អ្នកលក់​លៀស​ហាល ត្អូញ​លក់​មិន​ដាច់​នៅ​រដូវ​វស្សា

អ្នកលក់​លៀស​ហាល ត្អូញ​លក់​មិន​ដាច់​នៅ​រដូវ​វស្សា

 

ពេល​ភ្លៀង​ធ្លាក់ មនុស្សម្នា​ទាំងឡាយរ​ត់រក​កន្លែង​ជ្រក​យ៉ាង​រូតរះ ឯ​អ្នកលក់​លៀស​ហាល​វិញ មិន​បង្អង់​យូរ​ម្នីម្នា​បត់​ម៉ូតូ​ចូល​ជ្រក​តាម​ផ្ទះ​អ្នកស្រុក​ជាបន្ទាន់​ដែរ។

 

អ្នកលក់​លៀស​ហាល ត្អូញ​លក់​មិន​ដាច់​នៅ​រដូវ​វស្សា

 

អ្នកលក់​លៀស​ហាល​ម្នាក់​មកពី​ខេត្តតាកែវ លោក សុភ័ក្រ្ត បាន​និយាយថា រដូវវស្សា​ជា​ពេលដែល​គាត់​ពិបាក​ប្រកប​របរនេះ​ណាស់ ព្រោះ​លៀស​ហាល​ពឹង​លើ​កំដៅថ្ងៃ បើ​មេឃ​ភ្លៀង​ជាប់សូរ​ហាក់ដូចជា​បង្អាក់​ការងារ​របស់គាត់​យ៉ាង​ដូច្នោះ​ដែរ។

 

គាត់​បន្តថា បើ​នៅ​រដូវប្រាំង គាត់​អាច​លក់បាន​ប្រហែល ៤០០កំប៉ុង ងាក​មក​រដូវវស្សា​វិញ គាត់​អាច​លក់បាន​ប្រហែល​តែ ១០០កំប៉ុង ឬ​តិចជាង​នេះ​ក៏មាន ឯ​ថ្ងៃ​ខ្លះ​ចូល​ដើម​ព្រោះតែ​ភ្លៀង​ធ្លាក់។

 

បុរស​ដែល​ប្រកប​របរ​លក់​លៀស​ហាល​អស់​រយៈពេល ៤ឆ្នាំ​មកហើយ​នោះ បាន​បរិយាយ​ពីរ​បរ​ប្រចាំថ្ងៃ​យ៉ាងនេះ​ថា ការទិញ​លៀស​ឆៅ ​គឺ​គេ​គិត​ជា​ធុង (ធុង​ស្ពេ​ត្រូ)។ វា​មាន​ច្រើន​តម្លៃ​ណាស់ ចាប់ពី ១ធុង ១៥.០០០៛ ដល់ ៧០.០០០៛ អាស្រ័យ​លើ​ទំហំ និង​ប្រភព​របស់​វា។ សម្រាប់​អ្នកលក់​តាម​ខេត្ត​មិន​ហ៊ាន​យក​តម្លៃ​ខ្ពស់​មក​លក់​ទេ ព្រោះថា​កាលណា​លៀស​ថ្លៃ​គាត់​ក៏​លក់​ថ្លៃ​តាម​ហ្នឹង​ដែរ តែ​អ្នកទិញ​គេ​អត់​ហ៊ាន​ទិញ​ទេ គេ​ចង់បាន​ថោក។ ចំណែក​លៀស​ដែល​គាត់​លក់​នេះ គឺ​ស្ថិតក្នុង​កម្រិត​ទី២ តម្លៃ ២០.០០០៛ក្នុង១ធុង។

 

អ្នកលក់​លៀស​ហាល ត្អូញ​លក់​មិន​ដាច់​នៅ​រដូវ​វស្សា

 

គាត់​បន្ថែមថា លៀស​ដែល​គាត់​ធ្លាប់​លើក​យកមក​លក់​មាន​បី​កន្លែង តែ​លៀស​ល្អ​គឺ​មកពី​កំពង់ចាម និង​កណ្តាល ឯ​លៀស​ដែល​មកពី​កំពង់ឆ្នាំង​វិញ​មិនសូវមាន​សាច់​ទេ និង​សម្បូរ​ទឹក ទោះជា​វា​មាន​ទំហំ​ធំ​ក៏ដោយ។ “មុនដំបូង​ខ្ញុំ​លក់​តែ​នៅ​តាកែវ​ទេ ក្រោយមក​ទើប​មក​លក់​នៅ​កំពត (ឈូក កោះស្លា ដងទង់…)។ អ្នក​លក់​លៀស​បន្ថែម៕

 

អត្ថបទ៖ គីម សាយ