លោក ​គង់ វិមាន ប្រជុំ​គណៈកម្មាធិការ​ដោះស្រាយ​ទំនាស់​ដីធ្លី​​

លោក ​គង់ វិមាន ប្រជុំ​គណៈកម្មាធិការ​ដោះស្រាយ​ទំនាស់​ដីធ្លី​​



កំពង់ធំ ៖ នៅ​សាលាស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បាន​បើក​កិច្ចប្រជុំ​គណៈកម្មការ និង​ស្ថាប័ន ពាក់​ព័ន្ធ​ចូលរួម​ពិភាក្សា រក​ដំណោះស្រាយ​ដីធ្លី ដើម្បី​រក្សា​ដី​ដែល​ជា​ទីតាំង​សម្រាប់​ការ​អភិវឌ្ឍ​ពន្ធនាគារ ក្នុង​ខេត្ត​កំពង់ធំ ដែល​រដ្ឋាភិបាល​ប្រគល់​ជូន ស្ថិតនៅ​ចំណុច​ព្រំប្រទល់ ក្នុង​ឃុំ​ដំរី​ស្លាប់ ឃុំ​ត្បែង​ឃុំ​សាន​គរ ខេត្ត​កំពង់ធំ ​កាលពី​ព្រឹក​ថ្ងៃ​ទី​០​៧ ​ខែ​កក្កដា ​ឆ្នាំ​២០១៦។

លោក គង់ វិមាន អភិបាលរង​ខេត្ត​កំពង់ធំ​បាន​មាន​ប្រសាសន៍​ថា បញ្ហា​ដី​សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​ពន្ធនាគារ ត្រូវ​ចាំបាច់​សហការ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ពិភាក្សា​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស រួម​ទាំង​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ជ្រាប​ពី​ប្រវត្តិ​ដី និង​ជា​សិទ្ធិ​គ្រប់គ្រង​របស់​ស្ថាប័ន​ពន្ធនាគារ ដែល​រដ្ឋ​បាន​ប្រគល់​ជូន​សម្រាប់​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ពន្ធនាគារ ដូច​ជា​ទីតាំង​អគារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ស្តារ​នីតិសម្បទា ដាំ​ដំណាំ រោង​ជាង សិប្បកម្ម និង​មណ្ឌល​កែប្រែ ដោយឡែក​ដី​ចំនួន​២២៥.០៨​ហិកតា មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​ចាប់ចង​គ្របគ្រង​ជា​ដី​កម្មសិទ្ធិ​បាន​ឡើយ។

លោក គង់ វិមាន​បាន​បន្ត​ថា ដោយឡែក​ថ្មី​ៗនេះ ​គឺ​មាន​ការ​រំលោភបំពាន​យក​ដី​ជា​កម្មសិទ្ធិ​របស់​អង្គភាព​ពន្ធនាគារ ដែល​រដ្ឋ​បាន​ផ្តល់​ឲ្យ ដូច្នេះ​អាជ្ញាធរ​ឃុំ/ស្រុក និង​សមត្ថកិច្ច កងកម្លាំង​ ត្រូវ​រួម​គ្នា​រក​ដំណោះស្រាយ​ជាបន្ទាន់ ដើម្បី​រក្សា​ទីតាំង​ដី​របស់​រដ្ឋ​នេះ​ឲ្យ​បាន​គង់វង្ស​៕​លោក ​គង់ វិមាន ប្រជុំ​គណៈកម្មាធិការ​ដោះស្រាយ​ទំនាស់​ដីធ្លី​​
លោក ​គង់ វិមាន ប្រជុំ​គណៈកម្មាធិការ​ដោះស្រាយ​ទំនាស់​ដីធ្លី​​

លោក ​គង់ វិមាន ប្រជុំ​គណៈកម្មាធិការ​ដោះស្រាយ​ទំនាស់​ដីធ្លី​​