កូរ៉េខាងជើងបង្ហូរទឹកជំនន់ទៅកាន់កូរ៉េខាងត្បូងដោយស្ងាត់ៗ

នៅថ្ងៃទី៦ ខែកក្កដា កូរ៉េខាងជើងបានបើកទំនប់បង្ហូរទឹកទៅកាន់កូរ៉េខាងត្បូងធ្វើឲ្យរដ្ឋាភិបាលទីក្រុងសេអូ៊លព្រួយបារម្ភយ៉ាង ខ្លាំងដោយបានជម្លៀសពលរដ្ឋមួយចំនួនទៅកាន់តំបន់មានសុវត្ថិភាពគេចពីទឹកជំនន់ ផងដែរ។

មន្ត្រីកូរ៉េខាងត្បូងម្នាក់បានឲ្យដឹងថា កូរ៉េខាងជើងបានបើកទំនប់ទឹក Hwanggang នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី៦ ខែកក្កដា ដោយរលែងទឹកឲ្យហូរសន្សឹមៗ។ ការបើក ទំនប់នោះភាគីកូរ៉េខាងជើងមិនបានផ្តល់ ដំណឹងឲ្យរដ្ឋាភិបាលទីក្រុងសេអ៊ូលបានដឹង ជាមុនឡើយ បើទោះបីប្រទេសទាំង២បានចុះកិច្ចព្រមព្រៀងរួចហើយក៏ដោយ។

ដោយសារតែទឹកនៅក្នុងទំនប់Hwanggang ហូរចូលដងទន្លេ Imjin ធ្វើឲ្យរដ្ឋា ភិបាលកូរ៉េខាងត្បូងប្រកាសអាសន្នតាម កញ្ចក់ទូរទស្សន៍ និងប្រព័ន្ធទូរស័ព្ទដើម្បីឲ្យប្រជាជនភៀសខ្លួនបានទាន់ពេលវេលា។

រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានចាត់ទុកថា នេះជាសកម្មភាពវាយប្រហាររបស់កូរ៉េ ខាងជើងតាមរយៈទឹកជំនន់ ក្រោយពេលទឹកនៅខាងលើទំនប់កើនខ្ពស់ដោយសារតែភ្លៀងធ្លាក់ខ្លាំង។ ទំនប់ទឹកខាងលើមាន ចម្ងាយពីព្រំដែន៤២គីឡូម៉ែត្រ ដែលអាចផ្ទុកទឹកបានរហូតដល់ទៅ៣០០-៤០០ លានម៉ែត្រគូប។

កាលពីឆ្នាំ២០០៩ពលរដ្ឋកូរ៉េខាងជើង ៦នាក់ស្លាប់ ដោយសារតែការបើកទំនប់ មិនផ្តល់ដំណឹង។ ក្រោយហេតុការណ៍នោះ ទីក្រុងព្យុងយ៉ាងបានយល់ព្រមថា នឹងផ្តល់ដំណឹងជាមុនប្រសិនបើបើកទំនប់ទឹក៕

កូរ៉េខាងជើងបង្ហូរទឹកជំនន់ទៅកាន់កូរ៉េខាងត្បូងដោយស្ងាត់ៗ

ប្រភព៖ nokorwatnews

  • កូរ៉េខាងជើងបង្ហូរទឹកជំនន់ទៅកាន់កូរ៉េខាងត្បូងដោយស្ងាត់ៗ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/08  Category:ជីវិតនិងសង្គម
Tags: