តម្រួត​ថៃ បញ្ជូន​សព​ពលករ​២​នាក់​ដែល​ស្លាប់​ដោយ​ជំងឺ ​មក​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​

តម្រួត​ថៃ បញ្ជូន​សព​ពលករ​២​នាក់​ដែល​ស្លាប់​ដោយ​ជំងឺ ​មក​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​



បន្ទាយមានជ័យ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៧​ ខែ​កក្កដា ​ឆ្នាំ​២០១៦​​​ តាម​សេចក្ដីរាយការណ៍​របស់​បញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​ថា ​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ខេត្ត​សា​កែវ​ប្រទេស​ថៃ បាន​សហការ​គ្នា​ជាមួយ​សមត្ថកិច្ច​កម្ពុជា​ថៃ​ធ្វើការ​បញ្ជូន​សព​ពលករ​ខ្មែរ​ ដែល​បាន​ស្លាប់​នៅ​ស្រុក​ថៃ​ ដោយ​ជំងឺ​ចំនួន​២​នាក់​ មក​តាម​ច្រក​ទ្វារ​អន្តជាតិ​ប៉ោយប៉ែត​ ក្នុង​ខេត្ត​បន្ទាយមានជ័យ ​យក​មក​ឲ្យ​បងប្អូន​ធ្វើបុណ្យ​តាម​ប្រពៃណី។

លោក​វរសេនីយ៍ត្រី ​ជា​ ដា ​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ទាំង​២​នាក់​នោះ​មាន ​១​-ឈ្មោះ​ ជឹម វណ្ណ​សាក់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​ពញាក្រែក ‌​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ជា​កម្មករ​នៅ​ខេត្ត​សមុទ្រ​ប្រា​កាន ប្រទេស​ថៃ បាន​ស្លាប់​ដោយ​ជំងឺ​ខ្យល់គរ កាល​ព‌ី​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​និង​៣០​នាទី​ នៅ​បន្ទប់​ជួល​ប្រទេស​ថៃ​។ ២​-ឈ្មោះ​ ឈឺ​ន ​គីម ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​ថ្មី ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្ត​សៀមរាប ជា​កម្មករ​សំណង់​នៅ​ខេត្ត​កូ​រ៉ា​ត ប្រទេស​ថៃ​ ស្លាប់​ដោយ​ជំងឺ​គាំង​បេះដូង កាលពី​ថ្ងៃ​ទី០​៥​ ខែ​កក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៥​និង​០០​នាទី ​នៅ​បន្ទប់​ជួល​ប្រទេស​ថៃ​។​

លោក ​ជា​ ដា​ បាន​បញ្ជាក់​ទៀត​ថា ​សព​ពលករ​ទាំង​២​នាក់ ​ត្រូវ​បាន​តម្រួត​ថៃ​បញ្ជូន​មកដល់​ច្រក​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ​ខែ​កក្កដា ​ឆ្នាំ​២០១៦​ ក្នុងពេលនោះ​មាន​ក្រុម​គ្រួសារ​សព​បាន​មក​ទទួល​យក​សព​ទៅ​ស្រុកកំណើត​ដើម្បី​ចាត់​ចែង​ធ្វើបុណ្យ​តាម​ប្រពៃ​នៅ​ផ្ទះ​រៀងៗ​ខ្លួន​៕