Galaxy S7 Edge ម៉ូដែល​ពិសេស​ ​សម្រាប់​កីឡា​អូឡាំពិក​ ​២០១៦​

Samsung​ ​ទើប​បញ្ចេញ​ជា​ផ្លូវ​ការ​កំពូល​ស្មាតហ្វូន​ ​Galaxy S7 Edge​ ​ម៉ូដែល​ពិសេស​ ​ផលិត​មាន​កំណត់​ដើម្បី​អបអរ​ ​ពិធី​ប្រកួត​កីឡា​អូឡាំពិក​ ​២០១៦​ ​ដែល​ប្រព្រឹត្ត​ទៅ​ ​នៅ​ប្រទេស​ប្រេស៊ីល​ ​។​

 

Galaxy S7 Edge ម៉ូដែល​ពិសេស​ ​សម្រាប់​កីឡា​អូឡាំពិក​ ​២០១៦​

 

Galaxy S7 Edge ម៉ូដែល​ពិសេស​នេះ​ ​មាន​ការ​រចនា​បន្ថែម​នូវ​ពណ៌​នៃ​ស្លាក​សញ្ញា​កីឡា​អូឡាំពិក​ ​ដូច​ជា​ ​ប្រើ​ពណ៌​ទឹក​ប៊ិច​ ​សម្រាប់​កង​រង្វង់​កាមេរ៉ា​ ​ពណ៌​ក្រហម​ ​សម្រាប់​ប៊ូតុង​ថាមពល​ ​ពណ៌​បៃតង​ ​សម្រាប់​ប៊ូតុង​សម្លេង​ ​និង​ពណ៌​លឿង​ខ្ចី​ ​សម្រាប់​កង​រង្វង់​ ​ប៊ូតុង​ ​Home​ ​និង​ឧបករណ៍​បំពង​សម្លេង​ខាង​មុខ​ ​។

 

សម្រាប់​ផ្នែក​ខាង​ក្នុង​ ​S7 Edge​ ​មាន​ភ្ជាប់​មក​ជា​ស្រេច​នូវ​ ​UI​ ​ដែល​មាន​រូប​សញ្ញា​របស់​កីឡា​អូឡាំពិក​ ​តែ​ម្ដង​ ​។​ ​​S7 Edge​ ​ម៉ូដែល​ពិសេស​នេះ​ត្រូវ​គេ​ផលិត​ ​២០១៦​ ​គ្រឿង​ ​ហើយ​នឹង​ចេញ​លក់​ចាប់​ពី​ថ្ងៃ​ ​១៨​ ​កក្កដា​នេះ។

 

Galaxy S7 Edge ម៉ូដែល​ពិសេស​ ​សម្រាប់​កីឡា​អូឡាំពិក​ ​២០១៦​

 

ក្រៅ​ពី​ចំណុច​ខាង​លើ​ ​ម៉ូដែល​ពិសេស​នេះ​ ​មាន​លក្ខណៈ​សម្បត្តិ​ដូច​ ​S7​ ​Edge​ ​ធម្មតា​ទាំង​ស្រុង​ ​ដោយ​បំពាក់​នូវ​បន្ទះ​ ​Chip​ ​ប្រភេទ​ ​Qualcomm MSM8996 Snapdragon 820, RAM 4GB, កាមេរ៉ា​មុខ​ ​៥​មេហ្គាភិចសែល​ និង​កាមេរ៉ា​ក្រោយ​ ​១២​ ​មេហ្គាភិចសែល​។

 

សម្រាប់តម្លៃក្រុមហ៊ុនមិនទាន់បង្ហាញនោះទេ​៕

 

 

អាន​បន្ត​ ​៖​ iOS 10 Beta ដាក់​ឲ្យ​ប្រើ​ជា​សាធារណៈ​ហើយ​ នេះ​វិធី​ដំឡើង

 

ប្រែ​សម្រួល ​៖​ រដ្ឋ
ប្រភព​ ​៖​ gsmarena