ខ្មែរ​២៩​នាក់​រកស៊ី​សុំទាន​និង​លក់​ឆ្នោត​នៅ​វៀតណាម​នឹង​បញ្ជូន​មក​កម្ពុជា​វិញ

ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការណ៍អន្តរជាតិ បានឲ្យដឹង ស្ថានអង្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានសហការជាមួយមន្ទីរសង្គមកិច្ចទីក្រុងហូជីមិញ រៀបចំដំណើរមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន២៩នាក់ ដែលបានចូលទៅសុំទាន និងលក់ឆ្នោត នៅទីក្រុងហូជីមិញ កាលពីពេលកន្លងទៅ។
សេចក្តីប្រកាសព័ត៌មានចុះផ្សាយថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះបានឲ្យដឹងទៀតថា ពលរដ្ឋខ្មែរទាំង២៩រូបនោះមាន មនុស្សចាស់១៩នាក់ (ប្រុស៣នាក់ និងស្រី៦នាក់) និងកុមារចំនួន២០នាក់ ក្នុងនោះកុមារា១០នាក់ និងកុមារី១០នាក់។ដោយឡែកពលរដ្ឋខ្មែរទាំងនោះនឹងត្រូវបានបញ្ជូនមកមាតុភូមិវិញនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ តាមច្រកព្រំដែន អន្តរជាតិម៉ុងបាយ-បាតវិត។

យោងតាមសេចក្ដីប្រកាសព័ត៌មានខាងលើបានបញ្ជាក់ទៀតថា គិតមកដល់ខែកក្កដា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋខ្មែរចំនួន ១៣៨នាក់ ដែលត្រូវស្ថានអគ្គកុងស៊ុលកម្ពុជា បានបញ្ជូនមកកម្ពុជាវិញ បន្ទាប់ពីពួកគាត់ បានចូលទៅសុំទាន និងលក់ឆ្នោតខុសច្បាប់ ដែលភាគច្រើនជាកុមារ ទៅតាមម្តាយ ឬបង មានទីលំនៅជាប់ព្រំដែនវៀតណាម៕

ខ្មែរ​២៩​នាក់​រកស៊ី​សុំទាន​និង​លក់​ឆ្នោត​នៅ​វៀតណាម​នឹង​បញ្ជូន​មក​កម្ពុជា​វិញ

ប្រភព៖ kqube

  • ខ្មែរ​២៩​នាក់​រកស៊ី​សុំទាន​និង​លក់​ឆ្នោត​នៅ​វៀតណាម​នឹង​បញ្ជូន​មក​កម្ពុជា​វិញ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/08  Category:ជីវិតនិងសង្គម
Tags: