មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ​ចែក​ប័ណ្ណ​សំគាល់​ម្ចាស់​អចលនវត្ថុ​ចំនួន​៦២៥​ ជូន​ប្រជាពលរដ្ឋ​ចំនួន​៣៧០​គ្រួសារ​នៅ​ស្រុក​កំពង់​សិលា​

មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ​ចែក​ប័ណ្ណ​សំគាល់​ម្ចាស់​អចលនវត្ថុ​ចំនួន​៦២៥​ ជូន​ប្រជាពលរដ្ឋ​ចំនួន​៣៧០​គ្រួសារ​នៅ​ស្រុក​កំពង់​សិលា​

ព្រះសីហនុ ៖ ប័ណ្ណ​សំគាល់​ម្ចាស់​អចលនវត្ថុ​ចំនួន​៦២៥​ប័ណ្ណ​ ត្រូវ​បាន​យក​ទៅ​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​៣៧០​គ្រួសារ​ រស់នៅ​ឃុំ​ចំការ​ហ្លួង​ ស្រុក​កំពង់​សិលា​ នៅ​រសៀល​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ ២០១៦ ក្រោម​អធិបតីភាព​លោក យន្ត មីន អភិបាល​ នៃ​គណៈ អភិបាលខេត្ត​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ​និង​លោក នួន ប៉ុក ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ។

លោក នួន ប៉ុក ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា នេះ​ជា​ការ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​លើក​ទី​៩ បន្ទាប់ពី​បាន​ចែក​ចំនួន ៦ លើក​នៅ​ស្រុក​ព្រៃនប់ និង​២​លើក​នៅ​ឃុំ​ស្ទឹង​ឆាយ ឃុំ​កំពង់សីលា ស្រុក​កំពង់​សិលា​ និង​ការចែក​លើក​ទី​៩​ក្នុង​ពេលនេះ​មាន​ចំនួន ៣៧០​គ្រួសារ ស្នើ​នឹង៦២៥​ប័ណ្ណ។

លោក នួន ប៉ុក បាន​បន្ត​ទៀត​ថា មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ព្រះ​សីហនុ និង​គណៈកម្មការ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បាន​ធ្វើ​ការប្រកាស​តំបន់​វិនិច្ឆ័យ ​នៅ​ស្រុក​កំពង់​សិលា​ចំនួន ៤​ឃុំ ស្មើនឹង ១៤​ភូមិ មាន​ទំហំ​ដី​ ស្នើសុំ​កាត់​ឆ្វៀល ចែក​ជូន​ប្រជាពលរដ្ឋ​មាន​ចំនួន​១៨.២៤២,០១​ហិកតា ដែល​មាន​ក្បាលដី​សរុប ៤.៩១៤ ក្បាលដី ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន ២.៥៣១​គ្រួសារ។ ក្នុងចំណោម​ប័ណ្ណ​ដែល​ត្រូវ​ចែក​ជូន​ប្រជាពលរដ្ឋ​មាន​ចំនួន​សរុប ២,៧៧២​ប័ណ្ណ និង​បាន​ចែក​រួច​ជូន​ប្រជា​ពលរដ្ឋ​ដល់ដៃ​បាន ២,០៩៤​ប័ណ្ណ។

លោក យន្ត មីន អភិបាល ​នៃ​គណៈ អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​ កោត​សរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ជំនាញ​ៗ​ នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី ដែល​បាន​បំពេញការងារ​មិន​ខ្លាច​នឿយហត់ ក្នុង​ការ​កំណត់​ព្រំដី​ ឈាន​ដល់​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ រហូត​ទទួល​បាន​លទ្ធផល​ដូច​ខាងលើ​នេះ ហើយ​ការងារ​ទាំងអស់​នេះ គឺ​ស្តែង​ចេញពី​ការ​ចូលរួម​របស់​ក្រុម​វីរ​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមបច្ចេកទេស​មន្ទីរ ខេត្ត​ព្រះសីហនុ និង​មន្ទីរ​ផ្សេងៗ ពិសេស​ការ​ចូលរួម​សហការ​ពី​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ និង​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ការ​ជួយឧបត្ថម្ភ គាំទ្រ​ទាំង​មធ្យោបាយ សម្ភារៈ ថវិកា​ប្រកបដោយ​ស្មារតី​សាមគ្គី ភាព​ផ្ទៃក្នុង ដើម្បី​សម្រេច​គោលនយោបាយ និង​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិ​បាល​ក្នុង​ការ​កែទម្រង់​លើ​វិស័យ​ដីធ្លី​ នៅ​ទូទាំង​ប្រទេស ពិសេស​នៅ​ខេត្ត​ព្រះសីហនុ​ទទួល​បាន​លទ្ធ​ផល​ជា​វិជ្ជមាន។

លោក អភិបាលខេត្ត ក៏​បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​នេះ​ហើយ សូម​រក្សាទុក​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ការខូចខាត ឬ​បាត់បង់​ដោយ​ប្រការ​ណាមួយ ព្រោះ​ប័ណ្ណ​កម្មសិទ្ធិ​នេះ ​អាច​យក​ទៅ​ចែក ឬ​ផ្ទេរ​ទៅ​ឲ្យ​កូនចៅ​តាម​តម្រូវការ​ជាក់ស្ដែង ម្យ៉ាងទៀត​ការ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​នេះ ជួយ​កាត់បន្ថយ​នូវ​ការ​ទំនាស់​ដីធ្លី​បាន​ថែម​ទៀត​ផង៕