Big Bang ​រក​ចំណូល​​បាន​ច្រើន​ជាង​ក្រុម Maroon 5 ទៅទៀត

បើ​តាម​ទស្សនាវដ្ដី​ពាណិជ្ជកម្ម​អាមេរិក Forbes បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​​មុន​ក្រុម​ចម្រៀង​កូរ៉េ Big Bang អាច​រក​ប្រាក់​ចំណូល​​​លើស​ក្នុង​ចម្រៀង​អាមេរិក Maroon 5 ដល់​ទៅ​ជាង​១០​លាន​ដុល្លារ។ ​

 

Big Bang ​រក​ចំណូល​​បាន​ច្រើន​ជាង​ក្រុម Maroon 5 ទៅទៀត

 

យោង​តាម​បុគ្គលិក​ឈ្មោះ Zack O’Malley Greenburg ដែល​ធ្វើ​ការ​ក្នុង​ទស្សនាវដ្ដី Forbes បាន​ចេញ​ផ្សាយ​ថា ឆ្នាំ​មុន Big Bang អាច​បង្កើត​ប្រាក់​ចំណូល​បាន​ដល់​៤៤​លាន​ដុល្លារ​ ខណៈ​ដែល​ក្រុម​ចម្រៀង Maroon 5 រក​បាន​ត្រឹម​៣៣,៥​លាន​ដុល្លារ​ប៉ុណ្ណោះ។

 

​Zack O’Malley ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ដែរ​ថា ​នៅ​សប្ដាហ៍​ក្រោយ​ឈ្មោះ​ក្រុម Big Bangនឹង​ត្រូវ​ចុះ​ក្នុង​បញ្ជី “Forbes Celebrity 100” ​ដែល​ជា​បញ្ជី​ឈ្មោះ​​របស់​តារា​ដែល​រក​ចំណូល​បាន​ច្រើន​ក្នុង​ពិភពលោក៕

 

Big Bang ​រក​ចំណូល​​បាន​ច្រើន​ជាង​ក្រុម Maroon 5 ទៅទៀត

 

ចុចអាន មិនធម្មតា! តម្លៃ​ខ្លួន​ថត​ពាណិជ្ជកម្ម​របស់ T.O.P និង Song Joong Ki

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ allkpop