ឆ្នាំនេះ​ផ្លែ​ទុរេន​មានតម្លៃ​ខ្ពស់ ប៉ុន្តែ​ម្ចាស់​ចម្ការ​មិន​រីករាយ​នឹង​តម្លៃ​នេះ​ទេ

ឆ្នាំនេះ​ផ្លែ​ទុរេន​មានតម្លៃ​ខ្ពស់ ប៉ុន្តែ​ម្ចាស់​ចម្ការ​មិន​រីករាយ​នឹង​តម្លៃ​នេះ​ទេ

 

លោក​ម៉ៅ ប៊​ន អាយុ៥១ឆ្នាំ ជា​ម្ចាស់​ចម្ការ​ទុរេន “អូរ​តា​សេក” រស់នៅ​ភូមិ អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ លោក​ម៉ៅ ប៊​ន បាន​ប្រកបរបរ​ដាំ​ទុរេន​នេះ​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​ទទួល​បាន​ផល​ច្រើន និង​តម្លៃ​ក៏​ខ្ពស់​ផង​ដែរ ដោយឡែក​ឆ្នាំនេះ​ផ្លែ​ទុរេន​របស់​លោក​ទទួល​បាន​តម្លៃ​ខ្ពស់ តែ​លោក​មិនបាន​រីករាយ​នឹង​តម្លៃ​នេះ​ទេ។

 
ឆ្នាំនេះ​ផ្លែ​ទុរេន​មានតម្លៃ​ខ្ពស់ ប៉ុន្តែ​ម្ចាស់​ចម្ការ​មិន​រីករាយ​នឹង​តម្លៃ​នេះ​ទេ

 

លោក ​ម៉ៅ ប៊​ន បាន​រៀបរាប់ថា ឆ្នាំនេះ​ផ្លៃ​ទុរេន​របស់​លោក​ទទួល​បាន​តម្លៃ​ខ្ពស់​មែន តែ​អាកាសធាតុ​​​ក្ដៅ​កាលពី​រដូវ​ក្ដៅ​កន្លងទៅ​បាន​ធ្វើ​អោយ​ផល​ទុរេន​​របស់​លោក​ថយ​ចុះ​ប្រហែល ៥០ភាគរយ។

 

លោក​ម៉ៅ ប៊​ន បាន​បន្ដទៀតថា អាកាសធាតុ​ក្ដៅ​កន្លងទៅ​ថ្មីៗនេះ មិនមែន​តែ​ផ្លៃ​ទុរេន​ប៉ុណ្ណោះ​ទេ ដែល​ទទួល​ផល​ប៉ះពាល់ សូម្បីតែ​ផល ម្រេច មង្ឃុត សាវម៉ាវ មាក់ប្រាង និង​ផ្លែ​កំពីង​រាជ ក៏​មាន​ការ​ថយចុះ​ផងដែរ។

 

ជា​ចុងក្រោយ​ លោក​ម៉ៅ ប៊​ន បាន​បន្ដថា ទោះជា​ឆ្នាំនេះ​ចម្ការ​របស់​លោក​ទទួល​ផល​ប៉ះពាល់​ពី​អាកាស​ធាតុ​ក្ដៅ​ដែល​បណ្ដាល​អោយ​ផល​ទុរេន​ថយ​ចុះ​យ៉ាងណាក្ដី ក៏​មិនបាន​ធ្វើ​អោយ​លោក​ម៉ៅ ប៊​ន​ចុះចាញ់ ឫ​ផ្លាស់ប្ដូរ​ទៅជា​ដាំ​ដំណាំ​ប្រភេទ​ផ្សេងទៀត​នោះ​ទេ៕

 
ឆ្នាំនេះ​ផ្លែ​ទុរេន​មានតម្លៃ​ខ្ពស់ ប៉ុន្តែ​ម្ចាស់​ចម្ការ​មិន​រីករាយ​នឹង​តម្លៃ​នេះ​ទេ

 

ឆ្នាំនេះ​ផ្លែ​ទុរេន​មានតម្លៃ​ខ្ពស់ ប៉ុន្តែ​ម្ចាស់​ចម្ការ​មិន​រីករាយ​នឹង​តម្លៃ​នេះ​ទេ

 

ឆ្នាំនេះ​ផ្លែ​ទុរេន​មានតម្លៃ​ខ្ពស់ ប៉ុន្តែ​ម្ចាស់​ចម្ការ​មិន​រីករាយ​នឹង​តម្លៃ​នេះ​ទេ

 

អត្ថបទ៖ ព្រំដែន 

  • ឆ្នាំនេះ​ផ្លែ​ទុរេន​មានតម្លៃ​ខ្ពស់ ប៉ុន្តែ​ម្ចាស់​ចម្ការ​មិន​រីករាយ​នឹង​តម្លៃ​នេះ​ទេ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/08  Category:ជីវិតនិងសង្គម