ទាហានណាតូ៥ពាន់នាក់ធ្វើសមយុទ្ធជាប់ព្រំដែនរុស្ស៊ី

កម្លាំងទាហានណាតូប្រមាណ៥ពាន់នាក់បានចាប់ផ្តើមធ្វើសមយុទ្ធមានឈ្មោះថា Iron Wolf 2016 ជាប់ព្រំដែន ប្រទេសរុស្ស៊ី។

នៅក្នុងដំណាក់កាលដំបូងនៃការធ្វើ សមយុទ្ធដោយមានការចូលរួមពីម្ចាស់ផ្ទះប្រទេសឡាតវៀ និងកម្លាំងទាហានរបស់អាមេរិកនិងប៉ូឡូញ។ ចំណែកទាហានអាល្លឺ ម៉ង់ ដាណឺម៉ាក បារាំង និងលុចហ្សំបួរ នឹងចូលរួមដំណាក់កាលទី២នៃការធ្វើសមយុទ្ធ នោះ។ នេះគឺជាលើកទីមួយដែលសមយុទ្ធ Iron Wolf 2016 មានកម្លាំងទាហានចូលរួម ច្រើនក៏ដូចជាមានសព្វាវុធទំនើបៗ។

រយៈពេលចុងក្រោយនេះណាតូតែងតែចូលរួមធ្វើសមយុទ្ធជាបន្តបន្ទាប់នៅតាមព្រំដែនប្រទេសរុស្ស៊ីដែលជាសកម្មភាពធ្វើឲ្យរុស្ស៊ីព្រួយបារម្ភយ៉ាងខ្លាំង។ ប្រទេស តំបន់សមុទ្របាល់ទិកដែលបានចូលជា សមាជិកណាតូដូចជា Estonia , Latvia និង Lithuania បានស្នើដល់សម្ពន្ធមិត្តយោធាណាតូដាក់ពង្រាយកម្លាំងយោធានៅក្នុង ប្រទេសរបស់ខ្លួនដោយប្រទេសទាំងនោះព្រួយបារម្ភពីការគំរាមកំហែងពីប្រទេស រុស្ស៊ី។

លោក ខាតធើ បញ្ជាក់ថា ក្រោយពេលទទួលបានសំណើអង្គការណាតូបានត្រៀម លក្ខណៈដាក់ពង្រាយ៤កងពលតូចនៅ តាមប្រទេសតំបន់សមុទ្របាល់ទិក និង ប្រទេសប៉ូឡូញ។ សារព័ត៌មាន The Wall Street Jounal បានផ្សាយថា ណាតូនឹងដាក់ ពង្រាយកម្លាំងទាហាន៤ពាន់នាក់នៅក្នុងគម្រោងខាងលើ។

លោក ខាតធើ បាននិយាយទៅកាន់ ក្រុមអ្នកសារព័ត៌មានពេលបំពេញទស្សន កិច្ចនៅប្រទេសអាល្លឺម៉ង់ថា គម្រោងខាង លើកំពុងតែពិភាក្សា ប៉ុន្តែលោកមិនបាន ផ្តល់ព័ត៌មានលម្អិតជុំវិញកិច្ចពិភាក្សានោះទេ។

មន្ត្រីអាមេរិកបានបញ្ជាក់ថា គោលដៅ របស់អាមេរិកនៅតំបន់អឺរ៉ុបគឺអនុវត្តឲ្យ បានឆាប់រហ័សក្នុងការជួយដល់សម្ពន្ធមិត្តដើម្បីទប់ស្កាត់សកម្មភាពគំរាមកំហែងពី រុស្ស៊ី។ អាមេរិកក៏បានបង្កើតមូលនិធិការពារជាតិដើម្បីហ្វឹកហ្វឺនកម្លាំងយោធាក៏ដូចជាសកម្មភាពធ្វើសមយុទ្ធរបស់ណាតូផង ដែរ។

ដំណើរទស្សនកិច្ចរបស់លោក ខាតធើទៅកាន់ប្រទេសអាល្លឺម៉ង់ក្នុងគោលដៅ ជួបពិភាក្សាជាមួយមេបញ្ជាការកងទ័ពណាតូ និងមេបញ្ជាការកងទ័ពអាមេរិកនៅទីនោះដើម្បីពិភាក្សាស្តីពីការដាក់ពង្រាយកម្លាំងនៅអឺរ៉ុបខាងកើត។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែល ពាក់ព័ន្ធនោះដែរក្រោយពេលអាមេរិកប្រតិកម្មពីយន្តហោះចម្បាំងរុស្ស៊ីបានចូលឈ្លាន ពានតំបន់បាល់ទិក ណាតូបានបញ្ជូនយន្តហោះចម្បាំងទៅកាន់ទីនោះដើម្បីរារាំង យន្តហោះរុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិប្រទេសឡាតវៀ បានឲ្យដឹងថា យន្តហោះចម្បាំងណាតូ៥គ្រឿងបានទៅកាន់តំបន់សមុទ្របាល់ទិកដើម្បីការពារដែនអាកាសនៅទីនោះ។ នៅចុងខែមេសាកន្លងមកយន្តហោះចម្បាំងណាតូបានចូលទៅរារាំងយន្តហោះចម្បាំងរុស្ស៊ីដែលហោះចូលដែនអាកាសសមុទ្រ បាល់ទិក៕

ទាហានណាតូ៥ពាន់នាក់ធ្វើសមយុទ្ធជាប់ព្រំដែនរុស្ស៊ី

ទាហានណាតូ៥ពាន់នាក់ធ្វើសមយុទ្ធជាប់ព្រំដែនរុស្ស៊ី

ប្រភព៖ nokorwatnews

  • ទាហានណាតូ៥ពាន់នាក់ធ្វើសមយុទ្ធជាប់ព្រំដែនរុស្ស៊ី已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/08  Category:កំសាន្ត
Tags: