ជើងហោះហើរត្រូវពន្យារពេល៧ម៉ោងដោយសារតែស្ត្រីម្នាក់ទាមទារលែងលះប្តី នៅលើយន្តហោះ

អ្នកដំណើរប្រមាណ៥០០នាក់ជាប់គាំងរយៈពេលជាង៧ម៉ោង ដោយសារតែស្ត្រីម្នាក់បានសម្រេចលែងលះប្តី ពេលដែលឡើងលើយន្តហោះរួមគ្នាហើយនោះ ។ អ្នកដំណើរទាំងអស់ត្រូវចុះពីយន្តហោះវិញ នៅពេលដែលជើងហោះហើរក្នុងស្រុកបានត្រៀមចាកចេញពីទីក្រុងមូស្កូទៅកាន់ទីក្រុង Vladivostok ប្រទេសរុស្ស៊ី ។

នេះជាករណីដ៏កម្រមួយបានកើតឡើងចំពោះក្រុមហ៊ុនអាកាសចរណ៍ Rossiya Airline របស់រុស្ស៊ី ។ ស្ត្រីខាងលើបានព្យាយាមចុះពីយន្តហោះដោយមានខឹងប្តី ទាមទារលេងលះ ។ សាក្សីនៅលើយន្តហោះនោះបានឲ្យដឹងថា យន្តហោះត្រៀមហោះហើរក៏ស្រាប់តែស្ត្រីអាយុប្រមហែល៤០ឆ្នាំ បានទាមទាចុះពីយន្តហោះភ្លាមៗ ដោយបាននិយាយថាខ្ញុំគ្មានចិនចង់ធ្វើដំណើរនៅលើយន្តហោះទៀតឡើយ។

នាង Elena Shteynikova អ្នកដំណើរបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងដោយផ្សព្វផ្សាយនៅលើបណ្តាញសង្គមថា ស្ត្រីរូបនេះចង់លែងលះប្តីយ៉ាងតក់ក្រហល់បានបង្ហាញថានោះជាករណីអាសន្ន ហើយស្ត្រីនោះនិយាយថាចង់ចុះពីយន្តហោះបន្ទាន់ ។ក្រុមពហុនិការត្រូវចំណាយពេលជាច្រើនម៉ោងដើម្បីបញ្ចុះបញ្ចូលស្ត្រីរូបនោះ កុំឲ្យចុះពីយន្តហោះ ពេលយន្តហោះត្រៀមចាកចេញទៅហើយនោះ ។ ប៉ុន្តែមិនព្រមស្តាប់ក៏ ទាមទារចុះឲ្យទាល់តែបាន។

នៅពេលដែលហេតុការណ៍នោះបានកើតឡើង ធ្វើឲ្យអ្នកដំណើរដទៃទៀត ត្រូវជាប់គាំងនៅទីនោះជាង៧ម៉ោង ។ ចុងក្រោយស្ត្រីខាងលើក៏ចុះពីយន្តហោះហើយអ្នកដំណើរទាំង ៥២៥ក៏ត្រូវចុះដូចគ្នា ដើម្បីត្រួតពិនិត្យខា្លចមានអ្វីខុសប្រក្រតី។ មកទល់ពេលនេះក្រុមហ៊ុនអាកាសចរណ៍ខាងលើ មិនទាន់ប្រកាសពីមូលហេតុក្រោយការស្រាវជ្រាវនៅឡើយ ។

ដោយសារតែមានការសង្ស័យទៅលើទង្វើរបស់ស្ត្រីខាងលើ បានធ្វើឲ្យក្រុមប្រឆាំងភេរវកម្មត្រូវចូលរួមដើម្បីបើកការស្រាវជ្រាវខ្លាចមានហេតុការណ៍អាក្រក់កើតឡើង ដោយយន្តហោះនោះមានអ្នកដំណើររហូតជាង៥០០នាក់ ៕

ជើងហោះហើរត្រូវពន្យារពេល៧ម៉ោងដោយសារតែស្ត្រីម្នាក់ទាមទារលែងលះប្តី នៅលើយន្តហោះ ជើងហោះហើរត្រូវពន្យារពេល៧ម៉ោងដោយសារតែស្ត្រីម្នាក់ទាមទារលែងលះប្តី នៅលើយន្តហោះ

ប្រភព៖ nokorwatnews

  • ជើងហោះហើរត្រូវពន្យារពេល៧ម៉ោងដោយសារតែស្ត្រីម្នាក់ទាមទារលែងលះប្តី នៅលើយន្តហោះ已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/07/08  Category:កំសាន្ត
Tags: