ន ពិសេស ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ។

ម្ដាយ​ជន​រង​គ្រោះ​បាន​ប្រាប់​នគរបាល​ថា កូន​របស់​គាត់​តែងតែ​តឿន​គាត់​ឱ្យ​រកប្រពន្ធ​ឱ្យ​ជា​ញឹកញាប់ តែ​គាត់​ប្រាប់​ថា កូន​ឯង​ខំធ្វើការ​សិន​ទៅ កុំ​ដើរ​ផឹកស៊ី​ឥតប្រយោជន៍ ចាំ​គាត់​រកប្រពន្ធ​ឱ្យ តែ​កូន​គាត់​មិន​ស្ដាប់​ទេ នៅ​តែ​តឿន​រហូត មាន​ពេល​ខ្លះ​ឈ្លោះ​ជាមួយ​ឪពុក​ម្ដាយ​ទៀត​ផង ព្រោះតែ​រឿង​មិន​រកប្រពន្ធ​ឱ្យ ។

នៅ​ថ្ងៃ​កើតហេតុ​ខាងលើ វេលា​ម៉ោង​៥​ព្រឹក ម្តាយ​ជន​រង​គ្រោះ​បាន​ស្តាប់​លឺ​ម៉ា​ញ៉េ​កូន​របស់​គាត់​ចាក់​លឺ​ពេញ​ផ្ទះ​មិនដឹង​ចាក់​តាំងពី​ពេល​ណា ហើយ​គាត់​បាន​ភ្ញាក់​ពី​ដំណេក​ឡើង​ដាំ​បបរ ហើយ​ក៏​ដើរទៅ​ដក​ឌុ​យ​ម៉ា​ញ៉េ​ចេញ ដោយ​មិន​បាន​ចាប់អារម្មណ៍​ថា​កូន​នៅ​ក្នុង​មុង​ឬ​អត់​ទេ លុះដល់​ម៉ោង​៧ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ដដែល ឈ្មោះ ថា​ច់ វីឡា ត្រូវជា​ប្អូន​ជន​រង​គ្រោះ​បាន​ទៅ​បេះ​ផ្លែក្រូច​ឆ្មារ​នៅ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ក៏​បានឃើញ​ឈ្មោះ​បងប្រុស​ចងក​នឹង​ដើម​ស្វាយ​កំពស់​៣​ម៉ែត្រ​ក៏​បាន​រត់​មក​ផ្ទះ​ប្រាប់​ឪពុក​ម្តាយ​ឲ្យ​ទៅ​ជួយ​មើល ហើយ​ឪពុក​ជន​រង​គ្រោះ​បាន​មក​រាយការណ៍​ដល់​ប៉ុស្តិ៍​នគរបាល​ខ្ពប ។

ក្រោយ​ពី​កម្លាំង​ជំនាញ​បច្ចេកទេស​ស្រុក ប៉ុស្តិ៍ ក្រុមប្រឹក្សា​ឃុំ មេ​ភូមិ បាន​ពិនិត្យ​សាកសព​រួច​ឃើញ​ថា ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ គឺ​ពិតជា​ចងក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន រួច​ក៏​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា កាលពីវេលា​ម៉ោង​៨​និង​៤០​នាទី យប់​ថ្ងៃ​ទី​៣០ ខែឧសភា​ កន្លងទៅ ស្ថិត​ក្នុង​បុរី ប៊ុ​ន ហួរ ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ នៅ​លើ​ដើម​ពោធិ តែ​មិន​បាន​សម្រេច ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​បម្រុង​នឹង​ចងក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ពោធិ​ឈ្មោះ ជ័យ វ៉ា​ន់​ឌី អាយុ​៤៥​ឆ្នាំ មុខរបរ​លក់​នំ​បុ័ង​សាច់ ចំណែកឯ​ប្រពន្ធ​ឈ្មោះ រស់ សុភា អាយុ​២៧​ឆ្នាំ មានកូន​២​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ ។

តាម​សម្ដី​ស្ត្រី​ជា​ភរិយា បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ បុរស​ជា​ប្តី​បាន​ផឹកស៊ី​ស្រវឹង ហើយ​រករឿង​ឈ្លោះ​ជាមួយ​គាត់​ថែម​ទៀត ជា​និច្ចកាល​នៅ​ពេល​ផឹកស៊ី​ម្ដង​ៗ តែងតែ​ស្រវឹង​ហើយ​រករឿង​ឈ្លោះ​ជាមួយ​ប្រពន្ធ ដោយ​ចោទ​ថា​ប្រពន្ធ​មាន​ប្រុស មាន​ឈ្មោល រអ៊ូរទាំ ឡូឡា​មិន​ចេះ​ចប់ មិន​ចេះ​ហើយ ។

តែបើ​តាម​សម្ដី​របស់​អ្នក​ភូមិ រស់នៅ​ជិត​នោះ​បាន​ប្រាប់​ថា ពួក​គាត់​ធ្លាប់​ឃើញ​នារី​ជា​ប្រពន្ធ និយាយ​ស្តី​ជាមួយ​ប្រុស​ផ្សេង​បែប​ស្និទ្ធស្នាល​ដែរ តែ​មិនដឹង​ស៊ីជម្រៅ​ទេ ។ ហើយ​បុរស​ជា​ប្ដី​ឃើញ​ទ​ង្វើ​ប្រពន្ធ​បែប​នេះ តែងតែ​ខឹងសម្បា និង​រករឿង​ឈ្លោះ​ជាមួយ​ប្រពន្ធ ។

ស្រាប់តែ​នៅ​ថ្ងៃ​កើតហេតុ​នេះ មិនដឹង​ជា​យ៉ាងម៉េច បុរស​ជា​ប្ដី​បាន​រត់ឡើង​ដើម​ពោធិ​ដើម្បី​ចងក តែ​ត្រូវ​អ្នក​ក្បែរ​ខាង​ឃើញ​ក៏​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ហើយ​ប្រពន្ធ និង​កូន​ក៏​បាន​លួងលោម​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចង់បាន​ប្រពន្ធ​​ខ្លាំង​ពេក បញ្ចប់ជីវិត​ខ្លួនឯង

ចង់បាន​ប្រពន្ធ​​ខ្លាំង​ពេក បញ្ចប់ជីវិត​ខ្លួនឯង

ចង់បាន​ប្រពន្ធ​​ខ្លាំង​ពេក បញ្ចប់ជីវិត​ខ្លួនឯង