អាហារ​ធម្មជាតិ​បង្កើន​ថាមពល​ផ្លូវ​ភេទ​

អាហារ​ធម្មជាតិ​បង្កើន​ថាមពល​ផ្លូវ​ភេទ​



អាហារ​បែប​ធម្មជាតិ អាច​មាន​ប្រសិទ្ធភាព បង្កើន​ដល់​ការអនុវត្ត​ការ​រួម​ភេទ ឬ​បង្កើន​កម្លាំង​ផ្លូវ​ភេទ​របស់​អ្នក​។ ចំណង់​ផ្លូវ​ភេទ មានការ​ជាប់​ទាក់ទង​យ៉ាង​ជិតស្និទ្ធ ទៅ​នឹង​អាហារូបត្ថម្ភ ដូច្នេះ វា​ក៏​នឹង​រង​ផល​ប៉ះពាល់ ដោយ ប្រភេទ​អាហារ​មួយ​ចំនួន ដែល​យើង​បរិភោគ​ដែរ​។ របប​អាហារ​បង្កើន​ថាមពល​រួមភេទ ជានិច្ចកាល ត្រូវ​បាន​មនុស្ស​ភ័ន្តច្រឡំ ជាមួយនឹង​ជម្រើស​អាហារ​បែប​រ៉ូ​មែន​ទិច ដូចជា អាហារ​ពេល​ល្ងាច​បែប​ហ៊ឺហា ដែល​មាន​ស្រា​ទំពាំងបាយជូរ​មួយ​ដប និង​ស្ករ​សូកូឡា។

សម្រើប​ផ្លូវ​ភេទ ត្រូវ​បាន​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ ជាមួយ​ចរន្តឈាម​រត់​ឈាម។ អាស៊ីត​អា​មី​ណូ ដែល​រក​ឃើញ​នៅ​ក្នុង​ជាតិ​ប្រូតេអ៊ីន គឺជា​ធាតុ​មួយ​ផ្សេងទៀត​ដើម្បី​លើកកម្ពស់​ថាមពល​ផ្លូវ​ភេទ​។ ជម្រើស​អាហារ​ដូចជា ធញ្ញជាតិ​លាយ​ទឹកឃ្មុំ (granola) សណ្តែកដី គ្រាប់ស្វាយចន្ទី គ្រាប់​Walnut ទឹកដោះគោ បន្លែ​បៃតង ខ្ទឹមស យិន​ស៊ិន សណ្ដែកសៀង និង​គ្រាប់​ផ្លែឈើ ត្រូវបាន​ចាត់ទុកថា ជា​អាហារ​ល្អឥតខ្ចោះ​សម្រាប់​ទ្រទ្រង់​សុខភាព​ផ្លូវ​ភេទ ឬ​បង្កើន​ចំណង់​ផ្លូវ​ភេទ។ លើស​ពីនេះ​ទៅទៀត ម្ទេសដៃនាង និង​ខ្ញី​ក៏​ជួយ​លើកកម្ពស់​ចរន្ត​ឈាមរត់ និង​ជំរុញ​ចុង​សរសៃប្រសាទ​ដើម្បី​ឱ្យ​សកម្មភាព​រួមភេទ​ប្រសើរ​ឡើង​ផង​ដែរ​។ ខាងក្រោម​នេះ យើង​សូម​ណែនាំ នូវ​ជម្រើស​អាហារ​បែប​ធម្មជាតិ​មួយ​ចំនួន ដែល​នឹង​ជួយ​អ្នក បង្កើន​ថាមពល​ផ្លូវ​ភេទ។

សណ្តែកសៀង​
សណ្ដែកសៀង ត្រូវ​បាន​គេ​ចាត់ទុកថា ជា​អាហារ​ដ៏​ប្រណីត សម្រាប់​បង្កើន​សុខភាព​ផ្លូវ​ភេទ​។ វា​ជំនួយ​ដល់​ការ​បញ្ចេញ​ទឹក​រំអិល​ក្នុង​ទ្វារមាស​ស្ដ្រី ព្រមទាំង​កាត់បន្ថយ​អារម្មណ៍​ក្ដៅ​រោលរាល ដែល​ទាក់ទង​នឹង​ការ​អស់​រដូវ ដើម្បី​ជួយ​ស្ត្រី​ឱ្យ​មាន​អារម្មណ៍​រីករាយ ចំពោះ​សកម្មភាព​ផ្លូវ​ភេទ​។ ចំពោះ​បុរស សណ្ដែកសៀង អាច​ជួយ​រឹតត្បិត​ដល់​ការ​រីក​ធំ​នៃ​ក្រពេញ​ប្រូ​ស្តា​ត ដែល​ជា​មូលហេតុ​ចម្បង​នៃ​ការ​ចុះថយ​ចំណង់​ផ្លូវ​ភេទ​បុរស ។​

ត្រី​
ត្រី​ផ្ដល់​នូវ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​3 ដែលជា​និច្ចកាល សំដៅ​ដល់​ប្លុក​ផលិត​ចេញ​នូវ​អរ​ម៉ូ​ន​ភេទ​។ ត្រី​ស្បៃ​កា ត្រី​សា​ម៉ុង និង​សា​ឌី​ន គ្រាប់​ផ្លែឈើ និង​ប្រេង (​ប្រេង​អូ​លីវ និង​ប្រេងសណ្តែក ) គឺ​សម្បូរ​ទៅ​ដោយ​អាស៊ីត ខ្លាញ់​អូ​មេ​ហ្គា 3 ដែល​ជួយ​យ៉ាងច្រើន ដល់​ការ​បង្កើន​ចំណង់​ផ្លូវភេទ​។​

​អយ​ស្ទ័​
ការ​ទទួល​ទាន​អយ​ស្ទ័ គឺជា​បទពិសោធន៍​ត្រេកត្រអាល នៅក្នុង​ខ្លួន​វា ។ អយ​ស្ទ័​រ គឺជា​ប្រភព​ដ៏​សម្បូរ​បែប​បំផុត​នៃ​ជាតិ​ស័ង្កសី ជា​សារធាតុ​រ៉ែ​មួយ​ប្រភេទ ដែល​ទទួលខុសត្រូវ​សម្រាប់​ការផលិត​ចេញ​នូវ​អ័រម៉ូន testosterone និង​ពង្រឹង​ចំណង់​ផ្លូវ​ភេទ​។ លើស​ពីនេះ​ទៅទៀត វា​ថែមទាំង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​អំណត់​ផ្នែក​រាងកាយ និង​បង្កើន​ភាព​ប្រុង​ជើងការ​ផង​ដែរ។

ខ្ទឹមស​
ខ្ទឹម​សមាន​ផ្ទុក​សារធាតុ Allicin ដែល​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​ចរន្ដឈាម​រត់ ព្រមទាំង​ធ្វើឱ្យ​អារម្មណ៍​ប្រសើរ​ឡើង​ផងដែរ​។ វា​មាន​ផ្ទុក​សារធាតុចិញ្ចឹម​យ៉ាង​សម្បូរបែប​ដូចជា ជាតិ​ម៉​ង់​ហ្កា​ណេ​ស កាល់ស្យូម ជាតិ Copper ផូស្វ័រ សារជាតិ selenium វីតាមីន B1 វីតាមីន B6 និង​វីតាមីន C ដែល​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ​។​

​ផ្លែ​ប៊័រ
ការ​ដាក់បញ្ចូល​ផ្លែ​ប៊័រ ចូលទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ ជួយ​បង្កើន​ដល់​ការផលិត​ចេញ​នូវ​សារធាតុ serotonin ខណៈដែល​ផ្លែ​ប៊័​រ​នេះ សម្បូរ​ទៅដោយ​វីតាមីន B6 និង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន E ដែល​អាចជួយ​បង្កើន​ចរន្ដឈាម​រត់ និង​លើកកម្ពស់​ការផលិត​ចេញ​នូវ​អ័រម៉ូន testosterone ។ ក្នុងចំណោម​អត្ថប្រយោជន៍​ផ្លូវ​ភេទ​ផ្សេងទៀត ដែល​សម្រេចបាន​ពី​វីតាមីន E នៅក្នុង​របប​អាហារ គឺ​ការបង្កើន​គុណភាព​ទឹកកាម និង​ចលនា​រាងកាយ ៕
អាហារ​ធម្មជាតិ​បង្កើន​ថាមពល​ផ្លូវ​ភេទ​

អាហារ​ធម្មជាតិ​បង្កើន​ថាមពល​ផ្លូវ​ភេទ​

អាហារ​ធម្មជាតិ​បង្កើន​ថាមពល​ផ្លូវ​ភេទ​

អាហារ​ធម្មជាតិ​បង្កើន​ថាមពល​ផ្លូវ​ភេទ​

អាហារ​ធម្មជាតិ​បង្កើន​ថាមពល​ផ្លូវ​ភេទ​