មន្ត្រី​ជំនាញ​ថ្នាក់​ជាតិ​ចុះ​ត្រួត​ពិនិត្យ​ជញ្ជីង​របស់​អាជីវករ​លក់​គ្រឿង​សមុទ្រ​

ខេត្តព្រះសីហនុ៖ មន្ត្រីជំនាញមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ បានសហការជាមួយមន្ត្រី មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត ព្រះសីហនុបានចុះធ្វើការត្រួតពិនិត្យជញ្ជីងថ្លឹង របស់អាជីវករលក់ ដូរគ្រឿងសមុទ្រនៅតំបន់រថភ្លើងនៅភូមិលេខ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានជាតិ AKP។
លោក ទឹង សាមិត្ត ទីប្រឹក្សាក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឱ្យដឹងថាការចុះពិនិត្យ ជញ្ជីង ថ្លឹង របស់មន្ត្រីមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិនាពេលនេះ មានគោលបំណង ឱ្យប្រាកដថា គ្រប់ជញ្ជីងរបស់បងប្អូន លក់ដូរខាងលើនេះមានភាពត្រឹមត្រូវ នឹងថ្លឹងឱ្យគ្រប់ភ្នែកជញ្ជីង ហើយការត្រួតពិនិត្យ នេះគឺធ្វើជាលើកដំបូងត្រួតពិនិត្យពេលកំពុងប្រើប្រាស់។
លោកបានបន្តថា ការត្រួតពិនិត្យបើឃើញថា មានភាពត្រឹមមន្ត្រីមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្មក៏ដូចជាមន្ត្រីជំនាញឧស្សាហកម្ម និងសិប្បកម្មខេត្តនឹងធ្វើការបិទ ស្ទីកឃឺរ លើជញ្ជីងនិងកិបរសៀលត្រចៀកជញ្ជីង មានន័យថាជាសញ្ញាបានត្រួតពិនិត្យត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស របស់មន្ត្រីមាត្រាសាស្ត្រ នឹងចេញលិខិតបញ្ជាក់ ឱ្យប្រើប្រាស់តាមរយៈ ការកំណត់ផងដែរ។
លោកបានរំលឹកដែរថា ជញ្ជីងដែលអាចប្រើប្រាស់ធ្វើការថ្លឹងជាផ្លូវការបាន គឺត្រូវតែមានការបញ្ជាក់ និងពិនិត្យច្បាស់លាស់ពីមន្ត្រីជំនាញមាត្រាសាស្ត្រ តែបើមិនដូច្នេះទេជញ្ជីងនោះ មិនស្របច្បាប់ឡើយ។

ជាមួយគ្នានេះ បងប្អូនអាជីវករទាំងអស់ អាចនាំយកជញ្ជីងរបស់ខ្លួន ទៅធ្វើការពិនិត្យបានគ្រប់ពេល វេលាដើម្បីសុំការបញ្ជាក់ នៅមជ្ឈមណ្ឌលមាត្រាសាស្ត្រ ជាតិនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម រាជធានី ខេត្ត ក្រុង ដែលជិតបំផុត៕

មន្ត្រី​ជំនាញ​ថ្នាក់​ជាតិ​ចុះ​ត្រួត​ពិនិត្យ​ជញ្ជីង​របស់​អាជីវករ​លក់​គ្រឿង​សមុទ្រ​

ប្រភព៖ kqube

  • មន្ត្រី​ជំនាញ​ថ្នាក់​ជាតិ​ចុះ​ត្រួត​ពិនិត្យ​ជញ្ជីង​របស់​អាជីវករ​លក់​គ្រឿង​សមុទ្រ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/08  Category:កំសាន្ត
Tags: