តៃវ៉ាន់​ជួប​គ្រោះ​​ផ្ទួន​ៗ​​​​ដោយ​​​​​ប៉ះ​​ព្យុះ​​កំណាច​ផង​​ និង​​បំផ្ទុះ​គ្រាប់បែក​​​​លើ​រថភ្លើង​ផង​​​​​

ការ​បំផ្ទុះ​​គ្រាប់​បែក​​​​​មួយ ​បាន​​បណ្ដាល​​ឲ្យ​​​មនុស្ស​​​រង​របួស​ប្រមាណ​​​ ២៥​នាក់​ ​នៅ​​លើ​​រថភ្លើង​​​​​ដឹក​អ្នក​ដំណើរ​មួយ​ខ្សែ ​​កាល​ពី​ល្ងាច​​​ថ្ងៃ​ព្រហស្បតិ៍​​​ទី​​៧​ ខែកក្កដា ​​ម្សិលមិញ​។

 

តៃវ៉ាន់​ជួប​គ្រោះ​​ផ្ទួន​ៗ​​​​ដោយ​​​​​ប៉ះ​​ព្យុះ​​កំណាច​ផង​​ និង​​បំផ្ទុះ​គ្រាប់បែក​​​​លើ​រថភ្លើង​ផង​​​​​

 

​​ការ​បំផ្ទុះ​បាន​​កើត​​ឡើង​​​នៅ​​ស្ថានីយ​រថភ្លើង​​​ Songshan ​ទីក្រុង​តៃប៉ិ​ ​ដែល​​ទូរទស្សន៍​តៃវ៉ាន់​​រៀប​​រាប់​ថា​ ​​​បាន​ឃើញ​​បុរស​​ជន​សង្ស័យ​​យក​​​​​​ឧបករណ៍​​​​ខ្មៅ​វែង​​មួយ​​ទុក​​ចោល​​​លើ​​រថភ្លើង​​​​​មុន​ពេល​ផ្ទុះ​។

 

​​​​​​​​​​​​​​​​​​​​ជនសង្ស័យ​​​​​​ត្រូវ​គេ​ដឹង​ថា​មាន​​​​វ័យ​ប្រមាណ​​ ៤០​ឆ្នាំ ​ស្លៀក​ពាក់​ឈុត​​ខ្មៅ​​​ អំឡុង​ពេល​​ធ្វើ​សកម្មភាព​។ ​ប៉ូលិស ​​​និង​​ក្រុម​​​​​​ពន្លត់​អគ្គីភ័យ​​​​​តៃប៉ិ ​និយាយ​ថា​​​​ “បំពង់​ដែក​” ជា​​​ប្រភព​​​នៃ​ការ​បំផ្ទុះ ដែល​ជនល្មើស​បាន​​ប្រើ​ប្រាស់​​។ ចំណែក​​​​នាយក​រដ្ឋមន្ត្រី​​​​ Lin Chuan ​ថ្លែង​​ទៅ​កាន់​​ទូរទស្សន៍​តៃវ៉ាន់​ថា​ ​​​ការ​បំផ្ទុះ​​​​នេះ​​ជា​ចេតនា​​អាក្រក់ ​របស់​​ជន​​ខិល​ខូច។ ​ពេល​​នេះ​​ក្រុម​​ប៉ូលិស​​​កំពុង​តាម​​ប្រមាញ់​​ចាប់​ជន​សង្ស័យ​​ហើយ។

 

តៃវ៉ាន់​ជួប​គ្រោះ​​ផ្ទួន​ៗ​​​​ដោយ​​​​​ប៉ះ​​ព្យុះ​​កំណាច​ផង​​ និង​​បំផ្ទុះ​គ្រាប់បែក​​​​លើ​រថភ្លើង​ផង​​​​​

 

តៃវ៉ាន់​ជួប​គ្រោះ​​ផ្ទួន​ៗ​​​​ដោយ​​​​​ប៉ះ​​ព្យុះ​​កំណាច​ផង​​ និង​​បំផ្ទុះ​គ្រាប់បែក​​​​លើ​រថភ្លើង​ផង​​​​​

 

តៃវ៉ាន់​ជួប​គ្រោះ​​ផ្ទួន​ៗ​​​​ដោយ​​​​​ប៉ះ​​ព្យុះ​​កំណាច​ផង​​ និង​​បំផ្ទុះ​គ្រាប់បែក​​​​លើ​រថភ្លើង​ផង​​​​​

 

​ងាក​​មក​មើល​ហេតុការណ៍​​កើត​​ឡើង​​ចុង​ក្រោយ​​​​​​ថ្មី​ៗ​នេះ​វិញ ​តៃវ៉ាន់​​ហាក់​​ជួប​​គ្រោះ​​ផ្ទួន​​​ៗ ​​​ក្នុង​ពេល​តែ​មួយ​​ ​ដោយ​សារ​​តែ​នៅ​​ព្រលឹម​ថ្ងៃ​សុក្រ​​​ទី​​ ៨​​កក្កដា​នេះ​​​​​​ តៃវ៉ាន់​​​ត្រូវ​កំពូល​​ខ្យល់​ព្យុះ​​ Nepartak ​​​វាយ​បោក​បក់​ប៉ះ​ ដោយ​នាំ​​ខ្យល់​​​​ និង​​ភ្លៀង​​ធ្លាក់​​យ៉ាង​ខ្លាំង ដែល​បង្ខំ​​ឲ្យ​​ប្រជាជន​​​​រាប់​ពាន់​​នាក់​​ត្រូវ​​ជម្លៀស​ចេញ​​ពី​ផ្ទះ សាលារៀន​ត្រូវ​​​បិទ​ និង​ជើង​ហោះ​ហើរ​​​រាប់​រយ​ទៀត​ត្រូវ​បាន​​លុប​ចោល​ ឬ​​ពន្យារពេល។ ​​​​​​​

 

​ព្យុះ​កំណាច​ខាង​លើ​​បាន​​​បោក​បក់​​ក្នុង​ល្បឿន​​​ ២៣៤​​គីឡូម៉ែត្រ​​ក្នុង​មួយ​ម៉ោង​ ប៉ះ​​លើ​សង្កាត់​ Taimali ​ខាង​កើត​​ស្រុក​​​ Taitung ​នា​វេលា​ម៉ោង​​​​ ៦​ព្រឹក​នេះ។ ​​​​​

 

ពលរដ្ឋ​​ប្រមាណ​ ៩០០០​នាក់​ ​ត្រូវ​បាន​​ជម្លៀស​​ចេញ​ពី​ផ្ទះ​ ​ដោយ​បារម្ភ​ពី​​​​​ការ​បាក់​ដី​ ឬ​ទឹក​ជំនន់​​​លិចលង់។ ​ផ្ទះ​​​ចំនួន​​ជាង​ ៩៧០០០​​ខ្នង​ ​បាត់បង់​អគ្គិសនី​ប្រើប្រាស់​។ ​រដ្ឋាភិបាល​​ថា​ ទីផ្សារ​​​​​ហិរញ្ញវត្ថុ​ សាលារៀន​ និង​ការិយាល័យ​​​​ជាច្រើន​ត្រូវ​បាន​បិទ​បណ្ដោះ​អាសន្ន​​​នៅ​ថ្ងៃ​សុក្រ​នេះ៕

 

តៃវ៉ាន់​ជួប​គ្រោះ​​ផ្ទួន​ៗ​​​​ដោយ​​​​​ប៉ះ​​ព្យុះ​​កំណាច​ផង​​ និង​​បំផ្ទុះ​គ្រាប់បែក​​​​លើ​រថភ្លើង​ផង​​​​​

ក្រុម​ជួយ​សង្គ្រោះ​​ខ្យល់​ព្យុះ​​តៃវ៉ាន់

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Channelnewsasia
​​​​​​